newsare.net
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកនាយករដ្ឋលោក ហ៊ុន ម៉ាណែត បន្តសង្ឃឹមលើយន្តការ JBC ក្នុងការដោះស្រាយជម្លោះជាមួយថៃ
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថារាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៅក្នុងដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺធ្វើឡើងដោយមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហេតុនេះ កម្ពុជាប្រកាន់ជំហរការការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិ។ តែលោកក៏មិនភ្លេចដែរ ក្នុងការបន្តរំពឹងលើយន្តការគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC)។ តាមលោក ហ៊ុន ម៉ាណែត កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង៕ Read more











