newsare.net
ឪពុកម្ដាយម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដែលផ្តាច់ជីវិតមន្ត្រីក្រសួងសាធារណការ និងដជនបង្កករណីបុកមនុស្សម្នាក់ស្លាប់នៅខណ្ឌសែនសុខបានចូលខ្លួននៅស្នងការក្រុងភ្នំពេញ
ឪពុកម្ដាយម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដែលផ្តាច់ជីវិតមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់កាលពីយប់ថ្ងៃទី២៨ឧសភាកន្លងទៅ នៅខណ្ឌសែនសុខ បាននាំខ្លួនកូនស្រីប្រគល់ឱ្យសមត្ថកិច្ចនៃស្នងការរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី៣០កក្កដានេះ។ ការបង្ហាញខ្លួននៅស្នងការក្រុងភ្នំពេញនេះធ្វើឡើង ក្រោយជនបង្កបានរត់គេចជាង ២៤ម៉ោង និងក្រោយស្នងការនគរបាលរាជធានីភ្នំពេញអំពាវនាវឱ្យជនបង្កចូលខ្លួនទទួលខុសត្រូវតាមច្បាប់។ គួរជ្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានបង្កការរិះគន់យ៉ាងខ្លាំងពីមហាជន និងជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់ដោយតម្លាភាព និងស្មើភាព។ Read more











