newsare.net
អ្នកជាប់ឃុំនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នមានចំនួនជាង ៦ម៉ឺន៧ពាន់នាក់ និងអាចបន្តអគ្គនាយកដ្ឋានពន្ធនាគារត្រៀមបង្ការបញ្ហាអសន្តិសុខ ប្រឈមនឹងកំណើនអ្នកជាប់ឃុំជាង៨ម៉ឺននាក់នៅឆ្នាំ ២០២៨
អ្នកជាប់ឃុំនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នមានចំនួនជាង ៦ម៉ឺន៧ពាន់នាក់ និងអាចបន្តកើនដល់ប្រមាណ ៨ម៉ឺន ៥ពាន់នាក់ នៅចុងឆ្នាំ២០២៨ខាងមុខ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឈន សាណាត នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ក្រសួងមហាផ្ទៃនៅថ្ងៃទី៣កក្កដាម្សិលមិញ។ ប្រឈមនឹងកំណើនអ្នកជាប់ឃុំនេះ លោក ឈន សាណាត បានលើកឡើងពីក្តីបារម្ភចំពោះបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារនៅកម្ពុជា។ តែទោះយ៉ាងណា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររូបនេះបានអះអាងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារយកចិត្តទុកដាក់លើការគ្រប់គ្រងពន្ធនាគារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីឆ្លើយតបនឹងកំណើននៃអ្នកជាប់ឃុំ។ តាមលោក ឈន សាណាត ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារក៏ដាក់ចេញវិធានការដើម្បីបង្ការភាពវឹកវរឬការបះបោរក្នុងពន្ធនាគារ និងវិធានការផ្សេងៗដើម្បីបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ។ Read more











