newsare.net
អភិបាលស្រុកត្រាំកក់ក្នុងខេត្តតាកែវ លោក កេត ម៉ៅ នឹងត្រូវដកចេញពីមុខតំណែង ចាប់ពីថ្ងៃពុធ ទី៣ ខែលោក វ៉ី សំណាង៖ លោក កេត ម៉ៅ មិនគោរពក្រមសីលធម៌ជាមន្ត្រី និងជាគំរូមិនល្អសម្រាប់មន្ត្រីទូទៅ
អភិបាលស្រុកត្រាំកក់ក្នុងខេត្តតាកែវ លោក កេត ម៉ៅ នឹងត្រូវដកចេញពីមុខតំណែង ចាប់ពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីមានការបែកលេចធ្លាយរឿងអាស្រូវ ជុំវិញការលួងលោម សុំស្នេហាពីស្ត្រីម្នាក់ លើបណ្តាញសង្គម។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារទី២មិថុនានេះថា លោក កេត ម៉ៅ បានប្រព្រឹត្តខុសវិជ្ជាជីវៈជាមន្ត្រីរាជការ និងជាគំរូមិនល្អចំពោះមន្ត្រីក្រោមឱវាទ។ បើតាមលោក វ៉ី សំណាង លោក កេត ម៉ៅ មិនបានបំពេញករណីយកិច្ច ស្របតាមតម្រូវការរបស់ពលរដ្ឋក្នុងតំបន់ និងថា អភិបាលស្រុកត្រាំកក់រូបនេះបានធ្វើឱ្យខូចសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ។ សូមជម្រាបថា នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តតាកែវ លោក កេត ម៉ៅ នឹងត្រូវជំនួសដោយលោក ហ៊ត មនោ ដែលនឹងចូលមកកាន់តំណែងអភិបាលស្រុកត្រាំកក់។ បច្ចុប្បន្នលោក ហ៊ត មនោ ជាអភិបាលរងក្រុងដូនកែវ និងធ្លាប់ជាអភិបាលរងស្រុកត្រាំកក់ នៅមុនខែមេសា ឆ្នាំ២០២៥៕ Read more











