newsare.net
ចិនបិទដែនអាកាសរបស់ខ្លួន រយៈពេល៤០ថ្ងៃ មិនឲ្យយន្តហោះស៊ីវិលហោះចូលក្នុងដែនអាកាសរបសចិនបិទដែនអាកាសនៅត្រង់ឆ្នេរសមុទ្រសៀងហៃ រយៈពេល៤០ថ្ងៃ ដោយគ្មានប្រាប់មូលហេតុ
ចិនបិទដែនអាកាសរបស់ខ្លួន រយៈពេល៤០ថ្ងៃ មិនឲ្យយន្តហោះស៊ីវិលហោះចូលក្នុងដែនអាកាសរបស់ខ្លួនរហូតដល់ ថ្ងៃទី៦ឧសភា។ ប៉េកាំងមិនបានប្រកាសដំណឹងនេះ ជាសាធារណៈទេ។ គឺរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកដែលជាអ្នកបង្ហោះផ្សាយសាររបស់ភាគីចិនដែល ផ្ញើទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល មុននឹងត្រូវកាសែតអន្តរជាតិដកស្រង់យកមកចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ទី ៩មេសា។ ដែនអាកាសដែលចិនបិទ តាំងពីចុងខែមីនា រហូតដល់ដើមខែឧសភា លាតសន្ធឹងពីលើឆ្នេរសមុទ្រសៀងហៃ ចម្ងាយប៉ុន្មានរយគីឡូម៉ែត្រប៉ុណ្ណោះ ពីកោះតៃវ៉ាន់។ អ្នកជំនាញខាងអាកាសចរណ៍ស៊ីវិលបានចោទសួរពីចេតនារបស់ចិន ដែលសម្រេចបិទដែនអាកាសរបស់ខ្លួន ភ្លាមៗ និងក្នុងរយៈពេលយូរមិនធ្លាប់មានយ៉ាងដូច្នេះ? Read more











