newsare.net
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកជាង១០គ្រាប់ នៅសមុទ្រជប៉ុន នាថ្ងៃសៅរ៍ ទី១៤ មីនា ដើកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ ចំពេលសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកជាង១០គ្រាប់ នៅសមុទ្រជប៉ុន នាថ្ងៃសៅរ៍ ទី១៤ មីនា ដើម្បីព្រមានរដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដែលហ៊ានធ្វើសមយុទ្ធយោធា នៅកូរ៉េខាងត្បូង។ ការបាញ់សាកល្បងមីស៊ីលរបស់របបក្រុងព្យុងយ៉ាង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក។ ចំណែក ជប៉ុនកំពុងដុតដៃដុតជើងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង និងត្រៀមខ្លួនទប់ទល់រាល់ការគំរាមកំហែងរបស់របបព្យុងយ៉ាង។ Read more











