newsare.net
ការផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ជំរុញឲ្យពលរដ្ឋជាង ៦៥០គ្រួសារ ចាកចេញពីពលរដ្ឋប្រមាណ៦៥០គ្រួសារកំពុងបន្តស្នាក់នៅក្នុងជំរំភៀសសឹក ខណៈកូនៗប្រឈមនឹងការបោះបង់ការសិក្សា
ការផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ជំរុញឲ្យពលរដ្ឋជាង ៦៥០គ្រួសារ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅរស់នៅតាមមណ្ឌលភៀសសឹកនានា ក្នុងខេត្តព្រះវិហារអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ពលរដ្ឋភៀសសឹកមួយចំនួន ដែលកំពុងរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ភូមិតាកឹងបៃតង ខេត្តព្រះវិហារ បានអះអាងថា កូនៗរបស់ពួកគាត់ប្រឈមនឹងការបោះបង់ចោលការសិក្សា ដោយសារតែសាលារៀននៅឆ្ងាយពីកន្លែងស្នាក់នៅ។ តែបញ្ហានេះ ត្រូវអាជ្ញាធរខេត្តបញ្ជាក់ថា ខេត្តមានដំណោះស្រាយរួចហើយ តាមរយៈការរៀបចំអន្តេវាសិកដ្ឋានក្នុងសាលារៀន នៅក្រុងព្រះវិហារសម្រាប់គំាទ្រដល់ការសិក្សារបស់សិស្សានុសិស្ស៕ Read more











