newsare.net
កម្ពុជា តាមរយៈក្រសួងការបរទេស បានកត់សម្គាល់ឃើញថា យោធាថៃនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ រំលោភស្ងាត់តែមិនស្ងៀម៖ កម្ពុជាបន្តតវ៉ាប្រឆាំងសកម្មភាពឈ្លានពានថ្មីរបស់ថៃ នៅឧត្តរមានជ័យ និងពោធិ៍សាត់
កម្ពុជា តាមរយៈក្រសួងការបរទេស បានកត់សម្គាល់ឃើញថា យោធាថៃនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ រំលោភលើដែនអធិបតេយ្យភាពកម្ពុជា នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ បើតាមក្រសួងការបរទេស កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពរារាំងផ្លូវធ្វើដំណើររបស់ពលរដ្ឋខ្មែរ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលក្នុងតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។ តំបន់ទាំងនោះគឺជាតំបន់ដែលថៃវាយកាន់កាប់បាន ក្រោយការវាយលុករបស់ថៃមកលើកម្ពុជា ពីថ្ងៃទី៧ដល់ថ្ងៃទី២០ធ្នូ ឆ្នាំ ២០២៥។ Read more











