ប្រទេសអឺរ៉ុប៣៥ប្រទេស សម្រេចបង្កើតគណៈកម្មការទាមទារសំណងខូចខាតជូនអ៊ុយក្រែន
newsare.net
ប្រទេសអឺរ៉ុបចំនួន៣៥ប្រទេស បានមូលមតិគ្នា នៅថ្ងៃទី១៦ធ្នូ សម្រេចបង្កើតគណៈកម្មការពិសេសមួយប្រទេសអឺរ៉ុប៣៥ប្រទេស សម្រេចបង្កើតគណៈកម្មការទាមទារសំណងខូចខាតជូនអ៊ុយក្រែន
ប្រទេសអឺរ៉ុបចំនួន៣៥ប្រទេស បានមូលមតិគ្នា នៅថ្ងៃទី១៦ធ្នូ សម្រេចបង្កើតគណៈកម្មការពិសេសមួយ ដើម្បីទទួលបន្ទុកចាត់ចែងកិច្ចការ ទាមទារសំណងខូចខាតជូនអ៊ុយក្រែន ដែលបានរងគ្រោះដោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ជិត៤ឆ្នាំមកនេះ។ ជាសំណងជួលជុល ទាំងទៅលើបញ្ហាជំងឺផ្លូវចិត្តជនរងគ្រោះ និងការខូចខាតសម្ភារៈទ្រព្យសម្បត្តិឯកជន និងបេតិកភណ្ឌជាតិអ៊ុយក្រែនជាដើម។ តែទន្ទឹមនឹងនេះ ការប្រឹងប្រែងរបស់អឺរ៉ុបនេះ អាចនឹងជួបឧបសគ្គ ប្រសិនបើអាមេរិកចង់កំណត់ការមិនយកទោសពៃទាំងស្រុង ដើម្បីបិទបញ្ចប់សង្គ្រាមនឹងកសាងសន្តិភាព។











