newsare.net
ថ្មីៗនេះ មានការជជែកវែកញែកនៅលើបណ្តាញសង្គមទាក់ទិននឹងសេវាផ្ញើអីវ៉ាន់នៅប្រៃសណីយ៍កម្ពុជា។ អ្ហេតុអ្វីសេវាផ្ញើអីវ៉ាន់តាមប្រៃសណីយ៍កម្ពុជាក្លាយជាបញ្ហាចម្រូងចម្រាស?
ថ្មីៗនេះ មានការជជែកវែកញែកនៅលើបណ្តាញសង្គមទាក់ទិននឹងសេវាផ្ញើអីវ៉ាន់នៅប្រៃសណីយ៍កម្ពុជា។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានលើកឡើងពីការមិនពេញចិត្តចំពោះការយកសេវាបញ្ញើខ្ពស់ហួសហេតុ និងថែមទាំងបានរិះគន់ចំពោះអាកប្បកិរិយាមិនសមរម្យរបស់បុគ្គលិកមួយចំនួនផងដែរ។ បន្ទាប់ពីរងប្រតិកម្មបែបនេះ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជាបានចេញមុខពន្យល់ថា ការកំណត់ និងវាយតម្លៃពន្ធបញ្ញើគឺជាតួនាទីរបស់ស្ថាប័នគយ និងថា ប្រៃសណីយ៍កម្ពុជាមានតួនាទីជាអ្នកដឹកជញ្ជូនបញ្ញើចេញចូលក្រៅប្រទេស និងក្នុងប្រទេសប៉ុណ្ណោះ។ អ្នកឃ្លាំមើលសង្គមមួយចំនួនយល់ឃើញថា ដើម្បីបញ្ចៀសប្រតិកម្មរិះគន់របស់ពលរដ្ឋ អង្គភាពរដ្ឋដែលផ្តល់សេវាកម្មផ្សេងៗជូនពលរដ្ឋគួរពិនិត្យឡើងវិញនូវចំណុចចន្លោះប្រហោងដែលកើតឡើងនៅស្ថាប័នរបស់ខ្លួន ឬក៏មានចំណាត់ការលើមន្ត្រីដែលបានធ្វើទង្វើឆ្គាំឆ្គងចំពោះពលរដ្ឋ៕ Read more











