newsare.net
សង្រ្គាមបន្តឆេះនៅអ៊ីរ៉ង់ ព្រោះតែការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ប៉ុន្តែ លីបង់ឯណោក្រុមហេសបូឡាអូសទាញលីបង់ឲ្យធា្លក់ក្នុងភ្លើងសង្រ្គាម និងបាត់បង់ទឹកដីក្នុងដៃរបស់អ៊ីស្រាអែល?
សង្រ្គាមបន្តឆេះនៅអ៊ីរ៉ង់ ព្រោះតែការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ប៉ុន្តែ លីបង់ឯណោះវិញ ក៏រងគ្រោះមិនតិចដែរ។ ដោយសារតែក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់វាយប្រហារទៅលើអ៊ីស្រាអែល ដើម្បីសងសឹកឲ្យអតីតប្រមុខសាសនាអ៊ីរ៉ង់ អាលីខាមេណី ស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក អ៊ីស្រាអែលបានបើកប្រតិបត្តិការ វាយប្រហារលើលីបង់មិនលោះថ្ងៃ។ នៅក្នុងសង្រ្គាមជាង៣សប្តាហ៍មកនេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនលីបង់ជាង១ពាន់នាក់ បំផ្លាញផ្ទះសម្បែងនិងបណ្តាលឲ្យមនុស្សជាង១លាននាក់រត់ភៀសខ្លួន។ នៅថ្ងៃពុធទី ២៥ មីនា អ៊ីស្រាអែលបានប្រកាសពង្រីកតំបន់ទ្រនាប់ Zone Tamponចូលទៅក្នុងទឹកដីលីបង់។ មេដឹកនាំក្រុមហេសបូឡា ដែលជាកូនចៅរបស់អ៊ីរ៉ង់បានព្រមានប្រាប់រដ្ឋាភិបាលលីបង់មិនឲ្យសុំចរចាជាមួយអ៊ីស្រាអែល ព្រោះវាមានន័យស្មើនឹងការសុំចុះចាញ់។ Read more











