newsare.net
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានរិះគន់ការលើកឡើងរតើរដ្ឋាភិបាលគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋទុកចិត្តលើការអនុវត្តគម្រោងបូមខ្សាច់ទន្លេ?
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានរិះគន់ការលើកឡើងរបស់មន្ត្រីក្រសួងរ៉ែ និងថាមពលដែលថា ការបាក់ច្រាំងទន្លេមិនមែនបណ្តាលមកពីការបូមខ្សាច់របស់ក្រុមហ៊ុនឯកជនទាំងស្រុងឡើយ តែបូកផ្សំពីកត្តាធម្មជាតិ និងកត្តាមួយចំនួនរបស់មនុស្ស។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកក្កដា មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែបានលើកឡើងថា ការបូមខ្សាច់ត្រឹមត្រូវតាមបច្ចេកទេសមិនបណ្តាលឱ្យបាក់ច្រាំងទន្លេទេ។ ផ្ទុយទៅវិញ និងបើតាមមន្ត្រីក្រសួងរ៉ែដដែល ការបូមខ្សាច់ដែលអនុវត្តស្របតាមបច្ចេកទេស និងដែនអាជ្ញាបណ្ណកំណត់ អាចជួយឱ្យច្រាំងទន្លេមានភាពរឹងមាំជាងមុន។ ទោះយ៉ាងណា ពលរដ្ឋមួយចំនួននៅតែមើលឃើញផលវិជ្ជមាននៃការបូមខ្សាច់ចេញពីទន្លេ និងខ្លះទៀតថា ការអនុវត្តគម្រោងបូមខ្សាច់ទន្លេខ្លះមានភាពមិនប្រក្រតី។ តើរដ្ឋាភិបាលគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋទុកចិត្តលើការអនុវត្តគម្រោងបូមខ្សាច់ក្នុងទន្លេ? Read more











