newsare.net
នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ ប្រតិកម្មនឹងពាក្យសំដីវាយប្រហាររបស់លោកដូណាល់ ត្រាំ មលោកស្តាមឺទាមទារឲ្យលោកត្រាំ សុំទោស ចំពោះសំដីប្រមាថមើលងាយមកលើសម្ព័ន្ធមិត្តអូតង់
នាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ ប្រតិកម្មនឹងពាក្យសំដីវាយប្រហាររបស់លោកដូណាល់ ត្រាំ មកលើរដ្ឋសមាជិកសម្ព័ន្ធមិត្តអូតង់។ ការបញ្ចេញប្រតិកម្មរបស់លោក ស្តាមឺ ធ្វើឡើងបន្ទាប់ពីលោកត្រាំ បានចោទក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ ថាមិនបានបញ្ជូនកងទ័ពទៅឈរជើងនៅជួរមុខ អំឡុងពេលបំពេញបេសកកម្ម នៅអាហ្វហ្កានីស្ថាន។ ប្រមុខដឹកនាំអង់គ្លេសបានចាត់ទុកពាក្យសំដីរបស់ចៅហ្វាយសេតវិមាន ថាជា«ការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ» ដល់គ្រួសាររបស់ទាហានអូតង់ ដែលបានពលីជីវិត និងទាមទារឲ្យលោកត្រាំ សុំទោស។ Read more











