newsare.net
នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងៗទៀតក្នុងតម្លៃជិត ១ការនាំចេញរបស់កម្ពុជាក្នុងវិស័យកាត់ដេរបានកើនឡើងជិត ១៦% ក្នុងឆ្នាំ២០២៥
នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងៗទៀតក្នុងតម្លៃជិត ១៦ពាន់លានដុល្លារ ពោលកើន១៥,៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ១៣,៥ពាន់លានដុល្លារ។ បើតាមក្រសួងការងារ មានកត្តាសំខាន់ៗមួយចំនួនដែលបានរុញកំណើននៃការនាំចេញនេះ រួមមាន ពន្ធបដិការរបស់សហរដ្ឋអាមេរិក ការបង្កើនផលិតភាពខ្ពស់ និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រួលដល់បរិយាកាសនៃការវិនិយោគ។ Read more











