newsare.net
ក្នុងឆ្នាំ២០២៥ ការនាំចេញកៅស៊ូរកចំណូលបានប្រមាណ ៦០៤លានដុល្លារអាមេរិក ថយចុះ៩.១% ខណៈការផ្គត់ផ្លោក ហ៊ុន ម៉ាណែត៖ កំណើននៃការផ្គត់ផ្គង់កៅស៊ូក្នុងស្រុកបង្ហាញពីការអភិវឌ្ឍវិស័យកសិកម្ម
ក្នុងឆ្នាំ២០២៥ ការនាំចេញកៅស៊ូរកចំណូលបានប្រមាណ ៦០៤លានដុល្លារអាមេរិក ថយចុះ៩.១% ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានចំណូលប្រមាណ ២២៣លានដុល្លារ កើនឡើង ១៣១%។ នេះបើតាមការឱ្យដឹងពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។ តាមលោកនាយករដ្ឋមន្រ្តី ការកើនឡើងនៃការផ្គត់ផ្គង់កៅស៊ូក្នុងស្រុកបង្ហាញថា វិស័យកសិកម្មក្នុងស្រុកមានការអភិវឌ្ឍ។ គួរបញ្ជាក់ដែរថា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យមានរោងចក្រកែច្នៃកៅស៊ូបង្កើនផលប្រយោជន៍ដល់កសិករដែលដាំដុះផ្ទាល់ តាមរយៈការជួយទិញផលិតផលនៅតាមសហគមន៍តូចៗដើម្បីបង្កើតទីផ្សារនៅនឹងកន្លែង។ ក្នុងន័យនេះ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជានឹងឈានទៅរកការកាត់បន្ថយការនាំចូលវត្ថុធាតុដើម និងនាំចេញផលិតផលសម្រេច៕ Read more











