newsare.net
មិនបានទទួលពានរង្វាន់ណូបែលសន្តិភាពដូចក្តីបំណង ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានផ្លោកត្រាំប្រាប់នាយករដ្ឋមន្រ្តីន័រវែសថា លោកលែងមានអារម្មណ៍គិតតែពីរឿងសន្តិភាពទៀតហើយ
មិនបានទទួលពានរង្វាន់ណូបែលសន្តិភាពដូចក្តីបំណង ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានផ្ញើសំបុត្រឌឺដងទៅឲ្យនាយករដ្ឋមន្រ្តីន័រវែស ដែលនៅក្នុងនោះ លោកនិយាយថា លោកលែងមានអារម្មណ៍ផ្តោតគិតតែទៅលើរឿងសន្តិភាពទៀតហើយ។ លោកត្រាំនិយាយប្រាប់មេដឹកនាំន័រវែសនៅក្នុងសារផ្សាយក្នុងបណ្តាញសង្គមនៅថ្ងៃនេះ បន្ទាប់ពី អឺរ៉ុបប្រកាសត្រៀមវិធានការប្រឆាំងតបនឹងគម្រោងដំឡើងពន្ធគយរបស់លោក កាលពីថ្ងៃអាទិត្យ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសអឺរ៉ុបទាំង៨ដែលជាផ្ទាំងស៊ីបរបស់លោកត្រាំបានអះអាងថា ពួកគេនឹងរួមកៀកស្មាគ្នាជាធ្លុងមួយ មិនចុះញ៉ម និងថា ពាក្យគំរាមរបស់លោកត្រាំគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់ពិភពលោក និងអនាគតបក្សសម្ព័ន្ធអូតង់។ ឈាង បុប្ផា រាយការណ៍ព័ត៌មាននេះ Read more











