newsare.net
មន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្មន្រ្តីយោធាកម្ពុជាថា ករណីបាត់ដងទង់ជាតិថៃ កើតចេញមកពីគ្រោះធម្មជាតិ និងគ្មានពាក់ព័ន្ធជាមួយកម្ពុជា
មន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារទី ២១មេសានេះថា ហេតុការណ៍បាត់ដងទង់ជាតិថៃ នៅតំបន់រាងអក្សរ U ក្បែរព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចន្ទបុរី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ គឺបណ្តាលមកពីភ្លៀងធ្លាក់ និងខ្យល់កន្រ្ទាក់ខ្លាំង នៅក្នុងរយៈពេលនោះ។ ភាគីកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីយោធាថៃបានព្រមានចាត់វិធានការប្រឆាំងកម្ពុជា ប្រសិនបើរកឃើញថា មានកងកម្លាំងកម្ពុជាចូលទៅដកទង់ជាតិ នៅទឹកដីថៃ។ បើតាមមន្រ្តីកម្ពុជា ហេតុការណ៍កើតឡើងទាំងស្រុងនៅក្នុងទឹកដីថៃ ពោលគឺមិនជាប់ពាក់ព័ន្ធនឹងភាគីកម្ពុជាឡើយ។ យ៉ាងណាក៏ដោយ ក្រុមការងារកម្ពុជាកំពុងបន្តប្រមូលព័ត៌មានជាក់ស្តែង ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីភាគីថៃ។ Read more











