newsare.net
ល្ខោនពោលស្រី គឺជាល្ខោនសម្ដែងពាក់មុខខ្មុកស្រដៀងល្ខោនខោនដែរ តែខុសគ្នាត្រង់ថា ល្ខោនពោលសល្ខោនពោលស្រីបំផុសស្មារតីយុវជនឱ្យស្រឡាញ់សិល្បៈបុរាណខ្មែរ
ល្ខោនពោលស្រី គឺជាល្ខោនសម្ដែងពាក់មុខខ្មុកស្រដៀងល្ខោនខោនដែរ តែខុសគ្នាត្រង់ថា ល្ខោនពោលស្រីមានអ្នកសម្តែងសុទ្ធតែជាមនុស្សស្រី សូម្បីតែតួអង្គប្រុស យក្ស និងស្វាក៏ដោយ។ឯសិល្បករប្រុសៗ អាចដើរតួជាឥសី ត្លុកកំប្លែង និងតួអង្គសត្វផ្សេងៗដូចជាសេះជាដើម ។នៅថ្ងៃទី១៣កុម្ភៈ កម្មវិធីសម្តែងល្ខោនពោលស្រី នៅវិទ្យាស្ថានភាសាបារាំង ក្នុងរាជធានីភ្នំពេញ បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាដោយការសម្តែងរឿង «ផាត់សីម្ម៉ា»។ អ្នកទស្សនា និងតួសម្ដែងបានលើកឡើងស្រដៀងគ្នាថា ពួកគេចង់អោយមានការសម្ដែងល្ខោនបុរាណប្រភេទនេះតាមទីសាធារណៈឱ្យបានច្រើន ដើម្បីបំផុសស្មារតីឲ្យក្មេងជំនាន់ក្រោយចងចាំពីវប្បធម៌ខ្មែរផ្នែកសិល្បៈល្ខោន៕ Read more











