newsare.net
ជនជាតិជប៉ុន ២នាក់ត្រូវបានរដ្ឋអំណាចចិនចាប់ខ្លួនក្នុងប្រទេសចិនកាលពីខែឧសភា។ អ្នកនាំពាក្យរដអាជ្ញាធរចិនចាប់ខ្លួនជនជាតិជប៉ុន ២នាក់ពីបទរត់ពន្ធទំនិញខុសច្បាប់
ជនជាតិជប៉ុន ២នាក់ត្រូវបានរដ្ឋអំណាចចិនចាប់ខ្លួនក្នុងប្រទេសចិនកាលពីខែឧសភា។ អ្នកនាំពាក្យរដ្ឋាភិបាលចិនបានឲ្យដឹងក្នុងថ្ងៃពុធ ទី២៤ មិថុនាថា ជនជាតិជប៉ុនទាំង ២នាក់បានជាប់ចោទពីបទបានព្យាយាមនាំចេញផលិតផលដែលពាក់ព័ន្ធនឹងរ៉ែកម្រ។ អ្វីជាការកត់សម្គាល់ ការចាប់ខ្លួនជនជាតិជប៉ុនពីសំណាក់រដ្ឋអំណាចចិននេះធ្វើឡើង ស្របដែលទំនាក់ទំនងរវាងជប៉ុន និងចិនកំពុងមានភាពតានតឹងខ្លាំង។ រដ្ឋាភិបាលចិនបានចាប់ផ្តើមគ្រប់គ្រងតឹងរឹងលើពាណិជ្ជកម្មលោហៈសំខាន់ៗ និងសម្ភារៈបច្ចេកវិទ្យា។ Read more











