newsare.net
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២មករានេះ ជនជាតិឥណ្ឌូណេស៊ីជាច្រើនរយនាក់បន្តអង្គុយសំកុក និងដេកចាជនជាតិឥណ្ឌូណេស៊ី ដែលធ្វើការអនឡាញខុសច្បាប់នៅកម្ពុជារង់ចាំការអន្តរាគមន៍ពីស្ថានទូត
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២មករានេះ ជនជាតិឥណ្ឌូណេស៊ីជាច្រើនរយនាក់បន្តអង្គុយសំកុក និងដេកចាំនៅក្បែរបរិវេណស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ។ ជនជាតិឥណ្ឌូនេស៊ី ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ពួកគេទៅទីនោះដើម្បីស្នើសុំអន្តរាគមន៍ វិលត្រលប់ទៅស្រុកកំណើតវិញ។ ជនជាតិឥណ្ឌូណេស៊ីទាំងនោះ ដែលអះអាងថាជាអ្នកធ្វើការក្នុងឧស្សាហកម្មឆបោកអនឡាញនៅក្រុងបាវិត និងក្រុងព្រះសីហនុ កំពុងបារម្ភខ្លាំងណាស់ពីសុវត្ថិភាពផ្ទាល់ខ្លួន នៅក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាបានចាប់ប្រគល់មេក្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ លោក ចេន ហ្ស៊ី ទៅឲ្យរដ្ឋាភិបាលចិន។ សូមទស្សនាសេចក្តីរាយការណ៍របស់ ជួប នរក្សា ពីខាងមុខស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ៖ Read more











