newsare.net
បន្ទាប់ពីបើកកិច្ចប្រជុំមួយជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២លោក កែវ រតនៈ៖ កម្ពុជាកំពុងរកលទ្ធភាពជួយអ្នករត់ម៉ូតូកង់បីក្នុងបរិបទតម្លៃប្រេងឥន្ធនៈបន្តហក់ឡើងខ្ពស់
បន្ទាប់ពីបើកកិច្ចប្រជុំមួយជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឲ្យដឹងអំពីចំណាត់ការរបស់រដ្ឋាភិបាលមួយចំនួនដើម្បីឆ្លើយតបនឹងវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ។ ក្នុងនោះមានគម្រោងដាក់ឲ្យដំណើរការឡើងវិញនូវរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ការកែច្នៃសំរាមធ្វើជា ថាមពល និងការពិនិត្យលទ្ធភាពឲ្យអ្នករត់ម៉ូតូកង់បី ងាកមកប្រើថាមពលអគ្គិសនីជំនួសឲ្យប្រេងឥន្ធនៈ ក៏ដូចជាផ្តល់ការគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគេដែរ។ បន្ថែមពីនេះ និងបើតាមលោក កែវ រតនៈ រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានពិភាក្សាគ្នាផងដែរអំពីការកៀរគរហិរញ្ញប្បទានតាមធនាគារក្នុងស្រុក ដើម្បីវិនិយោគលើការបង្កើតថាមពលបៃតងនៅកម្ពុជា៕ Read more











