newsare.net
នៅថ្ងៃទី១៨ ខែមិថុនា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sovina និងជាម្ចាស់ឃ្លាំងទំនិញ L192 បានចេញមុខស្នើឲ្យថសាលាក្រុងភ្នំពេញ៖ មន្ត្រីដែលល្មើសវិជ្ជាជីវៈអំឡុងពេលចុះពិនិត្យទីតាំងរបស់ពលរដ្ឋនឹងទទួលរងពិន័យ
នៅថ្ងៃទី១៨ ខែមិថុនា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sovina និងជាម្ចាស់ឃ្លាំងទំនិញ L192 បានចេញមុខស្នើឲ្យថ្នាក់ដឹកនាំកម្ពុជាជួយរកយុត្តិធម៌ឲ្យខ្លួន បន្ទាប់ពីអភិបាលខណ្ឌព្រែកព្នៅ និងសមត្ថកិច្ចបានចុះឆែកឆេររកបទល្មើសឆបោកអនឡាញ និងទំនិញថៃខុសច្បាប់ក្នុងឃ្លាំងរបស់ខ្លួនកាលពីថ្ងៃ១១ មិថុនា។ នៅក្នុងឃ្លីបវីដេអូជាង ៧នាទី ម្ចាស់ឃ្លាំងទំនិញ L192 បានលើកឡើងថា ការចុះត្រួតពិនិត្យរបស់អាជ្ញាធរហាក់មានភាពមិនប្រក្រតី ដោយសារអាជ្ញាធរបានសម្លុត និងសួរនាំរកឯកសារគ្រប់បែបយ៉ាង រួមទាំងប្រើពេលពិនិត្យអូសបន្លាយរហូតដល់ម៉ោង១០យប់។ ករណីនេះត្រូវបានលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញប្រាប់វិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី១៨ មិថុនានេះថា ប្រសិនបើមានមន្ត្រីអនុវត្តល្មើសបទបញ្ជា និងខុសវិជ្ជាជីវៈ ពួកគេនឹងទទួលរងពិន័យ។ បើតាមលោកស្រី ដោ សម្ផស្ស មន្ត្រីដែលជាអ្នកអនុវត្តច្បាប់មិនត្រូវច្រងេងច្រងាងចំពោះពលរដ្ឋទេ៕ Read more











