newsare.net
បេសកកម្មសង្គ្រោះប្រាសាទព្រះវិហារពីសំណាក់សហគមន៍អន្តរជាតិនៅមិនគ្រប់គ្រាន់នោះទេ ដរាបណាលោកស្រី ភឿង សកុណា៖ បេសកកម្មសង្គ្រោះប្រាសាទព្រះវិហារនៅមិនគ្រប់គ្រាន់ទេ ដរាបណាថៃបន្តគំរាមកំហែងខ្មែរ
បេសកកម្មសង្គ្រោះប្រាសាទព្រះវិហារពីសំណាក់សហគមន៍អន្តរជាតិនៅមិនគ្រប់គ្រាន់នោះទេ ដរាបណាថៃបន្តគំរាមកំហែងខ្មែរ។ នេះជាការថ្លែងរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា នៅក្នុងបទអន្តរាគមន៍មួយនាសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២២កក្កដាម្សិលមិញនេះ។ លោកស្រី ភឿង សកុណា បានថ្លែងទៀតថា កងកម្លាំងយោធាថៃនៅតែមានវត្តមាននៅតំបន់ជុំវិញប្រាសាទ និងថា ថៃនៅតែបន្តបំពាន ដោយប្រព្រឹត្តិសកម្មភាពឯកតោភាគី ក្នុងការបំផ្លិចបំផ្លាញទីតាំងបេតិកភណ្ឌវប្បធម៌ខ្មែរជាច្រើនកន្លែង៕ សូមស្តាប់លោកស្រី ភឿង សកុណា៖ Read more











