newsare.net
នៅច្រកសមុទ្រអកមូហ្ស កប៉ាល់ដឹកប្រេង និងកប៉ាល់ដឹកទំនិញជាច្រើនគ្រឿងបានបើកចេញចូល ឆ្លងកប្រមុខសាសនាអ៊ីរ៉ង់ថា លោកត្រាំយល់ព្រមចុះកិច្ចព្រមព្រៀងព្រោះតែ ទាល់ច្រក អស់ក្តីសង្ឃឹម
នៅច្រកសមុទ្រអកមូហ្ស កប៉ាល់ដឹកប្រេង និងកប៉ាល់ដឹកទំនិញជាច្រើនគ្រឿងបានបើកចេញចូល ឆ្លងកាត់ ក្នុងចំនួនច្រើនគួរសម នៅបន្ទាប់ពី មេដឹកនាំអាមេរិក និងអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមដើម្បីបិទបញ្ចប់សង្រ្គាមអ៊ីរ៉ង់។ នៅថ្ងៃព្រហស្បតិ៍ទី ១៨មិថុនា បញ្ជាការដ្ឋានទ័ពអាមេរិកនៅតំបន់ដើមបូព៌ាអះអាង បើកភ្លើងខៀវ អនុញ្ញាតឲ្យកប៉ាល់ចេញចូល កំពង់ផែអ៊ីរ៉ង់។ ការបើកឲ្យចរាចរណ៍ជាធម្មតា នៅច្រកសមុទ្រអកមូហ្ស ទៅតាមកិច្ចព្រមព្រៀងបឋម ដែលអាមេរិកនិងអ៊ីរ៉ង់ បានចុះហត្ថលេខារួមគ្នា នៅយប់ថ្ងៃពុធកន្លងទៅ បានធ្វើឲ្យតម្លៃប្រេងនៅទីផ្សារធ្លាក់ចុះបន្តិច មុននឹងឡើងវិញមកនៅជាង៨០ដុល្លារ ក្នុងមួយធុងបារីល បន្ទាប់ពីមានក្តីបារម្ភទាក់ទងនឹងអនាគតមិនច្បាស់លាស់របស់កិច្ចព្រមព្រៀង ព្រោះតែអ៊ីស្រាអែលបន្តវាយប្រហារទៅលើលីបង់ និងប្រតិកម្មរបស់ប្រមុខសាសនាអ៊ីរ៉ង់។ Read more











