newsare.net
ក្រសួងបរិស្ថានបានឱ្យដឹងថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជានៅតែមានកម្រិតល្អ ទោះបីនៅតាមខេត្តក្រសួងបរិស្ថានថា គុណភាពខ្យល់នៅកម្ពុជាល្អ ថ្វីបើគុណភាពខ្យល់នៅខេត្តខ្លះមានកម្រិតមធ្យម
ក្រសួងបរិស្ថានបានឱ្យដឹងថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជានៅតែមានកម្រិតល្អ ទោះបីនៅតាមខេត្តខ្លះគុណភាពខ្យល់មានកម្រិតមធ្យមក៏ដោយ។ ក្នុងសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ក្រសួងបរិស្ថានអះអាងថា គុណភាពខ្យល់នៅកម្ពុជា គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី១២ ខែកុម្ភៈ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤០.៧៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3 ធៀបនឹងកម្រិតស្តង់ដារ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3 ដែលនេះមានន័យថា គុណភាពខ្យល់នៅកម្ពុជាគឺ ល្អ។ Read more











