newsare.net
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ឧសភលោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ «បង្រួមក្បាល ពង្រីកខ្លួន» នៅក្រសួងការពារជាតិ
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកែទម្រង់របស់រដ្ឋាភិបាលកម្ពុជានៅស្ថាប័នរដ្ឋ ជាពិសេសនៅក្រសួងការពារជាតិចុងក្រោយនេះគឺ «បង្រួមក្បាល ពង្រីកខ្លួន» ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិរយៈពេលវែង។ តាមរយៈកំណែទម្រង់នេះ និងបើតាមលោក ហ៊ុន ម៉ាណែត ក្រសួងការពារជាតិគ្រោងលុបចោលការិយាល័យ នាយកដ្ឋាន និងប្រភេទទ័ពមួយចំនួន។ នៅចំពោះមុខនៃការធ្វើកំណែទម្រង់នៅក្រសួងការពារជាតិនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា កម្ពុជាត្រូវការខ្លួនធំ រឹងមាំ និងរស់រវើក ពោល មិនមែនខ្លួនធំដោយមានសុទ្ធតែខ្លាញ់នោះទេ៕ Read more











