newsare.net
អ៊ីរ៉ង់នៅបន្តបិទច្រកសមុទ្រអកមូហ្ស ដើម្បីកុំឲ្យកប៉ាល់ដឹកប្រេងធ្វើដំណើរចេញពីឈូងសមុទសង្រ្គាមមជ្ឈិមបូព៌ា៖ ប្រទេសអាស៊ីកាន់តែច្រើនតម្រង់ជួរចង់ទិញប្រេងរបស់រុស្ស៊ី
អ៊ីរ៉ង់នៅបន្តបិទច្រកសមុទ្រអកមូហ្ស ដើម្បីកុំឲ្យកប៉ាល់ដឹកប្រេងធ្វើដំណើរចេញពីឈូងសមុទ្រពែក្ស។ ប្រឈមនឹងតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ព្រោះតែសង្រ្គាមមជ្ឈិមបូព៌ា ប្រទេសនៅអាស៊ីកាន់តែច្រើន ដែលធ្លាប់ទិញប្រេងពីប្រទេសនៅឈូងសមុទ្រពែក្ស ងាកទៅទិញប្រេង និងឧស្ម័នពីរុស្ស៊ី។ នៅពាក់កណ្តាលខែមីនានេះ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសផ្អាកទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដោយអនុញ្ញាតឲ្យគេអាចទិញប្រេងរុស្ស៊ី ក្នុងរយៈពេល៣០ថ្ងៃ។ ភ្លើងខៀវរបស់រដ្ឋបាលអាមេរិកក្នុងគោលដៅជួយបន្ធូរបន្ថយតម្លៃប្រេងនៅទីផ្សារអន្តរជាតិបានអនុញ្ញាតឲ្យសម្ព័ន្ធមិត្តអាមេរិក ដូចជាហ្វីលីពីន និងប្រទេសអាស៊ីមួយចំនួនទៀត ងាកទៅចរចា ចង់ទិញប្រេង ឧស្ម័នរុស្ស៊ីដើម្បីមកបំពេញការខ្វះខាតក្នុងស្រុក។ ប្រទេសនៅអាស៊ីនាំមុខដោយឥណ្ឌាតម្រង់ជួរបន្តកន្ទុយគ្នាដើម្បីទិញប្រេង និងឧស្ម័នរុស្ស៊ី ប៉ុន្តែ ពេលវេលាទន្ទឹងរង់ចាំអាចយូរ ព្រោះថា កប៉ាល់ដឹកប្រេងរុស្ស៊ីក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ដែរនៅតាមផ្លូវធ្វើដំណើរលើផ្ទៃសមុទ្រ។ Read more











