newsare.net
រូបគំនូរមនុស្សត្រូវគេរុំភ្នែក ចាប់ចងអូសបណ្តើរជាខ្សែចូលមន្ទីរឃុំឃាំងទាំងយប់ងងឹត។ ឌុចសូកូ ផៃ៖ពួកខ្មែរក្រហមមិនអាចកម្ទេចលុបចោលបំបាត់ដានឧក្រិដ្ឋកម្មរបស់ខ្លួន ដ្បិតតែស្នាដៃរបស់សិល្បករ
រូបគំនូរមនុស្សត្រូវគេរុំភ្នែក ចាប់ចងអូសបណ្តើរជាខ្សែចូលមន្ទីរឃុំឃាំងទាំងយប់ងងឹត។ ឌុច អតីតមេគុកទួលស្លែងបានពន្យល់នៅមុខកាមេរ៉ារបស់សមិទ្ធិករ ប៉ាន់ រិទ្ធីដើម្បីពន្យល់ពីដំណើរការសួរចម្លើយអ្នកទោស។ រូបគំនូររបស់វ៉ាន់ណាត អ្នករួចរស់ជីវិតពីគុកទួលស្លែង និងខ្សែភាពយន្តឯកសាររបស់ប៉ាន់រិទ្ធឈ្មោះ ឌុច គ្រូលត់ដំនៅឋាននរក មិនមែនគ្រាន់តែរូបភាព សាច់រឿងកុនដែលគេមើលរួចហើយចប់នោះទេ ប៉ុន្តែ វាជាសក្ខីកម្មលាតត្រដាងអំពើឃោឃៅ ឧក្រិដ្ឋកម្មសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។ លោកស្រី សូកូ ផៃ សាស្រា្តចារ្យផ្នែកប្រវត្តិសាស្រ្តសិល្បៈនៅសកលវិទ្យាល័យ ប៉ារីស៍ ទី៨ បានចំណាយពេលសិក្សា ស្រាវជ្រាវ១៨ឆ្នាំ អំពីការងាររបស់សិល្បៈនៅចំពោះមុខអំពើព្រៃផ្សៃ ដែលខ្មែរក្រហមព្យាយាមលុបបំបាត់ចោលមិនឲ្យគេពឃើញដាន។ កម្ពុជា សិល្បៈនៅចំពោះមុខអំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធីរហូតដល់យុវជនជំនាន់ក្រោយ ជាសៀវភៅដែលលោកស្រីសូកូ ផៃទើបសរសេរចប់ និងបោះពុម្ពផ្សាយកាលពីខែមេសា។ Read more











