newsare.net
នៅក្នុងពិធីអបអរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ឧសភានេះ នៅឯកំពង់ផែស្វយ័តក្រលោក ហ៊ុន ម៉ាណែត៖ ខ្ញុំមិនយកក្មេងទំនើងទៅកាន់កាំភ្លើងនៅសមរភូមិមុខទេ
នៅក្នុងពិធីអបអរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ឧសភានេះ នៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ឡើងវិញថា រដ្ឋគ្មានគោលការណ៍បង្កើតច្បាប់ថ្មី ដើម្បីបញ្ចូនក្មេងទំនើងឱ្យធ្វើជាទាហាននៅសមរភូមិមុខទេ។ លោកនាយករដ្ឋមន្ត្រីបន្តថា ការបញ្ជូនក្មេងទំនើងទៅសមរភូមិ គឺគ្រាន់តែឱ្យពួកគេធ្វើសកម្មភាពមួយចំនួន ពោលមិនមែនឱ្យឈរជើង ឬកាន់កាំភ្លើងតតាំងសត្រូវឡើយ។ ការបញ្ជាក់ជាថ្មីរបស់លោកនាយករដ្ឋមន្រ្តីនាពេលនេះ គឺដើម្បីជម្រះមន្ទិលរបស់គណបក្សក្រៅរដ្ឋាភិបាលមួយ និងការរិះគន់របស់មហាជនមួយចំនួន ដែលស្នើឱ្យរដ្ឋាភិបាលពិចារណាកុំយកក្មេងទំនើងទៅបម្រើក្នុងជួរកងទ័ព៕ Read more











