newsare.net
ការចរចាស្វែងរកវិធីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់កំពុងជាប់គាំងស្តូក តែសង្គ្រាមពាក្COP៣១៖ វិបត្តិប្រេងឥន្ធនៈបង្កដោយសង្គ្រាមនៅអ៊ីរ៉ង់ ជាឱកាសពន្លឿនវឌ្ឍនភាពថាមពលបៃតង
ការចរចាស្វែងរកវិធីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់កំពុងជាប់គាំងស្តូក តែសង្គ្រាមពាក្យសំដី នៅតែបន្តផុសផុលខ្លាំង។ នៅថ្ងៃព្រហស្បតិ៍ទី ៣០មេសានេះ ក្នុងពេលដែលអ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិកលើកឡើងអំពីលទ្ធភាពបន្តវិធានការឈប់បាញ់ និងបិទខ្ទប់ច្រកសមុទ្ទអកមូហ្ស រាប់ខែទៅមុខទៀត អគ្គមគ្គុទេសក៍អ៊ីរ៉ង់បានអះអាងថាអាមេរិកកំពុងចាញ់សង្គ្រាមយ៉ាងអាម៉ាស។ ភាពតានតឹងថ្មីនេះ បានធ្វើឱ្យប្រេងឆៅឡើងថ្លៃខ្ពស់ខ្លាំង ដល់១២៦ដុល្លារក្នុងមួយធុងបារីល។ “ពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ”នេះបើតាមប្រសាសន៍របស់លោកនាយកទីភ្នាក់ងារថាមពលអន្តរជាតិ។ ចំណែកប្រធានសន្និសីទអាកាសធាតុអង្គការសហប្រជាជាតិ COP៣១ ថាត្រូវពន្លឿនវឌ្ឍនភាពថាមពលកកើតឡើងវិញ។ Read more











