newsare.net
នៅថ្ងៃទី៣០ មេសា អាជ្ញាធរកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានប្រាប់ឲ្យដឹងកូរ៉េខាងជើងកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរមិនធ្លាប់មាន
នៅថ្ងៃទី៣០ មេសា អាជ្ញាធរកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានប្រាប់ឲ្យដឹងពីស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងប្រទេស។ បើតាម KCNA គ្រោះរាំងស្ងួតដែលកូរ៉េខាងជើងទើបជួបប្រទះពេលនេះជាគ្រោះរាំងស្ងួតដែលប្រទេសឯកោមួយនេះមិនធ្លាប់ជួបពីឆ្នាំមុនៗមកទេ និងថា ប្រជាកសិករនៅតាមតំបន់ដែលកំពុងជួបគ្រោះរាំងស្ងួតកំពុងប្រឹងប្រែងការពារដំណាំ និងដាំដើមឈើបន្ថែមដើម្បីការពារ និងទប់ទល់ពីផលប៉ះពាល់លើដំណាំកសិកម្មរបស់ខ្លួន។ Read more











