newsare.net
អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រអាជ្ញាធរជាតិព្រះវិហារ៖ ៨០% នៃប្រាសាទព្រះវិហាររងការខូចខាត និងប្រឈមការបាក់រលំនៅរដូវវស្សាឆ្នាំនេះ
អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រមាណ ៨០% ដោយសារយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកចំប្រាង្គប្រាសាទ។ បើតាម អាជ្ញាធរជាតិព្រះវិហារ មន្ត្រីជំនាញបានរកឃើញស្នាមប្រេះ ខួងសាច់ និងបាក់រលំចំនួន ៥៦២ទីតាំង ខណៈមន្ត្រីស៊ីម៉ាក់ក៏បានរកឃើញគ្រាប់បែកគ្រប់ប្រភេទចំនួនជាង ១ ៣០០គ្រាប់ ដែលបន្សល់ទុកដោយយោធាថៃបាញ់ស្រោចមកលើប្រាសាទព្រះវិហារ។ Read more











