newsare.net
ចាកឆ្ងាយពីប្រទេសកំណើត ឃ្លាតឆ្ងាយពីឆាកសម្តែង អតីតនាដកាដែលសព្វថ្ងៃជាគ្រូបង្រៀនរបាំបុរាណគ្រូរបាំបុរាណមកពីគ្រប់សមាគមខ្មែរនៅបារាំងសម្តែងរួមគ្នានៅក្នុងរឿងរាមកេរ្តិ៍
ចាកឆ្ងាយពីប្រទេសកំណើត ឃ្លាតឆ្ងាយពីឆាកសម្តែង អតីតនាដកាដែលសព្វថ្ងៃជាគ្រូបង្រៀនរបាំបុរាណខ្មែរនៅប្រទេសបារាំង បានត្រលប់មកឡើងឆាកសាជាថ្មី។ នៅក្នុងអំឡុងកម្មវិធីប្រកួតបវរកញ្ញាខ្មែរនៅប្រទេសបារាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន សាស្រ្តាចារ្យ៤រូប រួមទាំងអតីតនាដការបាំបុរាណខ្មែរ២រូបទៀត នៅក្រោមការគ្រប់គ្រងចាត់ចែងរបស់អ្នកគ្រូ វ័ន សាវ៉ៃបានរួមគ្នាសម្តែងជាលើកទី១ រឿង រាមកេរ្តិ៍ ដើម្បីបង្ហាញដល់ទស្សនិកជនបារាំងខ្មែរ។ រួមគ្នារាំដើម្បី ការពារ ថែរក្សាវប្បធម៌ ក្បាច់របាំបុរាណខ្មែរកុំឲ្យភ្លេចនៅក្នុងចំណោមសហគមន៍ខ្មែរនៅប្រទេសបារាំង។ Read more











