newsare.net
ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសជាសាធារណៈអំពីការដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជាអាមេរិកចាត់ទុកសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន ថាជាស្តេចឧក្រិដ្ឋកម្មឆបោកអនឡាញ
ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសជាសាធារណៈអំពីការដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបណ្តាញពាក់ព័ន្ធផ្សេងទៀត ជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញសំដៅប្រជាពលរដ្ឋអាមេរិក។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ចេញផ្សាយនៅព្រហស្បតិ៍ទី២៣ ខែមេសា ការិយាល័យគ្រប់គ្រងទ្រព្យបរទេសរបស់ក្រសួងបានសម្រេចថា អ្នកឧកញ៉ាលោក កុក អាន អ្នកជំនួញដ៏មានឥទ្ធិពលនៅកម្ពុជា គឺជាសេ្តចឧក្រិដ្ឋកម្មឆបោកអនឡាញ។ វិទ្យុបារាំងអន្តរជាតិ បានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកឧកញ៉ា កុក អាន នៅព្រឹកថ្ងៃសុក្រនេះ តែទូរស័ព្ទចូល គ្មានការឆ្លើយតប។ Read more











