newsare.net
ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្ឧកញ៉ា តែ តាំងប៉៖ យុទ្ធនាការ «ថៃជួយថៃ» មិនប៉ះពាល់ដល់ការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរ
ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្រួលដល់ការរស់នៅរបស់ពួកគេ ដោយសារទំនិញឡើងថ្លៃ និងអាចមកពីការបិទព្រំដែនជាមួយកម្ពុជា។ សកម្មភាពរបស់មេដឹកនាំថៃធ្វើឡើង ស្របពេលពលរដ្ឋកម្ពុជាកំពុងបន្តពហិការទំនិញថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(Fasmec) បានបញ្ជាក់ថា ទីផ្សារខ្មែរបច្ចុប្បន្នបានគ្របដណ្តប់ដោយទំនិញខ្មែរចំនួន ៣០%។ បើតាមលោកឧកញ៉ា តែ តាំងប៉ យុទ្ធនាការ «ថៃជួយថៃ» ដែលបង្កើតឡើងដោយមេដឹកនាំថៃគ្មានឥទ្ធិពលអ្វីលើការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរទេ៕ Read more











