newsare.net
អេស៉្បាញ ថ្ងៃ អាទិត្យ ទី ១៨ មករា វេលាម៉ោងប្រមាណ ៧ និង ៤៥ នាទីយប់ ម៉ោងនៅក្នុងស្រុក រថភ្លើងល្បឿនអេស្ប៉ាញ៖ រថភ្លើងល្បឿនលឿន ២ បុកគ្នា ស្លាប់យ៉ាងតិច ៣៩ នាក់ និង របួសជាង ១៥០ នាក់
អេស៉្បាញ ថ្ងៃ អាទិត្យ ទី ១៨ មករា វេលាម៉ោងប្រមាណ ៧ និង ៤៥ នាទីយប់ ម៉ោងនៅក្នុងស្រុក រថភ្លើងល្បឿនលឿន ២ គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង ដែលបណ្តាលឲ្យអ្នកដំណើរយ៉ាងតិច ៣៩ នាក់ បានស្លាប់ និង ជាង ១៥០ នាក់ផ្សេងទៀត រងរបួស ។ ឧបទ្ទវហេតុ ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងនៅក្នុងខេត្ត Andalousie ប៉ែកខាងត្បូងប្រទេសអេស៉្បាញ ក្នុងចម្ងាយប្រមាណជាង ៣៦០ គីឡូម៉ែត្រ ពីរាជធានី Madrid ។ ផ្អែកតាមប្រភពព័ត៌មានក្នុងស្រុក រថភ្លើងទី ១ បានធ្លាក់ចេញពីផ្លូវដែក ហើយស្ទុះទៅបុក រថភ្លើងទី ២ ដែលរត់ក្នុងទិសបញ្ច្រាសគ្នា ក្នុងល្បឿន ២០០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ។ សរុបទាំងអស់ មានមនុស្សជាង ៤០០ នាក់ ដែលធ្វើដំណើរ នៅលើរថភ្លើងទាំង ២ ខ្សែ ។ យោងតាមសម្តី របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញ លោក Oscar Puente គិតមកទល់ពេលនេះ គេពុំទាន់ដឹងច្បាស់អំពីដើមហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់ខាងលើនេះ នៅឡើយទេ ។ គួររំឭកថា កាលពីឆ្នាំ ២០១៣ អេស្បាញ ក៏ធ្លាប់បានរងគ្រោះ ដោយឧបទ្ទវហេតុ រថភ្លើង ២ បុកគ្នា ដែលបណ្តាលឲ្យមនុស្សជិត ៨០ នាក់ បានបាត់បង់ជីវិត ៕ Read more











