newsare.net
កម្ពុជា និងចិន បានឯកភាពគ្នាដំឡើងកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ ទៅជាកិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+កម្ពុជា-ចិនព្រមព្រៀងគ្នាដំឡើងកិច្ចសន្ទនាយុទ្ធសាស្ត្រពី២+២ ទៅជា៣+៣
កម្ពុជា និងចិន បានឯកភាពគ្នាដំឡើងកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ ទៅជាកិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+៣ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់ រួមនឹងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា របស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២លើកទី១ រវាងរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ កិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+៣ដែលភាគីកម្ពុជា ចិនបានឯកភាពគ្នាដំឡើងនាពេលខាងមុខ គឺនឹងមានការចូលរួមបន្ថែមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។ Read more











