newsare.net
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ចៅហ្វាយខេត្តថា សមត្ថកិច្ចបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងប្រភពគ្រាប់បែកដែលផ្ទុះនៅពោធិ៍សាត់
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានឱ្យដឹងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ក្រៅពីប្រពន្ធ និងកូនរបស់ជនបង្ក ក៏ដូចជាតាមរកប្រភពផ្តល់សារធាតុផ្សំកែច្នៃគ្រាប់បែក ដែលជនបង្កប្រើសម្រាប់បំផ្ទុះ កាលពីថ្ងៃ៥ ខែសីហាកន្លងទៅ។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ ខែសីហានេះ លោក ខូយ រីដា អះអាងថា ជនបង្កធ្លាប់ជាទាហានខ្មែរក្រហម។ អាជ្ញាធរសង្ស័យថា គ្រាប់បែកដែលប្រើសម្រាប់បំផ្ទុះនោះអាចជាគ្រាប់បែកច្នៃដោយជនបង្កផ្ទាល់ ខណៈក្រុមការងារជំនាញស៊ីម៉ាកបានរកឃើញសំណល់ មិនទាន់ផ្ទុះជាច្រើននៅបរិវេណជុំវិញផ្ទះកើតហេតុ។ បើតាមលោកអភិបាលខេត្ត គ្រាប់បែកកែច្នៃរបស់ជនបង្កនោះមានធាតុផ្សំចេញពីម្សៅផ្ទុះTNTរបស់មីនតោនជាង៦គីឡូក្រាម។ Read more











