newsare.net
អង្គការក្រៅរដ្ឋាភិបាលចំនួន ៧០ស្ថាប័នបានផ្ញើលិខិតចំហមួយទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន មNGO ចំនួន ៧០ ស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនមាតាធម្មជាតិ ៥រូប មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
អង្គការក្រៅរដ្ឋាភិបាលចំនួន ៧០ស្ថាប័នបានផ្ញើលិខិតចំហមួយទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។ នៅក្នុងលិខិត ពួកគេទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនមាតាធម្មជាតិចំនួន ៥រូបដែលកំពុងជាប់ឃុំ មុនកិច្ចប្រជុំកំពូលនៃប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងធ្វើនៅកម្ពុជានាចុងឆ្នាំ២០២៦នេះ។ តែមន្ត្រីសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជាយល់ថា ការអំពាវនាវណាមួយជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងថា មានតែតុលាការទេដែលមានសិទ្ធិសម្រេចលើសំណុំរឿងរបស់សកម្មជនទាំង ៥រូបនេះ។ Read more











