newsare.net
យ៉ាងហោចណាស់ មានកុមារភៀសសឹកជាង ៥០០នាក់ បានខកខានការសិក្សាពេញលេញ ដោយសារសាលារៀន និងផ្ទះសម្បែងកុមារភៀសសឹកនៅតែមានឆន្ទៈបន្តការសិក្សាក្នុងជំរំ ក្រោយសង្គ្រាមព្រំដែនខ្មែរ-ថៃ
យ៉ាងហោចណាស់ មានកុមារភៀសសឹកជាង ៥០០នាក់ បានខកខានការសិក្សាពេញលេញ ដោយសារសាលារៀន និងផ្ទះសម្បែងរបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទត្រូវបានបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ អំឡុងពេលសង្គ្រាមតាមព្រំដែនខ្មែរ-ថៃ កន្លងទៅនេះ។ តែកុមារភៀសសឹក ជាពិសេសនៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពកម្ពុជា និងកងទ័ពថៃកន្លងទៅ ស្ថិតក្នុងស្រុកបន្ទាយអំពិល ពេលនេះកំពុងបន្តការសិក្សាយ៉ាងយកចិត្តទុកដាក់នៅក្នុងសាលារៀនបណ្តោះអាសន្ន ក្នុងជំរំសុវត្ថិភាពចុងកាល់ នៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ទោះដិតដាមដោយការឈឺចាប់ និងការភ័យខ្លាចនៃស្រមោលភ្លើងសង្គ្រាមក៏ដោយ តែកុមារភៀសសឹកទាំងនោះ នៅតែចង់បន្តការសិក្សាដើម្បីអនាគតរបស់ពួកគេ។ Read more











