newsare.net
នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ច្រាំងទន្លេកោះពេជ្រ ក្រុងកំពង់ចាម រងការបាក់លោក អ៊ុន ចាន់ដា៖ អ្នកជំនាញកំពុងស្តារច្រាំងទន្លេដែលបាក់ស្រុតនៅក្រុងកំពង់ចាម
នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ច្រាំងទន្លេកោះពេជ្រ ក្រុងកំពង់ចាម រងការបាក់ស្រុតចូលក្នុងទន្លេទាំងស្រុង ក្នុងជម្រៅ៧០ម៉ែត្រ។ នេះជាការបញ្ជាក់របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី៣១មករានេះ។ តាមលោក អ៊ុន ចាន់ដា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេកាលពីយប់មិញនេះបានបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធជាប់ច្រាំងមួយចំនួនរងការខូចខាត ប៉ុន្តែមិនបានបង្កឱ្យពលរដ្ឋរងរបួសនោះទេ។ យ៉ាងណាមិញ អភិបាលខេត្តកំពង់ចាមរូបនេះបានស្នើឱ្យពលរដ្ឋកុំទៅក្បែរកន្លែងកើតហេតុ ដើម្បីរក្សាសុវត្ថិភាព ខណៈអ្នកជំនាញកំពុងស្តារច្រាំងទន្លេដែលបាក់ស្រុតនេះឡើងវិញ។ Read more











