newsare.net
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលឲ្យអត់ធ្នាយករដ្ឋមន្រ្តីអ៊ីស្រាអែលទាមទារឲ្យអាមេរិកកៀបកអ៊ីរ៉ង់ ប៉ុន្តែ លោកត្រាំប្រាប់ ឲ្យរង់ចាំ
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលឲ្យអត់ធ្មត់ រង់ចាំ និងថា ការចរចាជាមួយអ៊ីរ៉ង់ត្រូវតែបន្តទៅមុខ។ មុនធ្វើដំណើរទៅជួបលោកត្រាំនៅសេតវិមាន នៅថ្ងៃពុធទី ១១កុម្ភៈ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបាននិយាយប្រាប់អ្នកកាសែតថា អ៊ីស្រាអែលចង់ឲ្យអាមេរិកដាក់សម្ពាធជាអតិបរិមាលើអ៊ីរ៉ង់។ ចំពោះអ៊ីស្រាអែល កម្មវិធីនុយក្លេអ៊ែរជារឿងមួយ ប៉ុន្តែ មីស៊ីល របស់អ៊ីរ៉ង់ និងការគាំទ្ររបស់របបនេះដើម្បីផ្តល់សព្វាវុធដល់ក្រុមប្រដាប់អាវុធក្នុងតំបន់ ក៏ជាគ្រោះថ្នាក់ធំគំរាមកំហែងសន្តិសុខរបស់អ៊ីស្រាអែល។ Read more











