newsare.net
នៅពេលនិយាយដល់ការអនុវត្តទោសទណ្ឌលើជនបង្កហេតុដែលជាអ្នកមានអំណាច និងមានទ្រព្យសម្បត្តិ មហាជនតអ្នកឃ្លាំមើល៖ កម្ពុជាត្រូវការពង្រឹងយន្តការឃ្លាំមើលការអនុវត្តទោសឲ្យបានត្រឹមត្រូវ
នៅពេលនិយាយដល់ការអនុវត្តទោសទណ្ឌលើជនបង្កហេតុដែលជាអ្នកមានអំណាច និងមានទ្រព្យសម្បត្តិ មហាជនតែងតែមានចម្ងល់ថា តើអ្នកទាំងនោះពិតជាបានអនុវត្តទោសត្រឹមត្រូវតាមការសម្រេចរបស់តុលាការដែរ ឬយ៉ាងណា។ នេះជាសំណួរដែលអ្នកឃ្លាំមើលសង្គមមួយចំនួនបានចោទសួរដូចគ្នា ពិសេសក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងហេតុការណ៍ផ្សេងទៀតនាពេលកន្លងមក។ បើតាមអ្នកឃ្លាំមើលសង្គមខ្លះ ជនបង្កបានអនុវត្តទោសក្នុងពន្ធនាគារតិចតួចបំផុត ហើយទោសទណ្ឌដែលនៅសេសស់ត្រូវបានព្យួរ។ ក្នុងន័យនេះត្រូវបានអ្នកឃ្លាំមើលសង្គមមួយចំនួនយល់ថា ប្រព័ន្ធច្បាប់នៅកម្ពុជាខ្វះយន្តការតាមដានការអនុវត្តទោសឲ្យបានត្រឹមត្រូវ ពិសេសលើជនបង្កដែលមានយសស័ក្តិ អំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ភ។ Read more











