newsare.net
នៅតែអាក់អន់ចិត្តនឹងអឺរ៉ុប ដែលបដិសេធមិនចូលរួមជាមួយអាមេរិកនៅក្នុងសង្រ្គាមវាយប្រហរដ្ឋមន្រ្តីការពារជាតិអាមេរិកគំរាមសើរើកម្លាំងទ័ព នៅទឹកដីអឺរ៉ុប
នៅតែអាក់អន់ចិត្តនឹងអឺរ៉ុប ដែលបដិសេធមិនចូលរួមជាមួយអាមេរិកនៅក្នុងសង្រ្គាមវាយប្រហារទៅលើអ៊ីរ៉ង់ អាមេរិកតាមរយៈរដ្ឋមន្រ្តីការពារជាតិ លោកPete Hegseth បានគំរាមនៅថ្ងៃព្រហស្បតិ៍ទី១៨មិថុនាថា អាមេរិកនឹងពិនិត្យសើរើឡើងវិញពីកម្លាំងទ័ពអាមេរិក ពង្រាយនៅទឹកដីអឺរ៉ុប។ ចំពោះប្រមុខការពារជាតិអាមេរិក ក្រៅតែមិនព្រមជួយអាមេរិក នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ សមាជិកមួយចំនួនរបស់អូតង់នៅតែយឺតយ៉ាវ មិនទាន់ធ្វើតាមការចង់បានរបស់អាមេរិក ដែលចង់ឲ្យសមាជិកអូតង់បង្កើនវិភាគទានក្នុងកញ្ចប់ថវិកាអូតង់ បានដល់៥%នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ Read more











