newsare.net
ខេត្តមួយចំនួននៃប្រទេសកម្ពុជាប្រឈមនឹងការកើនឡើងនៃកម្តៅចាប់ពីថ្ងៃទី២៦ ខែមីនានេះ រហូតដល់ថ្ងលោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរបានត្រៀមឡានទឹក ធុងទឹក និងស្បៃបន្ថយកំដៅនៅជំរំជនភៀសសឹក
ខេត្តមួយចំនួននៃប្រទេសកម្ពុជាប្រឈមនឹងការកើនឡើងនៃកម្តៅចាប់ពីថ្ងៃទី២៦ ខែមីនានេះ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ សីតុណ្ហភាព អាចឡើងរហូតដល់ជាង ៤០អង្សាសេ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥មីនាម្សិលមិញ។ ដោយឡែក ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានមន្ទីរធនធានទឹកនៃខេត្តនេះប្រកាសឲ្យដឹងដែរថា សីតុណ្ហភាពអតិប្បរមាត្រូវបានព្យាករថា នឹងឈានដល់ចន្លោះពី ៣៧ ទៅ ៤១អង្សាសេដែលខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ទាក់ទងទៅនឹងអាកាសធាតុឡើងកម្តៅនេះដែរ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី២៦មីនានេះថា អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារជនភៀសសឹក នៅតាមជំរំនានាស្ថិតនៅក្នុងខេត្តនេះ។ តាមលោក លី សុវណ្ណារិទ្ធ ការត្រៀមឡានទឹក ធុងទឹកធំៗ និងស្បៃពណ៌ខៀវសម្រាប់គ្របបន្ថយកម្តៅ គឺជាវិធានការដែលអាជ្ញាធរខេត្តបាន និងកំពុងអនុវត្ត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ជនភៀសសឹកសរុប ដែលនៅសេសសល់ក្នុងជំរំមានចំនួន ជាង ៣៦ ០០០នាក់ ក្នុងនោះ ជាង ១១ ០០០នាក់ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ ទោះយ៉ាងណា ពលរដ្ឋភៀសសឹកនៅក្នុងខេត្តបន្ទាយមានជ័យប្រមាណ ៥០០គ្រួសារ បាន និងកំពុងផ្លាស់ទីជាបណ្តើរពីជំរំទៅរស់នៅក្នុងផ្ទះបណ្តោះអាសន្នដែលអាជ្ញាធរបានសាងសង់រួច៕ Read more











