Select a country

អ្នក​ឃ្លាំមើល​ថា​កិច្ចព្រមព្រៀង​កងទ័ព​ជើងគោក​កម្ពុជា-ចិន​គឺ​ដើម្បី​គ្រប់គ្រង​កម្ពុជា​គ្រប់​វិស័យ

ក្រុម​អ្នក​ឃ្លាំមើល សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ផ្នែក​យោធា​រវាង​កង
The Cambodia Daily

អ្នក​ឃ្លាំមើល​ថា​កិច្ចព្រមព្រៀង​កងទ័ព​ជើងគោក​កម្ពុជា-ចិន​គឺ​ដើម្បី​គ្រប់គ្រង​កម្ពុជា​គ្រប់​វិស័យ

ក្រុម​អ្នក​ឃ្លាំមើល សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ផ្នែក​យោធា​រវាង​កងទ័ព​ជើងគោក​កម្ពុជា និង​ចិន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចុះ​សន្ធិសញ្ញា​រវាង​កម្ពុជា និង​វៀតណាម កាលពី​ឆ្នាំ​១៩៧៩។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​មេសា ថា ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ផ្នែក​យោធា​រវាង​កងទ័ព​ជើងគោក​កម្ពុជា និង​កងទ័ព​ជើងគោក​ចិន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ចុះ​សន្ធិសញ្ញា​ឧបសម្ពន្ធ​រវាង​កម្ពុជា​ជាមួយ​វៀតណាម។ លោក សុខ សុគន្ធ អះអាង​ថា សន្ធិសញ្ញា​រវាង​កម្ពុជា-វៀតណាម បាន​ផ្តល់​ឱកាស​ឱ្យ​វៀតណាម​បន្ត​ឥទ្ធិពល​គ្រប់គ្រង​កម្ពុជា​ទាំង​ផ្នែក​យោធា សេដ្ឋកិច្ច និង​នយោបាយ​រហូត​ដល់​សព្វថ្ងៃ​នេះ ខណៈ​ចិន​នឹង​ប្រើ​រូបមន្ត​បែប​នេះ​គ្រប់គ្រង​កម្ពុជា​បន្តិច​ម្តងៗ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ស្រប​ពេល​ដែល​វៀតណាម​កំពុង​ព្រួយបារម្ភ​អំពី​បញ្ហា​នេះ​យ៉ាង​ខ្លាំង។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​រូប​នេះ​សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជើងគោក​រវាង​កម្ពុជា និង​ចិន នេះ ប្រសិនបើ​គ្រាន់តែ​ដើម្បី​ជា​ឧបករណ៍​ឱ្យ​ចិន​យក​កម្ពុជា​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​សម្រាប់​ភូមិសាស្ត្រ​នយោបាយ ការពារ​សន្តិសុខ​ជាតិ​របស់​ចិន​ភាគ​ខាងត្បូង និង​ដើម្បី​គ្រប់គ្រង​សភាពការណ៍​សមុទ្រ​ចិន​ខាងត្បូង​នោះ នឹង​បង្ក​ហានិភ័យ​ធំ​ណាស់​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កងទ័ព​ជើងគោក​កម្ពុជា-ចិន បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ផ្នែក​យោធា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ពេល​ថ្មីៗ​នេះ។ កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ កងទ័ព​ជើងគោក​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​មេបញ្ជាការ​កងទ័ព​ជើងគោក​ចិន លោក លីវ […] The post អ្នក​ឃ្លាំមើល​ថា​កិច្ចព្រមព្រៀង​កងទ័ព​ជើងគោក​កម្ពុជា-ចិន​គឺ​ដើម្បី​គ្រប់គ្រង​កម្ពុជា​គ្រប់​វិស័យ appeared first on The Cambodia Daily Khmer.

IDEA TALK៖ សណ្ដាប់ធ្នាប់​អ្នក​ប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «សណ្ដាប់ធ្នាប់​អ្នក​ប្
The Cambodia Daily

IDEA TALK៖ សណ្ដាប់ធ្នាប់​អ្នក​ប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «សណ្ដាប់ធ្នាប់​អ្នក​ប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​កម្ពុជា»។ The post IDEA TALK៖ សណ្ដាប់ធ្នាប់​អ្នក​ប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​កម្ពុជា appeared first on The Cambodia Daily Khmer.

បទវិភាគ៖ តើ​មេដឹកនាំ​រូប​ណា​ដែល​ថ្លើមធំ​ហ៊ាន​បោច​ពុកមាត់​ខ្លា ហើយ​សំពង​ក្បាល​នាគ?

បុរស​ម្នាក់​ដែល​ថ្លើមធំ​ហ៊ាន​បោច​ពុកមាត់​ខ្លា ហើយ​ទះ​ក្បាល​នាគ ជា​មហា​បុរស​ម្នាក់​ដែល​ព
The Cambodia Daily

បទវិភាគ៖ តើ​មេដឹកនាំ​រូប​ណា​ដែល​ថ្លើមធំ​ហ៊ាន​បោច​ពុកមាត់​ខ្លា ហើយ​សំពង​ក្បាល​នាគ?

បុរស​ម្នាក់​ដែល​ថ្លើមធំ​ហ៊ាន​បោច​ពុកមាត់​ខ្លា ហើយ​ទះ​ក្បាល​នាគ ជា​មហា​បុរស​ម្នាក់​ដែល​ពើងទ្រូង​ប្រកាស​ប្រាប់​ពិភពលោក​ថា លោក​មិន​ត្រូវការ​រថយន្ត​ដើម្បី​ដឹក​លោក​គេច​ខ្លួន​ពី​គ្រាប់កាំភ្លើង​របស់​បច្ចាមិត្ត ហើយ​ក៏​មិន​សុខចិត្ត​ឱន​ក្បាល​សុំ​សេចក្តី​សុខ ឬ​សុំ​ជីវិត​រស់​ពី​សត្រូវ​នោះ​ដែរ ប៉ុន្តែ​លោក​ត្រូវការ​គ្រឿង​សត្រាវុធ​ដើម្បី​កម្ចាត់​សត្រូវ​ឈ្លានពាន​តែប៉ុណ្ណោះ។ តើ​បុរស​រូប​នោះ​ជា​នរណា ហើយ​អាង​អ្វី​ដែរ? លោក វូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskiy) ជា​មេដឹកនាំ​អ៊ុយក្រែន​ដែល​បាន​សន្យា​ចំពោះ​មុខ​ប្រជាជាតិ​អ៊ុយក្រែន ថា​នឹង​ដឹកនាំ​ប្រទេស​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​តំបន់​ដុនបាស់ តាមរយៈ​នៃ​ការ​ស្នើសុំ​ចូល​ជា​សមាជិក​អង្គការ​យោធា North Atlantic Treaty Organization (NATO) និង​សហភាព​អឺរ៉ុប កាលពី​ពេល​ដែល​លោក​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​ត្រូវ​ផ្ទុះ​សង្គ្រាម​ជាមួយ​រុស្ស៊ី​ដោយសារតែ​សំណើ​នេះ។ ការ​ប៉ុនប៉ង​ចូល​ជា​សមាជិក​ទី​៣១ របស់​អង្គការ​យោធា​ណាតូ និង​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​លោក វូឡូឌីមៀរ ហ្សេឡែនស្គី ក្រោយ​ពេល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន ធ្វើ​ឲ្យ​មហាអំណាច​កុម្មុយនីស្ត​ក្បែរ​ខាង គឺ​ប្រទេស​រុស្ស៊ី​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​នោះ​ប្រទេស​រុស្ស៊ី​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​បញ្ជូន​កងទ័ព និង​សព្វាវុធ​គ្រប់​ធុន​របស់​ខ្លួន​ទៅ​តំបន់​ដុនបាស់​ជាបន្តបន្ទាប់ ក្រោម​ហេតុផល​ការពារ​សន្តិសុខ​ព្រំដែន។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អ៊ុយក្រែន​នៃ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក វូឡូឌីមៀរ ហ្សេឡែនស្គី ដែល​មហាអំណាច​កុម្មុយនីស្ត​រុស្ស៊ី​ប្រកាស​ប្រតិបត្តិការ​សឹក​លើ​ទឹកដី​របស់​ខ្លួន ក្នុង​នោះ​រុស្ស៊ី​បាន​ពង្រាយ​ទ័ព​ប្រមាណ​ជា ១០​ម៉ឺន​នាក់ និង​គ្រឿង​សព្វាវុធ​ទំនើបៗ​ជាច្រើន​មាន​ទាំង​កាំជ្រួច S-400 ដែល​ពិភពលោក​ខ្លាចរអា​គ្រប់​គ្នា […] The post បទវិភាគ៖ តើ​មេដឹកនាំ​រូប​ណា​ដែល​ថ្លើមធំ​ហ៊ាន​បោច​ពុកមាត់​ខ្លា ហើយ​សំពង​ក្បាល​នាគ? appeared first on The Cambodia Daily Khmer.

អ៊ុយក្រែន​ចោទ​រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ខណៈ​រក​ឃើញ​សាកសព​ជនស៊ីវិល​៤១០​នាក់​ក្បែរ​ក្រុង​គៀវ

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បាន​ចោទ​កងទ័ព​រុស្ស៊ី​ពី​បទ​ប្រល័យ​ពូជសាសន៍ បន្ទាប់ពី​
The Cambodia Daily

អ៊ុយក្រែន​ចោទ​រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ខណៈ​រក​ឃើញ​សាកសព​ជនស៊ីវិល​៤១០​នាក់​ក្បែរ​ក្រុង​គៀវ

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy បាន​ចោទ​កងទ័ព​រុស្ស៊ី​ពី​បទ​ប្រល័យ​ពូជសាសន៍ បន្ទាប់ពី​ជន​ស៊ីវិល ៤១០​នាក់​បាន​ស្លាប់​តាម​ដងផ្លូវ​ក្រោម​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី។ មនុស្ស​ទាំងនេះ​ស្លាប់​នៅ​ក្នុង​ភូមិ​របស់​ពួកគេ​នៅ​ទីក្រុង​តូចៗ​មួយ​ចំនួន​នៅ​ក្បែរ​រដ្ឋធានី​គៀវ ដែល​ចម្ងាយ​ជា ៧០​គីឡូម៉ែត្រ គឺ​ក្រុង Bucha និង​ទីក្រុង​ពីរ​ទៀត។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្តី​រាយការណ៍​មក​ថា រដ្ឋអាជ្ញា​ជាន់ខ្ពស់​ប្រទេស​អ៊ុយក្រែន បាន​រក​ឃើញ​សាកសព​ស្លាប់​ទាំងនោះ​ត្រូវ​គ្រាប់កាំភ្លើង​ដោយ​បាញ់​ចំ​ក្បាល និង​មាន​ចង​ដៃ​ទៀត​ផង។ អ្នកស្រី អ៊ីរីណា វែននីឌី-តូវ៉ា (Iryna Venedyktova) ជា​អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន ដែល​ដឹកនាំ​ការ​ប្រមូល​ភស្តុតាង បញ្ជាក់​ថា នេះ​ជា​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី។ ក្រុង Bucha ជា​ក្រុង​មួយ​ក្បែរ​ទីក្រុង​គៀវ ដែល​ទ័ព​រុស្ស៊ី​បាន​ដកថយ​ចេញ និង​ក្រុង​មួយ​ចំនួន​ទៀត​នៅ​ប៉ែក​ខាងជើង​ទីក្រុង​គៀវ ដែល​មាន​មនុស្ស​ដេក​ស្លាប់​យ៉ាង​រណេករណូក​តាម​ដងផ្លូវ។ ប្រធានាធិបតី Volodymyr Zelenskiy ចោទប្រកាន់​ថា រុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​មក​លើ​ពលរដ្ឋ​អ៊ុយក្រែន។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក CBS មេដឹកនាំ​អ៊ុយក្រែន Zelenskiy ថា​ប្រជាជន​ក្នុង​ប្រទេស​របស់​លោក​មាន​សញ្ជាតិ​ចម្រុះ​ជាតិ​សាសន៍​ដល់​ជាង ១០០​សញ្ជាតិ។ លោក​បញ្ជាក់​ថា ការ​កាប់​សម្លាប់​ពលរដ្ឋ​ទាំងនេះ​ពី​សំណាក់​កងទ័ព​រុស្ស៊ី គឺជា​ការ​កម្ទេច​ជាតិ​សាសន៍​លើ​ពិភពលោក ដែល​នេះ​ហើយ​គឺជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ដែល​ប្រធានាធិបតី​រុស្ស៊ី ត្រូវតែ​ទទួល​ខុសត្រូវ។ ក្រុម​រដ្ឋអាជ្ញា​នៃ​ប្រទេស​អ៊ុយក្រែន អះអាង​ថា ស្ថានភាព​សម្លាប់​ជនស៊ីវិល​ដូច​នេះ​មាន​ផង​ដែរ​នៅ​ទីក្រុង​ចំនួន​ពីរ​ទៀត​នៅ​ក្បែរ​រដ្ឋធានី​គៀវ គឺ​ក្រុង Irpin […] The post អ៊ុយក្រែន​ចោទ​រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ខណៈ​រក​ឃើញ​សាកសព​ជនស៊ីវិល​៤១០​នាក់​ក្បែរ​ក្រុង​គៀវ appeared first on The Cambodia Daily Khmer.

អ្នក​ឃ្លាំមើល​ថា​បញ្ហា​បឹង​ទន្លេសាប​រលាយ​ហិនហោច​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បញ្ហា​បឹង​ទន្លេសាប​ដែល​ជា​សម្បត្តិ​ជាតិ​របស់​កម្ពុជ
The Cambodia Daily

អ្នក​ឃ្លាំមើល​ថា​បញ្ហា​បឹង​ទន្លេសាប​រលាយ​ហិនហោច​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ច្បាប់

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បញ្ហា​បឹង​ទន្លេសាប​ដែល​ជា​សម្បត្តិ​ជាតិ​របស់​កម្ពុជា កំពុង​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ទៅលើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ មេសា ថា សម្បត្តិ​ជាតិ​កម្ពុជា​ដែល​រលាយ​ហិនហោច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​លើ​ការ​សច្ចា​ប្រណិធាន និង​អនុវត្ត​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​ការពារ និង​ការ​ទទួល​ផល​ពី​សម្បត្តិ​ធម្មជាតិ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​គេច​ផុត​ពី​ប្រទេស​ក្រីក្រ។ បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​សម្រាប់​ដឹកនាំ​ប្រទេស​ទាំងមូល និង​អភិវឌ្ឍ​លើ​វិស័យ​មួយៗ ដូចជា​វិស័យ​កសិកម្ម ជាដើម ប្រហែលជា​អាច​ជួយ​ដល់​ការ​ដឹកនាំ​រដ្ឋ​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​កើត​មាន និង​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ឲ្យ​មាន​ប្រសិទ្ធភាព និង​កុំ​ឲ្យ​បញ្ហា​ទាំងនោះ​កើត​ច្រើន​ឡើង និង​កាន់តែ​រីក​ធំ​បន្ថែម​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គម្រប​ព្រៃលិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ត្រូវ​បាន​កាប់​ទន្ទ្រាន និង​កាន់កាប់​ជា​កម្មសិទ្ធិ​ពី​សំណាក់​អ្នក​មាន​អំណាច ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​បាត់បង់​ជីវចម្រុះ​មួយ​ផ្នែក​ធំ​ក្រៅពី​ការ​នេសាទ​ខុសច្បាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នៅ​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប កម្ចាត់​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ឱ្យ​អស់ បើ​ទោះបីជា​ត្រូវ​ប្រើ​មធ្យោបាយ​ណា​ក៏ដោយ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២២ ធ្លាប់​បាន​អះអាង​ថា លោក​បាន​ចុះ​ស្រាវជ្រាវ […] The post អ្នក​ឃ្លាំមើល​ថា​បញ្ហា​បឹង​ទន្លេសាប​រលាយ​ហិនហោច​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​អនុវត្ត​បំពាន​ច្បាប់ appeared first on The Cambodia Daily Khmer.

លោក ហ៊ុន សែន ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​សៀមរាប​ពី​បារាំង​ឱ្យ​ចិន​គ្រប់គ្រង​៥៥​ឆ្នាំ

មេដឹកនាំ​ខ្មែរ​មួយ​រូប​ដែល​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក លោក ហ៊ុន សែន ប្រកាស​ដក​សិទ្ធិ​គ្រប់គ
The Cambodia Daily

លោក ហ៊ុន សែន ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​សៀមរាប​ពី​បារាំង​ឱ្យ​ចិន​គ្រប់គ្រង​៥៥​ឆ្នាំ

មេដឹកនាំ​ខ្មែរ​មួយ​រូប​ដែល​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក លោក ហ៊ុន សែន ប្រកាស​ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន​បារាំង ហើយ​ប្រគល់​សិទ្ធិ​វិនិយោគ​ទាំងស្រុង​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន គ្រប់គ្រង​រយៈពេល ៥៥​ឆ្នាំ ដែល​មាន​ទុន​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក។ បុរស​ខ្លាំង​ក្រាញ​អំណាច​ប្រចាំ​តំបន់​អាស៊ី​រូប​នេះ​លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​សំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​វិនិយោគ​នេះ គឺ​ប្រៀប​ដូចជា​ចិន​មាន​ម្សៅ​ស្ទើរតែ​ទាំងស្រុង​សម្រាប់​ធ្វើ​នំ​ឲ្យ​ខ្មែរ​ហូប ខណៈ​កម្ពុជា​មាន​ត្រឹមតែ​ដី​សម្រាប់​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​សៀមរាប ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បារាំង ប៉ុន្តែ​កម្ពុជា​នឹង​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​ជំនួស​វិញ ហើយ​កម្ពុជា​នឹង​ផ្តល់​សំណង​ឲ្យ​ក្រុមហ៊ុន​បារាំង​វិញ តែ​លោក​សង្ឃឹម​ថា ក្រុមហ៊ុន​បារាំង​នឹង​មិន​ទាមទារ​ឲ្យ​កម្ពុជា​សង​ថ្លៃ​ហួសហេតុ​ទេ បន្ទាប់ពី​ពួកគេ​អស់​សិទ្ធិ​ទទួល​ផល​ពី​ព្រលាន​យន្តហោះ​ដែល​ពួកគេ​ធ្លាប់​គ្រប់គ្រង​កន្លងមក។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ចិន បាន​បោះ​ទុន​វិនិយោគ​កសាង​អាកាសយានដ្ឋាន​លើ​ទឹកដី​ខេត្ត​សៀមរាប ដែល​បាន​ចំណាយ​ដើមទុន​ច្រើន​លើសលប់ ខណៈ​កម្ពុជា​មាន​ត្រឹមតែ​ទីតាំង​ប៉ុណ្ណោះ។ ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន YUNAN DEVELOPMENT GROUP គ្រោង​វិនិយោគ​នូវ​ទឹកប្រាក់​ប្រមាណ​ជា ៨៨០​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន រយៈពេល ៥៥​ឆ្នាំ ស្ថិត​នៅ​ក្នុង​ឃុំ​ពពេល និង​ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប លើ​ផ្ទៃដី ៧០០​ហិកតារ។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន […] The post លោក ហ៊ុន សែន ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​សៀមរាប​ពី​បារាំង​ឱ្យ​ចិន​គ្រប់គ្រង​៥៥​ឆ្នាំ appeared first on The Cambodia Daily Khmer.

អង្គការ​៥០​ស្នើ UN ជំរុញ​អាជ្ញាធរ​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់​នៅ​កម្ពុជា

អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​៥០ ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ (UN) ឱ្យ​ជួយ​ជំរុញ​អាជ្ញាធរ
The Cambodia Daily

អង្គការ​៥០​ស្នើ UN ជំរុញ​អាជ្ញាធរ​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់​នៅ​កម្ពុជា

អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​៥០ ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ (UN) ឱ្យ​ជួយ​ជំរុញ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ខណៈ​អាជ្ញាធរ​កម្ពុជា​បាន​ខកខាន​ក្នុង​ការ​ស្វែងរក​សកម្មជន​រូប​នេះ​ចាប់តាំង​ពី​ថ្ងៃ​បាត់​ខ្លួន​មក។ ការ​ស្នើសុំ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង ៥០​ស្ថាប័ន ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ (CED) នឹង​រៀបចំ​ពិនិត្យ​មើល​ឡើងវិញ​ជា​បឋម​អំពី​ស្ថានភាព​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២២។ អង្គការ​ទាំង ៥០​ស្ថាប័ន ក្នុង​នោះ​មាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) អង្គការ​មូលនិធិ​អាស៊ី​ថៃ (Asian Resource Foundation) និង​អង្គការ​មួយ​ចំនួន​ទៀត។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ អង្គការ​ទាំងនោះ​លើកឡើង​ថា ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម កាលពី​អំឡុង​ឆ្នាំ​២០២០ បន្ទាប់ពី​មាន​ការ​ចាប់​ពង្រត់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ខាងក្រៅ​អគារ​ដែល​លោក​ស្នាក់នៅ ខណៈ​សកម្មជន​រូប​នេះ​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ។ ពួកគេ​និយាយ​ថា ការ​បាត់​ខ្លួន​ដោយ​បង្ខំ គឺជា​ឧក្រិដ្ឋកម្ម​កើត​មាន​ជា​បន្ត​ទៀត ដែល​នាំ​ឱ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​រស់រាន​មាន​ជីវិត សេរីភាព និង​សុវត្ថិភាព​របស់​មនុស្ស សេរីភាព​ពី​ការ​ឃុំឃាំង និង​ការ​ធ្វើ​ទារុណកម្ម​ដោយ​សម្ងាត់ ក៏ដូចជា​សិទ្ធិ​រស់នៅ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ។ ប្រភព​ដដែល​អះអាង​ថា […] The post អង្គការ​៥០​ស្នើ UN ជំរុញ​អាជ្ញាធរ​ស៊ើបអង្កេត​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់​នៅ​កម្ពុជា appeared first on The Cambodia Daily Khmer.

ពលរដ្ឋ​ស្នើ​កាត់​ឆ្វៀល​ដី​ពួកគាត់​ចេញពី​គម្រោង​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​បឹង​វាលសំណាប

ពលរដ្ឋ​ដែល​អាស្រ័យ​ផល​បឹង​វាលសំណាប ស្ថិត​ក្នុង​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត
The Cambodia Daily

ពលរដ្ឋ​ស្នើ​កាត់​ឆ្វៀល​ដី​ពួកគាត់​ចេញពី​គម្រោង​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​បឹង​វាលសំណាប

ពលរដ្ឋ​ដែល​អាស្រ័យ​ផល​បឹង​វាលសំណាប ស្ថិត​ក្នុង​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​របស់​ពួកគេ​ចេញពី​ដី​សាធារណៈ​របស់​រដ្ឋ បន្ទាប់ពី​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​សម្រេច​ជួល​ផ្ទៃដី​បឹង​នោះ​ឱ្យ​ឧកញ៉ា ឃុន សៀ ដើម្បី​ធ្វើការ​អភិវឌ្ឍ។ ការ​អំពាវនាវ​នេះ បន្ទាប់ពី​ពលរដ្ឋ​រាប់​រយ​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ដែល​បាន និង​កំពុង​ធ្វើ​សកម្មភាព​កាយ​ក្រវាត់​ព្រំ​ដី​បឹង​វាលសំណាប កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២។ ក្រុម​ពលរដ្ឋ​ទាំងនោះ​អះអាង​ថា សកម្មភាព​របស់​ក្រុមហ៊ុន​កំពុង​ធ្វើ បាន​ប៉ះពាល់​ដល់​ដី​របស់​ពួកគេ​ដែល​កំពុង​អាស្រ័យ​ផល​ស្រែ​ប្រាំង។ ផ្ទៃ​បឹង​វាលសំណាប​ទំហំ​ជិត​ប្រាំ​ពាន់​ហិកតារ (៤៨១៤​ហិកតារ) ស្ថិត​ក្នុង​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កំណត់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​កាលពី​ឆ្នាំ​២០១៦។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​សម្រេច​ជួល​ផ្ទៃ​បឹង​វាលសំណាប​សរុប ៣៥០០​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន ឃុន សៀ សម្រាប់​អភិវឌ្ឍ​រយៈពេល ៥០​ឆ្នាំ ដែល​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​ដឹក​ដី​ចាក់​លុប​ផ្ទៃ​បឹង​មួយ​នេះ​ជា​បណ្តើរៗ​ហើយ។ កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន 3LMT Investment ធ្វើ​ការ​ជីក​ស្ដារ​បឹង​វាលសំណាប ឱ្យ​បាន​ជ្រៅ​ក្នុង​ផ្ទៃដី​ទំហំ​ជិត ១​ពាន់​ហិកតារ (៨៣៤​ហិកតារ និង ៦៧៧៥​ម៉ែត្រ​ការ៉េ) លើ​ផ្ទៃដី​បឹង​សរុប ១១៤៤​ហិកតារ […] The post ពលរដ្ឋ​ស្នើ​កាត់​ឆ្វៀល​ដី​ពួកគាត់​ចេញពី​គម្រោង​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​បឹង​វាលសំណាប appeared first on The Cambodia Daily Khmer.

អ្នក​តស៊ូ​មតិ​ទាមទារ​ឲ្យ​លោក សម រង្ស៊ី និង​បក្ខពួក​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ គាំទ្រ​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ទៅ​ដឹកនាំ​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​ត
The Cambodia Daily

អ្នក​តស៊ូ​មតិ​ទាមទារ​ឲ្យ​លោក សម រង្ស៊ី និង​បក្ខពួក​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ គាំទ្រ​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ទៅ​ដឹកនាំ​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​ត្រូវ​លាលែង​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ។ នាយក​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល គាំទ្រ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​នាំគ្នា​ទៅ​ដឹកនាំ​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​ត្រូវ​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​ជា​មុន​សិន ដើម្បី​កុំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ពី​ពលរដ្ឋ និង​ការ​ចោទប្រកាន់​នានា​ថា​ជា​អ្នក​នយោបាយ​ពុំ​មាន​សុចរិតភាព។ នាយក​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​៤ មេសា ថា លោក​គាំទ្រ​លោក សម រង្ស៊ី និង​សហការី​ដទៃ​ទៀត​ដែល​បាន​ចេញ​មុខ​គាំទ្រ​គណបក្ស​ភ្លើងទៀន ដែល​ជា​សិទ្ធិ​សេរីភាព​ផ្ទាល់ខ្លួន​របស់​អស់​លោក​លោកស្រី ប៉ុន្តែ​ពួកគេ​ត្រូវ​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដើម្បី​កុំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ និង​ចោទ​ប្រកាន់​ថា​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​ថា​ធ្វើ​នយោបាយ​ពុំ​មាន​សុចរិតភាព ដោយ​ប្រើ​ឋានៈ​ជា​ប្រធាន​ស្តីទី និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​គាំទ្រ​គណបក្ស​ដទៃ។ លោក​អះអាង​ថា ជាង​នេះ​ទៀត ការ​ចេញ​ទៅ​គាំទ្រ​បក្ស​ថ្មី​ដោយ​មិន​ភ្ជាប់​ជាមួយ​តួនាទី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ ក៏​ដើម្បី​កុំ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ពី​ភាព​ច្របូកច្របល់​នៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​នាំគ្នា​ប្រព្រឹត្ត​ជា​ហូរហែ​នា​ពេល​កន្លងមក​ផង​ដែរ។ លោក ទូច វិបុល អំពាវនាវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​លោក កឹម សុខា ដែល​កំពុង​ទទួល​រង​ភាព​អយុត្តិធម៌​ពី​រដ្ឋាភិបាល​ផ្ដាច់ការ លោក ហ៊ុន សែន បន្ត​ទៀត ដើម្បី​នាំគ្នា​កសាង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ជាពិសេស​ទប់ស្កាត់​សកម្មភាព​អណាធិបតេយ្យ​របស់​សកម្មជន​នៅ​មូលដ្ឋាន​ក្នុង​ការ​ជេរប្រមាថ ប្រឌិត​រឿង​មួលបង្កាច់​បង្ខូច​ឈ្មោះ​លោក កឹម សុខា បន្ត​ទៀត។ […] The post អ្នក​តស៊ូ​មតិ​ទាមទារ​ឲ្យ​លោក សម រង្ស៊ី និង​បក្ខពួក​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ appeared first on The Cambodia Daily Khmer.

ភាគ​បញ្ចប់៖ បណ្ដាញ​សាខា​រចនាសម្ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​ថៃ

រាជាណាចក្រ​ថៃឡង់ដ៍ ជា​អ្នក​ជិតខាង​របស់​រាជាណាចក្រ​កម្ពុជា។ រាជាណាចក្រ​មួយ​នេះ​សម្បូរ​ទៅ
The Cambodia Daily

ភាគ​បញ្ចប់៖ បណ្ដាញ​សាខា​រចនាសម្ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​ថៃ

រាជាណាចក្រ​ថៃឡង់ដ៍ ជា​អ្នក​ជិតខាង​របស់​រាជាណាចក្រ​កម្ពុជា។ រាជាណាចក្រ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា រៀបចំ​បណ្ដាញ សាខា រចនាសម្ព័ន្ធ​ក្នុង​បេសកកម្ម​គ្រប់គ្រង និង​តាមដាន​សកម្មភាព​ពលករ​ខ្មែរ​ដែល​គេ​ហៅថា ក្រុម​ការងារ​កសាង​ពង្រឹង​គណបក្ស។ ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ខេត្ត​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ មាន​ឈ្មោះ​ខុស​ពី​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​ដទៃ។ គេ​ឲ្យ​ឈ្មោះ​ថា ក្រុម​ការងារ​កសាង ពង្រឹង​គណបក្ស (ប្រជាជន​កម្ពុជា) ប្រចាំ​ប្រទេស​ថៃ មិន​ហៅ​ថា​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ឬ​ហៅ​ថា​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​នោះ​ទេ។ យោង​តាម​សេចក្តី​ព្រាង សេចក្តី​សម្រេច​ស្តី​អំពី​ការ​កែសម្រួល​ក្រុម​ទទួល​បន្ទុក​តាម​តំបន់​នៅ​ប្រទេស​ថៃ និង​លេខាធិការដ្ឋាន​របស់​ក្រុម​ការងារ​កសាង​ពង្រឹង​គណបក្ស​ប្រចាំ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ដែល​មាន ៤​ប្រការ បក្ស​ប្រជាជន​កម្ពុជា កំណត់​ទិសដៅ​ជា​លាយលក្ខណ៍​អក្សរ​ច្បាស់លាស់ តើ​ក្រុម​ណា​នៅ​ទីណា មាន​ភារកិច្ច​ធ្វើ​អ្វី​ខ្លះ។ តទៅ​នេះ យើង​សូម​រាយ​នាម​សមាសភាព​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ប្រទេស​ថៃ ជា​បន្ត​ទៅ​ទៀត ហើយ​និង​សូម​ជូន​ជ្រាប​អំពី​ភារកិច្ច។ ក្រុម​ទទួល​បន្ទុក​តំបន់​ខេត្ត​សុរិន្ទ មាន​សមាសភាព ៤៣​នាក់៖ ប្រធាន​បុរស​ឈ្មោះ៖ អ៊ិន ខេមរា អនុប្រធាន ៥​នាក់ បុរស​ទាំងអស់ ៣​នាក់​មកពី​តំបន់​សាមុតប្រកាន ឈ្មោះ៖ ឡៅ ហ៊ីម សែមសក្តិ សិនា ទ្រី សុភី រឿន ចន្ថា វឹត សុវណ្ណឧត្តម […] The post ភាគ​បញ្ចប់៖ បណ្ដាញ​សាខា​រចនាសម្ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​ថៃ appeared first on The Cambodia Daily Khmer.

មន្ត្រី​ស្នើ​ស៊ើបអង្កេត​សកម្មភាព​ពុករលួយ​របស់​អគ្គនាយក​កាំកុងត្រូល​ក្រសួង​ពាណិជ្ជកម្ម

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​នាក់ ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើ
The Cambodia Daily

មន្ត្រី​ស្នើ​ស៊ើបអង្កេត​សកម្មភាព​ពុករលួយ​របស់​អគ្គនាយក​កាំកុងត្រូល​ក្រសួង​ពាណិជ្ជកម្ម

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​នាក់ ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត​សកម្មភាព​ពុករលួយ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ដែល​បាន​កិបកេង​លុយ​អង្គភាព​រាប់​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ មន្ត្រី​រាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប បាន​នាំគ្នា​សរសេរ​លិខិត​មក​សារព័ត៌មាន The Cambodia daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២ ថា លោក ផាន អូន បាន​កាត់​ប្រាក់​យន្តការ​ប្រចាំ​ខែ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់​ជូន​សាខា ក.ប.ប រាជធានី-ខេត្ត​ទាំងអស់​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួនឯង ប៉ុន្តែ​លោក ផាន អូន បែរជា​តម្រូវ​ឲ្យ​មន្ត្រី​សាខា ក.ប.ប រាជធានី-ខេត្ត​រៃអង្គាស​ថវិកា​មន្ត្រី​ថ្នាក់ក្រោម​ដាក់​ចូល​អង្គភាព​ជំនួស​វិញ។ ប្រភព​ដដែល​អះអាង​ថា លោក ផាន អូន បាន​កិបកេង​លុយ​បេសកកម្ម​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាប់​ជា​ប្រចាំ ក្នុង​នោះ​គាត់​បាន​បញ្ជា​ឱ្យ​មន្ត្រី​ទទួល​បន្ទុក​គណនេយ្យ បង្កើន​ចំនួន​ថ្ងៃ​បេសកកម្ម​បន្ថែម ដូចជា​មន្ត្រី​ណា​ដែល​មាន​បេសកកម្ម​តែ​មួយ​ថ្ងៃ គាត់​បញ្ជា​ឲ្យ​ដាក់ ៣​ថ្ងៃ ហើយ​នៅ​ពេល​ក្រសួង​ទម្លាក់​លុយ​បេសកកម្ម​នោះ​មក លោក ផាន អូន បើក​ឲ្យ​មន្ត្រី​អនុវត្ត​ការងារ​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ចំណែក​ប្រាក់​បេសកកម្ម ២​ថ្ងៃ​ដែល​បាន​បន្ថែម​នោះ គឺ​លោក ផាន អូន កាត់​យក​សម្រាប់​ខ្លួនឯង។ មន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ទាំងនោះ​បញ្ជាក់​ថា ក្រៅពី​កិបកេង​លុយ​បេសកកម្ម​របស់​ក្រសួង […] The post មន្ត្រី​ស្នើ​ស៊ើបអង្កេត​សកម្មភាព​ពុករលួយ​របស់​អគ្គនាយក​កាំកុងត្រូល​ក្រសួង​ពាណិជ្ជកម្ម appeared first on The Cambodia Daily Khmer.

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​កាត់ទោស​និង​ដាក់​ពន្ធនាគារ​អ្នក​សារព័ត៌មាន​និង​សង្គម​ស៊ីវិល

គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​នូវ​ការ​កាត់ទ
The Cambodia Daily

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​កាត់ទោស​និង​ដាក់​ពន្ធនាគារ​អ្នក​សារព័ត៌មាន​និង​សង្គម​ស៊ីវិល

គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​នូវ​ការ​កាត់ទោស និង​ការ​ដាក់​ពន្ធនាគារ​ចំពោះ​ក្រុម​អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស និង​សមាជិក​សង្គម​ស៊ីវិល​ដទៃ​ទៀត ខណៈ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​គាំទ្រ​បក្ស​កាន់​អំណាច ថា​ខ្លួន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​វាយតម្លៃ​ដែល​ខ្វះ​ភស្តុតាង​ច្បាស់លាស់ ក្នុង​គោលបំណង​ចង់​ផាត់​ពណ៌​កម្ពុជា​ឱ្យ​អាក្រក់។ ការ​ធ្វើ​អត្ថាធិប្បាយ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស បន្ទាប់ពី​ដំណើរការ​ពិនិត្យ​ឡើងវិញ​លើ​ប្រទេស​ចំនួន​ប្រាំ​នៅ​ក្នុង​សម័យ​ប្រជុំ​ចុងក្រោយ​របស់​ខ្លួន បាន​ជំរុញ​ឱ្យ​កម្ពុជា​ធានា​ថា ប្រជាជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​អាច​អនុវត្ត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគេ។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ធានា និង​អនុវត្ត​សិទ្ធិមនុស្ស​បាន​ទេ វា​ជា​ក្តី​បារម្ភ​ធំៗ​មួយ​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣។ កន្លងមក ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គំរាមកំហែង ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ការ​ដំណើរការ​សវនាការ​ក្តី​ដ៏​ធំ ការ​ដកហូត​លិខិត​ឆ្លងដែន និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​សមាជិក​គណបក្ស​ជំទាស់។ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ស.ស.ស.ក) របស់​លោក ហ៊ុយ វណ្ណៈ ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ឆ្លើយតប​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ថា ខ្លួន​បាន​ពិនិត្យ​យ៉ាង​ហ្មត់ចត់​នូវ​របាយការណ៍​សង្ខេប​ដែល​ចេញ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម និង​របាយការណ៍​ពេញ​ទាំងស្រុង ហើយ​ថា​ខ្លួន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​វាយតម្លៃ​ដែល​មាន​លក្ខណៈ​មិន​ពេញលេញ សម្រាប់​របាយការណ៍​អំពី​ស្ថានភាព​កម្ពុជា ជាពិសេស​ត្រង់​កថាខណ្ឌ​ស្ដីពី​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ សេចក្តី​ថ្លែងការណ៍​ដដែល​លើកឡើង​ថា របាយការណ៍​នេះ​វាយតម្លៃ​ដោយ​លម្អៀង​ដោយ​ខ្វះ​ភស្តុតាង​ច្បាស់លាស់ គ្មាន​ការពិត​ពេញលេញ និង​បាន​ទាត់ចោល​នូវ​អ្វី​ដែល​ជា​តម្រូវការ​ក្នុង​បរិបទ​ជាក់ស្តែង​របស់​សង្គម​កម្ពុជា ព្រមទាំង​ព្យាយាម​បន្ទោស​ទៅ​ភាគី​ផ្សេង​ភ្ជាប់​ទៅ​លំហ​នយោបាយ និង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ ក្នុង​គោលបំណង​ហាក់​ចង់​ផាត់​ពណ៌​កម្ពុជា​ឱ្យ​អាក្រក់។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បង្ហាញ​ការ​គាំទ្រ​ដោយ​ថា […] The post ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​កាត់ទោស​និង​ដាក់​ពន្ធនាគារ​អ្នក​សារព័ត៌មាន​និង​សង្គម​ស៊ីវិល appeared first on The Cambodia Daily Khmer.

តើ​ចិន​ជួយ​ការពារ​សណ្ដាប់ធ្នាប់​ពិភពលោក ឬ​ជួយ​បំផ្លាញ ខណៈ​ចិន​សរសើរ​រុស្ស៊ី​អំពី​ការ​គោរព​សិទ្ធិមនុស្ស?

រហូត​មកទល់​ពេលនេះ ចិន​នៅតែ​បន្ត​គាំទ្រ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បើ​ទោះបី
The Cambodia Daily

តើ​ចិន​ជួយ​ការពារ​សណ្ដាប់ធ្នាប់​ពិភពលោក ឬ​ជួយ​បំផ្លាញ ខណៈ​ចិន​សរសើរ​រុស្ស៊ី​អំពី​ការ​គោរព​សិទ្ធិមនុស្ស?

រហូត​មកទល់​ពេលនេះ ចិន​នៅតែ​បន្ត​គាំទ្រ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បើ​ទោះបីជា​ពិភពលោក​សឹងតែ​ទាំងអស់​នាំគ្នា​ថ្កោលទោស​របប​លោក ពូទីន ដែល​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន យ៉ាងណា​ក៏ដោយ។ នៅ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា នៅ​ភាគ​ខាងកើត​ប្រទេស​ចិន លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov បាន​ទទួល​នូវ​ភាព​កក់ក្ដៅ​ជា​ថ្មី​ទៀត​ពី​ប្រទេស​ចិន។ ក្នុង​ជំនួប​នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ប្រាប់​សមភាគី​រុស្ស៊ី ថា មិត្តភាព​រវាង​ចិន និង​រុស្ស៊ី មាន​ភាព​រឹងមាំ និង​មាន​ទំហំ​ធំ​ក្រៃ ហើយ​រឹង​ដូច​ថ្ម។ មិន​តែប៉ុណ្ណោះ តំណាង​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​រួម​គ្នា​ថា នឹង​រួម​គ្នា​កសាង​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ។ ប្រមុខ​ការទូត​ចិន បាន​ប្រាប់​លោក Sergey Lavrov ថា មិត្តភាព​រវាង​ចិន និង​រុស្ស៊ី គឺ​រឹងមាំ គ្មាន​ទីបំផុត និង​គ្មាន​អ្វី​បំបែក​បាន​ឡើយ។ លោក វ៉ាង យី ចាត់ទុក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ក្រុម​បស្ចិម​ប្រទេស​ដាក់​ទៅលើ​ប្រទេស​រុស្ស៊ី ថា​ជា​ទង្វើ​ខុសច្បាប់ ហើយ​មិន​បាន​ជួយ​ស្ដារ​សណ្ដាប់ធ្នាប់​ពិភពលោក​នោះ​ទេ។ ចំណែក​ឯ​លោក Sergey Lavrov បាន​ហៅ​ទំនាក់ទំនង​រវាង​ចិន និង​រុស្ស៊ី នៅតែ​ឈរ​រឹងមាំ​ទប់ទល់​ឧបសគ្គ​ពី​សំណាក់​ពួក​បស្ចិម​ប្រទេស។ តាមរយៈ​ជំហរ​របស់​ចិន ករណី​រុស្ស៊ី លើក​ទ័ព​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ហើយ​បែរជា​ចិន​នៅតែ​ប្រកាន់​ជំហរ​នៅ​ជាមួយ​រុស្ស៊ី […] The post តើ​ចិន​ជួយ​ការពារ​សណ្ដាប់ធ្នាប់​ពិភពលោក ឬ​ជួយ​បំផ្លាញ ខណៈ​ចិន​សរសើរ​រុស្ស៊ី​អំពី​ការ​គោរព​សិទ្ធិមនុស្ស? appeared first on The Cambodia Daily Khmer.

IDEA TALK៖ តើ​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​បែប​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​សង្គ្រាម​នៅ​អ៊ុយក្
The Cambodia Daily

IDEA TALK៖ តើ​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​បែប​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​បែប​ណា​ខ្លះ?»។ The post IDEA TALK៖ តើ​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​បែប​ណា​ខ្លះ? appeared first on The Cambodia Daily Khmer.

តំណាង​កម្ពុជា​ទាមទារ​មន្ត្រី UN ផ្ដល់​ភស្តុតាង​ពី​ការ​ចោទ​រឿង​សិទ្ធិ​និង​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ទទួ
The Cambodia Daily

តំណាង​កម្ពុជា​ទាមទារ​មន្ត្រី UN ផ្ដល់​ភស្តុតាង​ពី​ការ​ចោទ​រឿង​សិទ្ធិ​និង​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ផ្ដល់​នូវ​ភស្តុតាង​ចំពោះ​ការ​ចោទប្រកាន់​ថា សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​មាន​ការ​បំភិតបំភ័យ និង​ដើរ​ថយក្រោយ។ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ថា របាយការណ៍​ផ្ទាល់មាត់​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ នៅ​ទីក្រុង​ហ្សឺណែវ គឺជា​ការ​លើកឡើង​ដែល​ប្រាសចាក​ពី​ការពិត​របស់​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ពុំ​បាន​លើកឡើង​ឱ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត របាយការណ៍​ដែល​បាន​លើកឡើង​ទាំងនោះ បាន​រំលង​នូវ​គោលការណ៍​សត្យានុម័ត អព្យាក្រឹត​ទាំងស្រុង។ ដូច្នេះ​អ្នក​រាយការណ៍​ពិសេស គួរ​តែ​ផ្ដល់​នូវ​ភស្តុតាង​រឹងមាំ​ជាក់ស្ដែង ដើម្បី​ផ្ទៀងផ្ទាត់​ចំពោះ​ការ​ចោទប្រកាន់​របស់​ខ្លួន​លើ​កម្ពុជា​នា​ពេល​កន្លងមក។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​កំពុង​រង​ការ​គំរាម​កំហែង​សព្វថ្ងៃ​នេះ។ កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​៤៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថា​ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅតែ​បង្ក​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ដដែល។ អ្នក​រាយការណ៍​ពិសេស​រូប​នេះ​បញ្ជាក់​ថា លំហ​សេរីភាព​របស់​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច និង​កំពុង​ដើរ​ថយក្រោយ ដោយសារតែ​ការ​គ្រប់គ្រង​តាម​បែប​ឯក​បក្ស ក្នុង​នោះ​គឺ​មាន​ការ​បិទ​លំហ​សេរី​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សវនាការ​លើ​សំណុំរឿង​នយោបាយ និង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​ជំទាស់​ដាក់​ពន្ធនាគារ ជាដើម។ […] The post តំណាង​កម្ពុជា​ទាមទារ​មន្ត្រី UN ផ្ដល់​ភស្តុតាង​ពី​ការ​ចោទ​រឿង​សិទ្ធិ​និង​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ appeared first on The Cambodia Daily Khmer.

លោក ស ខេង ឯកភាព​បង្កើត​ច្បាប់​គ្រប់គ្រង​សារធាតុ​គីមី​ដែល​អាច​ផលិត​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឯកភាព​ឲ្យ​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​ទាំងឡ
The Cambodia Daily

លោក ស ខេង ឯកភាព​បង្កើត​ច្បាប់​គ្រប់គ្រង​សារធាតុ​គីមី​ដែល​អាច​ផលិត​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឯកភាព​ឲ្យ​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​ទាំងឡាយ​ដែល​អាច​ផ្សំ ឬ​ផលិត​ជា​គ្រឿងញៀន​បាន ដើម្បី​ទប់ស្កាត់​គ្រឿងញៀន​នៅ​កម្ពុជា ខណៈ​រយៈពេល ៣​ខែ សមត្ថកិច្ច​ចាប់​បាន​គ្រឿងញៀន​ជាង ៣​តោន និង​បង្ក្រាប​សារធាតុ​គីមី​ជាង ៣០០​តោន។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៦ និង​ផ្សព្វផ្សាយ​ផែនការ​បន្ត​លើក​ទី​៧ នា​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា​ពួក​ក្រុម​ឧក្រិដ្ឋជន​បាន​លួច​បន្លំ​យក​សារធាតុ​គីមី​ទាំងនោះ​ទៅ​ប្រើប្រាស់ ដើម្បី​ផ្សំ​ចេញ​ជា​គ្រឿងញៀន​សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា និង​នៅ​ប្រទេស​ទី​៣ ឬ​ទី​៤ ជាដើម។ ស្រប​ពេល​សមត្ថកិច្ច​បាន​និង​កំពុង​បង្ក្រាប​សារធាតុ​គីមី​ដែល​អាច​ផ្សំ​ធ្វើជា​គ្រឿងញៀន​បាន​ជាបន្តបន្ទាប់​នោះ លោក ស ខេង ថា​មាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​បាន​អនុញ្ញាត​ឱ្យ​នាំចូល​សារធាតុ​គីមី​មក​ផ្សំ និង​ផលិត​ជា​គ្រឿងញៀន​ចូល​ដោយ​ស្រប​ច្បាប់​មក​កម្ពុជា ក្នុង​រូបភាព​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ផ្សេងៗ និង​អភិវឌ្ឍ​សេដ្ឋកិច្ច។ ករណី​នេះ លោក ស ខេង ថា​រូបលោក​កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​យុត្តិធម៌ និង​អគ្គស្នងការដ្ឋាន​នគរបាល ហើយ​បច្ចុប្បន្ន​ស្ថាប័ន​ទាំងនោះ​ក៏​បាន​ឯកភាព​គ្នា​បង្កើត​ក្របខ័ណ្ឌ​ច្បាប់​មួយ ដើម្បី​គ្រប់គ្រង​សារធាតុ​ទាំងឡាយ​ដែល​យក​ទៅ​កែច្នៃ​ផលិត​គ្រឿងផ្សំ​ដើម្បី​ផលិត​គ្រឿងញៀន​បាន។ លោក ស ខេង ជំរុញ​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ខិតខំ​ធ្វើ​ការងារ​ទាំងនេះ ដើម្បី​ទទួល​បាន​ជោគជ័យ ខណៈ​បច្ចុប្បន្ន គ្រឿងញៀន​សារធាតុ​គីមី​ជាង ៣០០​តោន និង​គ្រឿងញៀន​ជាង ៣​តោន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ក្នុង​រយៈពេល ៣​ខែ​ឆ្នាំ​២០២២។ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ […] The post លោក ស ខេង ឯកភាព​បង្កើត​ច្បាប់​គ្រប់គ្រង​សារធាតុ​គីមី​ដែល​អាច​ផលិត​គ្រឿងញៀន appeared first on The Cambodia Daily Khmer.

វិភាគ៖ តំបន់ Donbas ក្លាយ​ជា​ចំណុច​ស្លាប់​រស់​នៃ​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​ប្រើ​ពេលវេលា ៣៦​ថ្ងៃ​មក​ហើយ។ សង្គ្រាម​ដែល​អ្នក​ជំ
The Cambodia Daily

វិភាគ៖ តំបន់ Donbas ក្លាយ​ជា​ចំណុច​ស្លាប់​រស់​នៃ​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​ប្រើ​ពេលវេលា ៣៦​ថ្ងៃ​មក​ហើយ។ សង្គ្រាម​ដែល​អ្នក​ជំនាញ​កិច្ចការ​សន្តិសុខ​ពិភពលោក ព្រមាន​ថា​ជា​ហានិភ័យ​ដ៏​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ បើ​អង្គការ​យោធា​ណាតូ (NATO) បញ្ជូន​ទ័ព​ជួយ​កងទ័ព​អ៊ុយក្រែន ឬ​ក៏​កងទ័ព​រុស្ស៊ី បាញ់​ផ្លោង​ទៅលើ​ប្រទេស​ណា​មួយ​ជា​សមាជិក​ណាតូ។ ក្នុង​រយៈពេល ៣៦​ថ្ងៃ​មក​នេះ ភាគី​ច្បាំង​គ្នា​ទាំង​ពីរ​ក៏​បាន​សម្រេច​ទៅ​រក​តុ​ចរចា​ផង​ដែរ ដោយ​បាន​ធ្វើឡើង ៧​លើក​មក​ហើយ​ចាប់តាំង​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បញ្ជា​ទ័ព​ឱ្យ​លុកលុយ​ប្រទេស​អ៊ុយក្រែន ដើម្បី​បញ្ចប់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskiy ដែល​ក្រុង​មូស្គូ ចាត់ទុក​ជា​មេដឹកនាំ​និយម​ពួក​បស្ចិម​ប្រទេស។ ដើមហេតុ​ដែល​នាំ​ឱ្យ​មាន​សង្គ្រាម គឺ​មាន​ចំណុច​ពីរ​ដ៏​សំខាន់ គឺ​ទី​មួយ រុស្ស៊ី​ដាក់​គំនាប​ទៅលើ​រដ្ឋាភិបាល​អ៊ុយក្រែន ឱ្យ​លះបង់​ការ​ប៉ុនប៉ង​ចូល​ជា​សមាជិក​យោធា​ណាតូ ដែល​ក្រុង​មូស្គូ ចាត់ទុក​ថា​លោក Zelenskiy ជា​អ្នក​បង្ក​អសន្តិសុខ​ដល់​មាត់ទ្វារ​របង​ព្រំដែន​របស់​រុស្ស៊ី និង​ទី​ពីរ រុស្ស៊ី​មាន​ផែនការ​វាយ​កាន់កាប់​ដំបន់ Donbas ឱ្យ​មក​នៅ​ក្រោម​ចំណុះ​របស់​សហព័ន្ធ​រុស្ស៊ី គឺ​ដូច​រុស្ស៊ី​យក​បាន​តំបន់​គ្រីមៀរ កាលពី​ឆ្នាំ​២០១៤។ ប៉ុន្តែ​គ្រា​នោះ គ្រីមៀរ ធ្លាក់​នៅ​ក្រោម​រុស្ស៊ី​ដោយ​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក​នេះ ពុំ​បាន​បញ្ចេញ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ឡើយ គឺ​រុស្ស៊ី​យក​បាន​តាមរយៈ​ក្រុង​មូស្គូ ណែនាំ​ឱ្យ​មេដឹកនាំ​តំបន់​នោះ​បោះឆ្នោត​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី​អ៊ុយក្រែន។ ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៤ បាន​នាំ​ឱ្យ​គ្រីមៀរ ក្លាយ​ជា​តំបន់​រណប​រុស្ស៊ី គឺ​សំឡេង​គាំទ្រ​ដល់​ជិត ៩៧%។ តាមរយៈ​លទ្ធផល​នេះ គេ​អាច​រក​ឃើញ​ជនជាតិ​រុស្ស៊ី […] The post វិភាគ៖ តំបន់ Donbas ក្លាយ​ជា​ចំណុច​ស្លាប់​រស់​នៃ​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន appeared first on The Cambodia Daily Khmer.

អាជ្ញាធរ​ថៃ​នឹង​មក​យក​ជនជាតិ​ខ្លួន​៣០០០​នាក់​ចេញពី​ក្រុម​ឆបោក​អនឡាញ​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស
The Cambodia Daily

អាជ្ញាធរ​ថៃ​នឹង​មក​យក​ជនជាតិ​ខ្លួន​៣០០០​នាក់​ចេញពី​ក្រុម​ឆបោក​អនឡាញ​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ ដែល​បាន​បញ្ជូន​មន្ត្រី និង​នាវា​កងទ័ព​ជើងទឹក​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ប្រមូល​ជនជាតិ​ថៃ ចំនួន ៣០០០​នាក់​ចេញពី​ទីតាំង​ដែល​បម្រើ​ការ​នៅ​ក្រុម​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នានា​នៅ​កម្ពុជា​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​របស់​ខ្លួន​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ខែ​មេសា ខាងមុខ​នេះ ដើម្បី​ជួយ​សង្គ្រោះ និង​បញ្ជូន​ជនជាតិ​ថៃ ចន្លោះ​ពី ២៨០០​នាក់​ទៅ ៣០០០​នាក់ ចេញពី​ទីតាំង​ប្រតិបត្តិការ​ឆបោក​ខុសច្បាប់​នៅ​កម្ពុជា។ សារព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន នឹង​ដឹកនាំ​នគរបាល​ជាន់ខ្ពស់​មួយ​ក្រុម​ទៅកាន់​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​ផ្សេង​ទៀត ខណៈ​ដែល​កងទ័ព​ជើងទឹក​ថៃ នឹង​រៀបចំ​នាវា​មួយ​គ្រឿង​ដើម្បី​ជួយ​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ។ អាជ្ញាធរ​ថៃ​រូប​នេះ​អះអាង​ថា ជនជាតិ​ថៃ​នានា​នឹង​ត្រូវ​ជួយ​សង្គ្រោះ​ចេញពី​ទីតាំង​នៃ​ប្រតិបត្តិការ​ឆបោក​ខុសច្បាប់​ទាំងឡាយ​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​ពួកគេ​ទាំងអស់​នោះ​ក៏​នឹង​ត្រូវ​សាកសួរ​បន្ថែម​ទៀត​ក្នុង​ប្រទេស​ថៃ ដើម្បី​សម្រេច​ថា​តើ​ពួកគេ​នឹង​ត្រូវ​ទទួល​រង​នូវ​វិធានការ​ផ្លូវច្បាប់ ឬ​យ៉ាង​ណា។ វិធានការ​របស់​អាជ្ញាធរ​ថៃ​នា​ពេលនេះ ធ្វើឡើង​ស្រប​ពេល​អ្នក​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ភាគច្រើន​ក៏​មាន​ចេញពី​ទីតាំង​ប្រតិបត្តិការ​ឆបោក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល និង​ឥស្សរជន​នយោបាយ​កម្ពុជា​មួយ​ចំនួន រួម​មាន​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក កុក អាន ស្ថាបនិក​ក្រុមហ៊ុន ផាយផេ (Pi Pay) លោក ឫទ្ធី […] The post អាជ្ញាធរ​ថៃ​នឹង​មក​យក​ជនជាតិ​ខ្លួន​៣០០០​នាក់​ចេញពី​ក្រុម​ឆបោក​អនឡាញ​នៅ​កម្ពុជា appeared first on The Cambodia Daily Khmer.

គ្រួសារ​ជន​រងគ្រោះ​ពី​ការ​គប់​គ្រាប់បែក​កាល​២៥​ឆ្នាំ​មុន​ទទូច​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់

គ្រួសារ​ជន​រងគ្រោះ​នៃ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាលព
The Cambodia Daily

គ្រួសារ​ជន​រងគ្រោះ​ពី​ការ​គប់​គ្រាប់បែក​កាល​២៥​ឆ្នាំ​មុន​ទទូច​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់

គ្រួសារ​ជន​រងគ្រោះ​នៃ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៧ ទទូច​ទៅ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ជន​ដៃ​ដល់​ដែល​សម្លាប់​សាច់ញាតិ​របស់​ខ្លួន​មក​ដាក់​ទោស ព្រោះ​រយៈពេល ២៥​ឆ្នាំ​ហើយ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់​ណា​ម្នាក់​ឡើយ។ ការ​អះអាង​របស់​គ្រួសារ​ជន​រងគ្រោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ភ្លើង​ទៀន រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ នៅ​ថ្ងៃ​ពុធ ទី​៣០ មីនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សោកនាដកម្ម​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្រុម​ឧក្រិដ្ឋជន​គប់​គ្រាប់បែក​ដៃ​ចំនួន ៤​គ្រាប់​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​អហិង្សា បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​រង​របួស​ជិត ៥០​នាក់ ប៉ុន្តែ​ចាប់តាំង​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០២២ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិនទាន់​វែកមុខ​រក​ឃើញ​ឃាតក​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សមត្ថកិច្ច​កម្ពុជា​បាន​សហការ​ជាមួយ​សមត្ថកិច្ច FBI ដើម្បី​ស៊ើប​អង្កេត និង​ស្វែងរក​ជន​ដៃដល់​ដែល​បាន​គប់​គ្រាប់បែក​ទៅ​លើ​ក្រុម​បាតុករ ដែល​ធ្វើ​បាតុកម្ម​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ លោក​បន្ត​ថា អំឡុង​ពេល​ស៊ើប​អង្កេត​នោះ សមត្ថកិច្ច​បាន​សួរ​សាក្សី និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដោយ​រក​ឃើញ​ជន​ដៃដល់​ម្នាក់​ដែល​លោក​ថា​ជា​អ្នក​គប់​គ្រាប់បែក​ផ្ទាល់​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​កាលពី ២៥​ឆ្នាំ​មុន។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​បាន​តាម​ចាប់​ខ្លួន ប៉ុន្តែ​ជន​ដៃដល់​រូប​នោះ​បាន​រត់​គេច​ខ្លួន ហើយ​ទៅ​ចូល​ជាមួយ​គណបក្ស​នយោបាយ​មួយ​ដែល​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ តែ​ក្រោយ​មក […] The post គ្រួសារ​ជន​រងគ្រោះ​ពី​ការ​គប់​គ្រាប់បែក​កាល​២៥​ឆ្នាំ​មុន​ទទូច​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់ appeared first on The Cambodia Daily Khmer.

នាយករដ្ឋមន្ត្រី​សិង្ហបុរី​ជួប​លោក បៃដិន នៅ​សេតវិមាន ខណៈ​ជំនួប​កំពូល​អាស៊ាន-អាមេរិក​បន្ត​លើក​ពេល

ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លោ
The Cambodia Daily

នាយករដ្ឋមន្ត្រី​សិង្ហបុរី​ជួប​លោក បៃដិន នៅ​សេតវិមាន ខណៈ​ជំនួប​កំពូល​អាស៊ាន-អាមេរិក​បន្ត​លើក​ពេល

ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ប្រទេស​សិង្ហបុរី លោក លី សៀនឡុង ដែល​បាន​សម្រេច​ជា​ឯកតោ​ភាគី​មក​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​សេតវិមាន នៅ​ខណៈ​ជំនួប​កំពូល​អាមេរិក-អាស៊ាន​បន្ត​លើក​ពេល​ដោយ​មិន​កំណត់ ហើយ​ចំ​ពេល​ដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​នៃ​កិច្ចប្រជុំ​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។ ជំនួប​កំពូល​រវាង​លោក បៃដិន និង​លោក លី សៀនឡុង បាន​ធ្វើឡើង​នៅ​ឯ​សេតវិមាន​របស់​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន កាលពី​ថ្ងៃ​អង្គារ ទី​២៩ មីនា។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា។ ក្នុង​ជំនួប​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង ដោយ​ផ្ដោត​សំខាន់​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​តួនាទី​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក រួម​ទាំង​វិបត្តិ​នៅ​ប្រទេស​ភូមា។ មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​អង្គុយ​ពិភាក្សា​គ្នា​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហើយ​ក្រោយ​មក​ក៏​មាន​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​រួម​គ្នា​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅកាន់​បណ្ដាញ​ផ្សាយ​ព័ត៌មាន។ លោក បៃដិន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក បើ​ទោះ​ជា​ពេលនេះ​អាមេរិក​កំពុង​ផ្ដោត​ទៅលើ​ស្ថានការណ៍​នៅ​អឺរ៉ុប​ខាងកើត ដោយសារតែ​រុស្ស៊ី​លើក​ទ័ព​បង្ក​សង្គ្រាម​វាយ​លើ​ប្រទេស​អ៊ុយក្រែន​ក៏ដោយ។ តាម​ការ​ពន្យល់​របស់​លោក បៃដិន ពេលនេះ​ទោះ​ជា​សហរដ្ឋ​អាមេរិក​កំពុង​ដោះស្រាយ​វិបត្តិ​នៅ​អឺរ៉ុប​ក៏ដោយ ក៏​ក្រុង​វ៉ាស៊ីនតុន​នៅតែ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ។ ដោយ​ទឹកមុខ​រីករាយ លោក បៃដិន បាន​សម្ដែង​សេចក្ដី​រីករាយ​ចំពោះ​ការ​សម្រេច​របស់​សិង្ហបុរី ក្នុង​ការ​ចូលរួម​ដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី […] The post នាយករដ្ឋមន្ត្រី​សិង្ហបុរី​ជួប​លោក បៃដិន នៅ​សេតវិមាន ខណៈ​ជំនួប​កំពូល​អាស៊ាន-អាមេរិក​បន្ត​លើក​ពេល appeared first on The Cambodia Daily Khmer.

រដ្ឋមន្ត្រី​ថា​ត្រូវការ​ថវិកា​៧០​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៣​ប្រវែង​២០​គីឡូម៉ែត្រ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​រង់ចាំ​ប្រាក់កម្ចី​សម្បទាន​ពី
The Cambodia Daily

រដ្ឋមន្ត្រី​ថា​ត្រូវការ​ថវិកា​៧០​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៣​ប្រវែង​២០​គីឡូម៉ែត្រ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​រង់ចាំ​ប្រាក់កម្ចី​សម្បទាន​ពី​ភាគី​ចិន ដើម្បី​ជួសជុល​កំណាត់​ផ្លូវ​មួយ​ខ្សែ​ពី​ខេត្ត​កំពត ទៅ​វាលរេញ​នៃ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង ២០​គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ពី ៦០ ទៅ ៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​ក្រសួង​របស់​លោក​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ថា ក្នុង​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ​មាន​ដី​ប្រវែង ៥​គីឡូម៉ែត្រ​ជា​ប្រភេទ​ដី​ស្អុយ​ចុះ​ទៅ​ផ្នែក​ខាងក្រោម​ប្រវែង ១៨​ម៉ែត្រ។ ដូច្នេះ ដើម្បី​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​មាន​គុណភាព​ត្រឹមត្រូវ​តាម​បច្ចេកទេស គឺ​ត្រូវ​ប្រើ​សសរ​គ្រឹះ​ប្រវែង ១៨​ម៉ែត្រ​ដាក់​តម្រៀប​គ្នា​លើ​ផ្លូវ ៥​គីឡូម៉ែត្រ​នេះ។ ចំណែក​កំណាត់​ផ្លូវ ១៥​គីឡូម៉ែត្រ​ទៀត ត្រូវ​ពង្រឹង​គ្រឹះ រួច​ចាក់​បេតុង​ពី​លើ​បន្ថែម​ទៀត ទើប​អាច​ធានា​គុណភាព​មិន​បាក់​ស្រុត​ទៅ​ថ្ងៃ​ក្រោយ។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូប​នេះ​អះអាង​ថា ធនាគារ​ពិភពលោក​កន្លងមក​ធ្លាប់​បាន​ផ្តល់​ប្រាក់កម្ចី​ដល់​កម្ពុជា​ដើម្បី​ស្ថាបនា និង​ថែទាំ​ផ្លូវ​ដែល​មាន​ប្រវែង ៥៤​គីឡូម៉ែត្រ​នេះ​ម្តង​រួច​មក​ហើយ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ១៤​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ទំហំ​ទឹកប្រាក់​នេះ​មិន​អាច​កសាង និង​ថែទាំ​ផ្លូវថ្នល់​នេះ​ឱ្យ​បាន​ជាប់​រឹងមាំ​តាម​ស្តង់ដារ​បច្ចេកទេស​បាន​ទេ។ លោក ស៊ុន ចាន់ថុល បញ្ជាក់​ថា នៅ​ពេល​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួល​បាន​ថវិកា​ពី​ធនាគារ​ពិភពលោក​សម្រាប់​ស្ថាបនា​ផ្លូវ​នេះ ខ្លួន​មិន​បាន​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​លើ​គុណភាព​ដី​នៅ​តំបន់​នេះ​ទេ ដូច្នេះ​ហើយ​បាន​ជា​ផ្លូវ​នេះ​ក្រោយ​សាងសង់​រួច​ចេះ​តែ​រង​ការ​ខូចខាត​បន្ទាប់ពី​ប្រើប្រាស់​បាន​មួយ​រយៈ ប៉ុន្តែ​ម្តង​នេះ ក្រសួង​បាន​សិក្សា​រួចរាល់​អស់​ហើយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ផ្លូវជាតិ​លេខ​៣ […] The post រដ្ឋមន្ត្រី​ថា​ត្រូវការ​ថវិកា​៧០​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៣​ប្រវែង​២០​គីឡូម៉ែត្រ appeared first on The Cambodia Daily Khmer.

អាជ្ញាធរ​បដិសេធ​ទទួល​ញត្តិ​សកម្មជន​បរិស្ថាន​ករណី​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប

អាជ្ញាធរ​ខេត្ត​សៀមរាប បដិសេធ​មិន​ទទួល​ញត្តិ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ស្នើសុំ
The Cambodia Daily

អាជ្ញាធរ​បដិសេធ​ទទួល​ញត្តិ​សកម្មជន​បរិស្ថាន​ករណី​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប

អាជ្ញាធរ​ខេត្ត​សៀមរាប បដិសេធ​មិន​ទទួល​ញត្តិ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ស្នើសុំ​ឲ្យ​បង្ហាញ​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​ករណី​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប រួម​ជាមួយ​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​នៅ​ក្នុង​ទីក្រុង​សៀមរាប។ សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ បាន​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​របស់​យុវជន​ចំនួន ៤៦​នាក់ ទៅ​ដាក់​នៅ​សាលាខេត្ត​សៀមរាប ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បង្ហាញ​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​អំពី​ករណី​នៃ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប ប៉ុន្តែ​ញត្តិ​នេះ​ត្រូវ​បាន​បដិសេធ ហើយ​អាជ្ញាធរ​ជំរុញ​ឱ្យ​ពួកគេ​ទាក់ទង​ទៅ​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ឈ្វេងយល់​ពី​បញ្ហា​នេះ​បន្ថែម​ទៀត។ លោក ថុន រដ្ឋា លើកឡើង​ថា ការ​ដាក់​ញត្តិ​នេះ គឺ​ក្នុង​បំណង​ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន ចំពោះ​ការ​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ស្ទឹង​សៀមរាប បន្ទាប់ពី​ក្រុម​សកម្មជន​បរិស្ថាន​បាន​រក​ឃើញ​ថា ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​ខេត្ត​នេះ​ដែល​ប្រើ​សម្រាប់​ទប់​កាកសំណល់ និង​ចម្រោះ​ទឹក​ស្អាត​ចូល​ក្នុង​ស្ទឹង បាន​ប្រែ​ក្លាយ​ទៅជា​អាង​ចិញ្ចឹម​ត្រី​ទៅ​ហើយ​នោះ។ សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​ព្រមាន​ថា ប្រសិនបើ​ស្ទឹង​សៀមរាប​នៅតែ​មាន​ទឹក​ស្អុយ​ហូរ​ចូល​ពី​តាម​ប្រឡាយ លូ បង្គន់ ដោយ​គ្មាន​ឆ្លងកាត់​ការ​ចម្រោះ​ត្រឹមត្រូវ​ពី​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​នោះ​ទេ លោក​នឹង​ធ្វើ​សកម្មភាព​ផ្សេងៗ​ជាបន្តបន្ទាប់​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​កែប្រែ​ស្ទឹង​សៀមរាប ឱ្យ​ក្លាយ​ជា​ស្ទឹង​ដែល​មាន​សោភណភាព និង​គ្មាន​ក្លិន​អាក្រក់​ដែល​បណ្តាល​មកពី​ទឹក​កខ្វក់​ហូរ​ចូល។ ការ​ដាក់​ញត្តិ​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​បរិស្ថាន​បាន​រក​ឃើញ​ថា ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​ក្នុង​ក្រុង​សៀមរាប បាន​ផ្អាក​ដំណើរការ ប៉ុន្តែ​ត្រូវ​បាន​ប្រើប្រាស់​ជា​អាង​ចិញ្ចឹម​ត្រី​វិញ​សព្វថ្ងៃ​នេះ។ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន […] The post អាជ្ញាធរ​បដិសេធ​ទទួល​ញត្តិ​សកម្មជន​បរិស្ថាន​ករណី​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប appeared first on The Cambodia Daily Khmer.

លោក កែ គឹមយ៉ាន ហួសចិត្ត​នឹង​ករណី​យក​គោយន្ត​ដឹក​គ្រឿងញៀន​ជាង​៦០០​គីឡូក្រាម​ចូល​កម្ពុជា

ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន សម
The Cambodia Daily

លោក កែ គឹមយ៉ាន ហួសចិត្ត​នឹង​ករណី​យក​គោយន្ត​ដឹក​គ្រឿងញៀន​ជាង​៦០០​គីឡូក្រាម​ចូល​កម្ពុជា

ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន សម្ដែង​ការ​ហួសចិត្ត​ចំពោះ​ករណី​ជនល្មើស​បាន​យក​គោយន្ត​ដឹក​គ្រឿងញៀន​ដែល​មាន​ទម្ងន់​ជាង ៦០០​គីឡូក្រាម​ពី​ព្រំដែន​ឡាវ បម្រុង​ដឹក​ចូល​មក​កម្ពុជា។ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ លោក កែ គឹមយ៉ាន លើកឡើង​ថា ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​ខេត្ត​ស្ទឹងត្រែង សមត្ថកិច្ច​បាន​រក​ឃើញ​ការ​ដឹកជញ្ជូន​គ្រឿងញៀន​តាម​គោយន្ត​ពី​ប្រទេស​ឡាវ ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ខណៈ​កន្លងមក គោយន្ត​នេះ​ត្រូវ​បាន​គេ​យក​សម្រាប់​ដឹក​ជី ប៉ុន្តែ​ឥឡូវ​យក​ដឹក​គ្រឿងញៀន​ទាំង​ការុងៗ ហើយ​ការ​ដឹក​នេះ​គឺជា​ការ​ដឹក​ដោយ​ចំហ​ថែម​ទៀត។ លោក​បន្ត​ថា គ្រឿងញៀន​ដែល​គេ​បម្រុង​ដឹក​ចូល​កម្ពុជា​តាម​គោយន្ត​មាន​ទម្ងន់​ជាង ៦០០​គីឡូក្រាម​នេះ អាជ្ញាធរ​ប្រទេស​ឡាវ ធ្វើការ​បង្ក្រាប​បាន​ខណៈ​គោយន្ត​ទាំងនោះ​ធ្លាប់​តែ​ដឹក​ជី​នៅ​ខេត្ត​ជាប់​នឹង​ព្រំដែន​ខេត្ត​ស្ទឹងត្រែង របស់​ខ្មែរ។ លោក កែ គឹមយ៉ាន បន្ត​ថា បើសិនជា​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​នៅតែ​កើតឡើង​នោះ ប្រាកដ​ជា​ស្លាប់​ខ្មែរ​អស់​ហើយ។ លោក​អះអាង​ថា អាជ្ញាធរ​កម្ពុជា​ពិតជា​អរគុណ​ដល់​អាជ្ញាធរ​ឡាវ​ដែល​ចាប់​បាន​ទាន់​ពេលវេលា។ លោក​បាន​បញ្ជាក់​បន្ថែម​ថា គ្រឿងញៀន​ដែល​គេ​ដឹក​ដោយ​គោយន្ត​នោះ គឺ​មាន​ចំនួន​បី​គ្រឿង ផ្ទុក​គ្រឿងញៀន​ប្រហែល​ជាង ៦០០​គីឡូក្រាម ហើយ​បម្រុង​ដឹក​ចូល​មក​ខ្មែរ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​គេ​ចាប់​បាន​ដោយ​ចៃដន្យ ខណៈ​គេ​ទៅ​បង្ក្រាប​ឡាន​គេច​ពន្ធ​នោះ។ បើ​តាម​អាជ្ញាធរ​កម្ពុជា ឱ្យ​ដឹង​ថា ចាប់ពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ចាប់​គ្រឿងញៀន​ជាង ៣​តោន និង​សារធាតុ​គីមី​ដែល​អាច​យក​មក​ផ្សំ​ជា​គ្រឿងញៀន​មាន​ប្រមាណ​ជាង […] The post លោក កែ គឹមយ៉ាន ហួសចិត្ត​នឹង​ករណី​យក​គោយន្ត​ដឹក​គ្រឿងញៀន​ជាង​៦០០​គីឡូក្រាម​ចូល​កម្ពុជា appeared first on The Cambodia Daily Khmer.

IDEA TALK៖ តើ​ស្ថានភាព​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​រដូវ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០១៧ មាន​ទិដ្ឋភាព​ខុសគ្នា​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ស្ថានភាព​ពលរដ្ឋ​ម្
The Cambodia Daily

IDEA TALK៖ តើ​ស្ថានភាព​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​រដូវ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០១៧ មាន​ទិដ្ឋភាព​ខុសគ្នា​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ស្ថានភាព​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​រដូវ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០១៧ មាន​ទិដ្ឋភាព​ខុសគ្នា​បែប​ណា?»។ The post IDEA TALK៖ តើ​ស្ថានភាព​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​រដូវ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០១៧ មាន​ទិដ្ឋភាព​ខុសគ្នា​បែប​ណា? appeared first on The Cambodia Daily Khmer.

ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ស្នើ​ក្រសួង​បរិស្ថាន​បើក​លំហ​សេរីភាព​ចុះ​ល្បាត​ព្រៃឈើ

ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​ជាង ២០​ស្ថាប័ន ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើសុំ
The Cambodia Daily

ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ស្នើ​ក្រសួង​បរិស្ថាន​បើក​លំហ​សេរីភាព​ចុះ​ល្បាត​ព្រៃឈើ

ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​ជាង ២០​ស្ថាប័ន ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើសុំ​ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ឡើងវិញ។ ក្រុម​នេះ​ក៏​បាន​ជំរុញ​ឲ្យ​អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង ដែល​សន្យា​ថែរក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០% នៅ​ត្រឹម​ឆ្នាំ​២០៣០ នៅ​ក្នុង​សន្និសីទ​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ប៉ារីស។ ក្នុង​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ដែល​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​លើកឡើង​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​សហគមន៍​មូលដ្ឋាន សមាគម អង្គការ​សង្គម​ស៊ីវិល និង​ការ​រក​ឃើញ​ជាបន្តបន្ទាប់​នូវ​បទល្មើស​ធនធាន​ធម្មជាតិ ក៏ដូចជា​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមក​នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ទាំងនោះ​បាន​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដូច​មាន​ចែង​ក្នុង​កម្មវិធី​ព្រៃឈើ​ជាតិ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២៩ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង​នៅ​ក្នុង​សន្និសីទ​នៃ​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ប៉ារីស ដែល​សន្យា​ថែរក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០% នៅ​ត្រឹម​ឆ្នាំ​២០៣០។ ញត្តិ​ដដែល​ក៏​បាន​ស្នើ​ឱ្យ​យកចិត្ត​ទុកដាក់​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ត្រួតពិនិត្យ​តាមដាន​ការ​អនុវត្ត​កិច្ចសន្យា និង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ក្នុង​នោះ​ត្រូវ​បើក​ទូលាយ​ឱ្យ​អ្នក​សារព័ត៌មាន អ្នក​សិក្សា​ស្រាវជ្រាវ សមាគម អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សាធារណជន ចូលរួម​តាមដាន និង​អង្កេត​ដើម្បី​ធានា​នូវ​តម្លាភាព។ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​ដាក់​ញត្តិ​ទៅកាន់​ក្រសួង​បរិស្ថាន ក្នុង​គោលបំណង​ស្នើ​ឱ្យ​ក្រសួង​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។ […] The post ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ស្នើ​ក្រសួង​បរិស្ថាន​បើក​លំហ​សេរីភាព​ចុះ​ល្បាត​ព្រៃឈើ appeared first on The Cambodia Daily Khmer.

លីកាដូ​បារម្ភ​ករណី​រដ្ឋាភិបាល​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ

អង្គការ​សិទ្ធិមនុស្ស​លីកាដូ បង្ហាញ​ការ​ព្រួយបារម្ភ​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​
The Cambodia Daily

លីកាដូ​បារម្ភ​ករណី​រដ្ឋាភិបាល​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ

អង្គការ​សិទ្ធិមនុស្ស​លីកាដូ បង្ហាញ​ការ​ព្រួយបារម្ភ​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ ក្រោយ​ពី​ផ្អាក​ជាង ១០​ឆ្នាំ​មក ថា​នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ត្រូវ​បែកបាក់ និង​មិន​អាច​ជួបជុំ​គ្នា​វិញ​បាន​ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ។ ការ​ព្រួយបារម្ភ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ដោយ​លើកឡើង​ថា ការ​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​ឡើងវិញ​នេះ នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ត្រូវ​បែកបាក់ និង​មិន​អាច​ជួបជុំ​គ្នា​ដោយសារតែ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ និង​មិនទាន់​អាច​ការពារ​ផលប្រយោជន៍​កុមារ​បាន​ល្អ​បំផុត​នោះ​ឡើយ។ ការ​ព្រួយបារម្ភ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី បាន​លើកឡើង​ថា ការ​ស្មុំ​កូន​ពី​កម្ពុជា​យ៉ាងតិច​ចំនួន ៩​នាក់​ដែល​អាច​កើតមាន​ឡើង គឺ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​ជនជាតិ​អ៊ីតាលី។ ចាប់តាំង​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១១ កុមារ​កម្ពុជា​ចំនួន ៣៦៩៦​នាក់​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​រាយការណ៍​ថា បាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​សម្រាប់​ការ​ស្មុំ​កូន។ យ៉ាងណា កម្មវិធី​ស្មុំ​កូន​អន្តរ​ប្រទេស​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​វិញ​ក្រោយ​ពី​រក​ឃើញ​មាន​ភស្តុតាង​ថា មាន​ការ​ក្លែង​បន្លំ​ឯកសារ និង​អំពើពុករលួយ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ប្តូរ​ឈ្មោះ ឬ​អាយុ​កុមារ​មួយ​ចំនួន ឬ​អះអាង​ថា​ពួកគេ​ជា​ក្មេងកំព្រា ឬ​ត្រូវ​បាន​បោះបង់​ចោល មុន​ពេល​កុមារ​ទាំងនោះ​ត្រូវ​បាន​គេ​យក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស ដោយ​ពុំ​មាន​ការ​ដឹង​ឮ ឬ​ការ​យល់ព្រម​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​ឡើយ។ លីកាដូ បាន​ព្រមាន​ថា ការ​បញ្ជូន​កុមារ​ជាច្រើន​ទៀត​ទៅ​ក្រៅ​ប្រទេស អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដែល​មិន​អាច​ស្រោចស្រង់​បាន​ជាច្រើន​បន្ថែម​ទៀត បើសិនជា​កំហុស​កន្លងមក​មិន​ត្រូវ​បាន​ដោះស្រាយ និង​មុន​ពេល​មាន​វិធានការ​ប្រកប​ដោយ​សុវត្ថិភាព និង​តម្លាភាព ខណៈ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​នៅតែ​ខ្វះ​ប្រព័ន្ធ​ការពារ​កុមារ​តាម​ផ្លូវ​តុលាការ និង​មិន​មាន​វិធានការ​រឹងមាំ​ក្នុង​ការ​ប្រឆាំង​អំពើពុករលួយ ដើម្បី​ធានា​ថា​ការ​ស្មុំ​កូន​នឹង​ដំណើរការ​ទៅ​ស្របតាម​ផ្លូវច្បាប់ និង​ក្រម​សីលធម៌។ លីកាដូ បាន​ផ្តល់​យោបល់​ថា មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ធានា​ថា​កុមារ​មិន​ត្រូវ​បាន​គេ​យក​ចេញពី​គ្រួសារ​របស់​ពួកគេ ដោយ​ភាព​មិន​ត្រឹមត្រូវ ឬ​ដោយ​បោកបញ្ឆោត​ម្តង​ទៀត​នោះ គឺ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការ​ស្មុំ​កូន​អន្តរ​ប្រទេស​ទាំងអស់​ពី​កម្ពុជា​ដែល​កំពុង​ដំណើរការ។ លោក​មេធាវី […] The post លីកាដូ​បារម្ភ​ករណី​រដ្ឋាភិបាល​បើក​ឱ្យ​មាន​ដំណើរការ​ស្មុំ​កូន​អន្តរ​ប្រទេស​ឡើងវិញ appeared first on The Cambodia Daily Khmer.

ទីក្រុង​មួយ​របស់​អ៊ុយក្រែន​ក្លាយ​ជា​វាល​ពិឃាត​ស្លាប់​មនុស្ស​៥​ពាន់​នាក់ ខណៈ UN ថា​ការ​ស្លាប់​រង្គាល​មាន​ពាសពេញ​ប្រទេស

គិត​មក​ដល់​ថ្ងៃ​នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មាន​រយៈពេល ៣៤​ថ្ងៃ​ហើយ។ ការ​វាយ​
The Cambodia Daily

ទីក្រុង​មួយ​របស់​អ៊ុយក្រែន​ក្លាយ​ជា​វាល​ពិឃាត​ស្លាប់​មនុស្ស​៥​ពាន់​នាក់ ខណៈ UN ថា​ការ​ស្លាប់​រង្គាល​មាន​ពាសពេញ​ប្រទេស

គិត​មក​ដល់​ថ្ងៃ​នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មាន​រយៈពេល ៣៤​ថ្ងៃ​ហើយ។ ការ​វាយ​ប្រយុទ្ធ​គ្នា​កើត​មាន​ពាសពេញ​ប្រទេស ទោះបីជា​ទីក្រុង​ខ្លះ​ធ្លាក់​នៅ​ក្រោម​ការ​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី​ក៏ដោយ។ នៅ​ទីក្រុង​កំពង់ផែ Mariupol អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​រណ្ដៅ​សាកសព​រួម​មាន​មនុស្ស​ស្លាប់​ជាង ១​ពាន់​នាក់ (១០៨១​នាក់)។ ប្រធាន​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​អ៊ុយក្រែន អ្នកស្រី Matilda Bogner បាន​បញ្ជាក់​បន្ថែម​ថា អ្នកស្រី​បាន​ទទួល​ដំណឹង​អំពី​រណ្តៅ​សាកសព​រួម​នៅ​ទីក្រុង​កំពង់ផែ Mariupol គឺ​មនុស្ស​ស្លាប់ ១០៨១​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។ តែ​ដំណឹង​ចុងក្រោយ​មក​នេះ​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មីនា បាន​ឱ្យ​ដឹង​ថា មនុស្ស​ស្លាប់​នៅ​ពាសពេញ​ទីក្រុង​មួយ​នេះ​ដល់​ទៅ ៥​ពាន់​នាក់ ចាប់តាំង​ពី​ការ​ឡោមព័ទ្ធ​របស់​កងទ័ព​រុស្ស៊ី កាលពី ៣​សប្ដាហ៍​មកនេះ។ អាជ្ញាធរ​ទីក្រុង Mariupol បាន​និយាយ​ថា មនុស្ស ៥​ពាន់​នាក់ ក្នុង​នោះ​រួម​មាន​កុមារ ២១០​នាក់។ នេះ​បើ​តាម​អភិបាល​ក្រុង Mariupol។ បើ​តាម​លោក Vadym Boichenko តួលេខ​អ្នក​ស្លាប់​ទាំងនេះ​មិនទាន់​រាប់​បញ្ចូល​ទាំង​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី ក្នុង​រយៈពេល​ជាង ១​ខែ​មក​នេះ គឺ​ចាប់តាំង​ពី​លោក ពូទីន ប្រកាស​ធ្វើ​សង្គ្រាម​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក​នោះ​ទេ ដែល​បាន​បំផ្លាញ​ទីក្រុង​មួយ​នេះ និង​ធ្វើ​ឱ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​កំពុង​ជាប់​គាំង​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់។ លោក Boichenko […] The post ទីក្រុង​មួយ​របស់​អ៊ុយក្រែន​ក្លាយ​ជា​វាល​ពិឃាត​ស្លាប់​មនុស្ស​៥​ពាន់​នាក់ ខណៈ UN ថា​ការ​ស្លាប់​រង្គាល​មាន​ពាសពេញ​ប្រទេស appeared first on The Cambodia Daily Khmer.

អ្នក​តស៊ូ​មតិ៖ កម្ពុជា​ទំនង​ជា​មិន​រួច​ខ្លួន​ពី​ទណ្ឌកម្ម​របស់​អាមេរិក​និង​អឺរ៉ុប ករណី​បិទ​ផ្លូវ​លោក កឹម សុខា

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា លោក ហ៊ុន សែន ទំនង​ជា​មិន​អាច​រួច​ខ្លួន​ព
The Cambodia Daily

អ្នក​តស៊ូ​មតិ៖ កម្ពុជា​ទំនង​ជា​មិន​រួច​ខ្លួន​ពី​ទណ្ឌកម្ម​របស់​អាមេរិក​និង​អឺរ៉ុប ករណី​បិទ​ផ្លូវ​លោក កឹម សុខា

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា លោក ហ៊ុន សែន ទំនង​ជា​មិន​អាច​រួច​ខ្លួន​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នោះ​ទេ ទោះបីជា​ខំ​បង្អាក់​ដំណើរ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​ឲ្យ​ទៅ​ធ្វើជា​វាគ្មិន​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ ក៏ដោយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ មីនា ថា ក្រោយ​វេទិកា​ពិភពលោក​នេះ​មិន​យូរ​ប៉ុន្មាន សហគមន៍​អន្តរជាតិ​អាច​នឹង​ដាក់​ចេញ​នូវ​សេណារីយ៉ូ​ថ្មី​ទាក់ទង​ទៅ​នឹង​នយោបាយ​ប្រជាធិបតេយ្យូបនីយកម្ម​កម្ពុជា ដើម្បី​កំណត់​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​ទៅ​ថ្ងៃ​មុខ​ជាមិនខាន។ លោក គឹម សុខ អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អាច​ប្រើ​អត្តចរិត​ក្អេងក្អាង​ថា​គាត់​មិន​ខ្លាច​នឹង​បំបាក់​មុខ​សហគមន៍​អន្តរជាតិ ចំពោះ​ការ​រាំង​ខ្ទប់​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​របស់​លោក កឹម សុខា ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​ទេ ប៉ុន្តែ​គាត់​គួរ​តែ​ដឹង​ថា សហគមន៍​អន្តរជាតិ​មិនមែន​ធ្វើ​តេស្ដ​អំពី​គោលជំហរ​របស់​កម្ពុជា​ចោល​ទទេៗ​នោះ​ឡើយ ហើយ​ជា​លទ្ធផល ក្រោយ​ព្រឹត្តិការណ៍​វេទិកា​អន្តរជាតិ​នេះ អាច​នឹង​មាន​ប្រតិកម្ម​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​គាត់​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ​ទាំងនោះ។ អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា ការ​អញ្ជើញ​លោក កឹម សុខា […] The post អ្នក​តស៊ូ​មតិ៖ កម្ពុជា​ទំនង​ជា​មិន​រួច​ខ្លួន​ពី​ទណ្ឌកម្ម​របស់​អាមេរិក​និង​អឺរ៉ុប ករណី​បិទ​ផ្លូវ​លោក កឹម សុខា appeared first on The Cambodia Daily Khmer.

មន្ត្រី​សិទ្ធិមនុស្ស UN ថា​លំហ​សេរីភាព​និង​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច​និង​ដើរ​ថយក្រោយ

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថា​បច្ចុប្បន្ន លំហ​ពលរដ្ឋ និង​នយោបាយ​នៅ​
The Cambodia Daily

មន្ត្រី​សិទ្ធិមនុស្ស UN ថា​លំហ​សេរីភាព​និង​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច​និង​ដើរ​ថយក្រោយ

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថា​បច្ចុប្បន្ន លំហ​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅ និង​ដើរ​ថយក្រោយ​ដោយសារតែ​ការ​គ្រប់គ្រង​បែប​ឯក​បក្ស។ តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​លើកឡើង​ថា លោក​បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​នេះ​ក្នុង​អំឡុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្ទាល់មាត់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​បង្ក​ការ​ព្រួយបារម្ភ​លើ​វិស័យ​ជាច្រើន ជាពិសេស​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​ចូល​មកដល់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា ឆ្នាំ​នេះ។ លោក​បន្ត​ថា មួយ​វិញ​ទៀត ខណៈ​ដែល​ប្រទេស​នេះ​មាន​ការ​កែលំអ​ទាក់ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​ថ្មីៗ​ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​សំណុំរឿង​នៅ​តុលាការ និង​វឌ្ឍនភាព​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា ក៏​នៅ​មាន​ក្តី​កង្វល់​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បិទ​លំហ​ពលរដ្ឋ និង​នយោបាយ សវនាការ​លើ​សំណុំរឿង​នយោបាយ និង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​ជំទាស់​ដាក់​ពន្ធនាគារ និង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក Vitit Muntarbhorn អំពាវនាវ​ចំពោះ​អាជ្ញាធរ​ទាំងអស់​នៅ​កម្ពុជា​ឱ្យ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី រួម​ទាំង​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ។ ការ​បង្ហាញ​ក្ដី​បារម្ភ​របស់​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​សំណើ​របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក កឹម សុខា កាល​ថ្ងៃ​ទី​២៣ ខែ​មីនា ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា ទៅ​ចូលរួម​កិច្ចប្រជុំ​កម្រិត​ពិភពលោក​ដោយ​ផ្ទាល់​នៅ​ប្រទេស​អាល្លឺម៉ង់។ សហ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក កឹម […] The post មន្ត្រី​សិទ្ធិមនុស្ស UN ថា​លំហ​សេរីភាព​និង​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច​និង​ដើរ​ថយក្រោយ appeared first on The Cambodia Daily Khmer.

លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​ជួយ​រក្សា​សន្តិសុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​បន្ថែម​លើ​កម្
The Cambodia Daily

លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​ជួយ​រក្សា​សន្តិសុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​បន្ថែម​លើ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ ដើម្បី​ជួយ​គាំទ្រ​រក្សា​សន្តិសុខ និង​អស្ថិរភាព​សង្គម​នៅ​ក្នុង​ដំណាក់កាល​មុន និង​ក្រោយ​ការ​បោះឆ្នោត។ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន​ស្ដីពី​កិច្ច​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឬ​ថ្នាក់ក្រោម​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ មីនា លោក ស ខេង អះអាង​ថា កិច្ចការ​អាទិភាព​ចំពោះ​មុខ​សម្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ការ​ការពារ​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥។ លោក ស ខេង បន្ថែម​ថា លោក​យល់ព្រម​ឱ្យ​មាន​ការ​ប្រើ​កម្លាំង​ប្រជា​ការពារ​បន្ថែម​លើ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ ដើម្បី​ជួយ​គាំទ្រ​រក្សា​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត ដោយ​ត្រូវ​មាន​ការ​បណ្ដុះបណ្ដាល​អំពី​គោលការណ៍​សំខាន់​មួយ​ចំនួន​ដល់​ពួកគេ​ផង​ដែរ។ លោក​ថា គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត​ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​សំខាន់​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​លើក​កម្ពស់​តួនាទី និង​ទទួល​ខុសត្រូវ​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​សម្របសម្រួល​សន្តិសុខ​នៃ​ការ​បោះឆ្នោត ដើម្បី​ធានា​ឱ្យ​មាន​កម្លាំង​សមត្ថកិច្ច​គ្រប់គ្រាន់​សម្រាប់​ផ្តល់​សេវា​សន្តិសុខ សុវត្ថិភាព​គ្រប់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត។ លោក​ថា អាជ្ញាធរ​ត្រូវ​យកចិត្ត​ទុកដាក់​គ្រប់គ្រង​សភាពការណ៍​សន្តិសុខ​ក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ជាពិសេស​ត្រូវ​ទប់ស្កាត់​ឱ្យ​បាន​នូវ​ការ​កេង​ចំណេញ​នានា​ពី​ការ​ប្រកួតប្រជែង​ខាង​នយោបាយ ព្រមទាំង​ត្រូវ​បញ្ចៀស​ឱ្យ​បាន​នូវ​រាល់​អំពើ​ហិង្សា ការ​បង្ក​អសន្តិសុខ និង​អស្ថិរភាព​សង្គម ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ការ​បោះឆ្នោត។ អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា ការ​ថ្លែង​របស់​លោក ស ខេង ធ្វើឡើង​ជាច្រើន​ដង​ហើយ តែ​អ្វី​ដែល​សំខាន់​ថា​តើ​មន្ត្រី​ថ្នាក់ក្រោម​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត ឬ​យ៉ាង​ណា​នោះ។ លោក​បន្ត​ថា លោក​ឃើញ​ថ្នាក់​ជាតិ​ហាក់ដូចជា​មាន​តែ​អនុសាសន៍​ម្តងម្កាល […] The post លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​ជួយ​រក្សា​សន្តិសុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ appeared first on The Cambodia Daily Khmer.

IDEA TALK៖ តើ​អ្វី​ជា​អាថ៌កំបាំង និង​ជា​ដើមចម​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស​សង្គ្រោះ​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ជា​អាថ៌កំបាំង
The Cambodia Daily

IDEA TALK៖ តើ​អ្វី​ជា​អាថ៌កំបាំង និង​ជា​ដើមចម​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស​សង្គ្រោះ​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ជា​អាថ៌កំបាំង និង​ជា​ដើមចម​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស​សង្គ្រោះ​ជាតិ?»។ The post IDEA TALK៖ តើ​អ្វី​ជា​អាថ៌កំបាំង និង​ជា​ដើមចម​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស​សង្គ្រោះ​ជាតិ? appeared first on The Cambodia Daily Khmer.

បទវិភាគ៖ តើ​សមាជិក​បក្ស​ប្រជាជន​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​គ្រួសារ​ត្រកូល ហ៊ុន ដែរ​ឬ​ទេ?

លោក ហ៊ុន សែន ធ្លាប់​អួត​ថា ពលរដ្ឋ​ខ្មែរ​គាំទ្រ​តែ​រូបលោក និង​កូន​របស់​លោក ក្នុង​ការ​គ្រប់គ
The Cambodia Daily

បទវិភាគ៖ តើ​សមាជិក​បក្ស​ប្រជាជន​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​គ្រួសារ​ត្រកូល ហ៊ុន ដែរ​ឬ​ទេ?

លោក ហ៊ុន សែន ធ្លាប់​អួត​ថា ពលរដ្ឋ​ខ្មែរ​គាំទ្រ​តែ​រូបលោក និង​កូន​របស់​លោក ក្នុង​ការ​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​ប្រកួតប្រជែង​យក​មុខ​នាទី ឬ​អំណាច​ដោយ​វិធី​តម្លាភាព សេរី និង​យុត្តិធម៌​ឡើយ ទាំង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ និង​ក្របខ័ណ្ឌ​បក្ស។ តើ​អ្វី​ទៅ​ជា​មូលហេតុ​ដែល​លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​ប្រកួត​យក​អំណាច​តាម​វិធី​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ? លោក ហ៊ុន សែន បាន​កាន់កាប់​អំណាច​គ្រប់គ្រង​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​១៩៨៥ មក។ លោក ហ៊ុន សែន តែងតែ​បង្ហាញ​នូវ​ភាព​រំភើប​រីករាយ​អំពី​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដ៏​យូរលង់​នេះ។ ប៉ុន្តែ តើ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​គាត់ អាច​មាន​ភាព​រំភើប​រីករាយ​ចំពោះ​ការ​គ្រប់គ្រង​អំណាច​របស់​គាត់​ដូច​គាត់​ដែរ​ឬ​ទេ? ចម្លើយ​ចំពោះ​សំណួរ​នេះ គេ​អាច​សាកល្បង​ពិនិត្យ​មើល​ការ​ទទួល​ខុសត្រូវ និង​ការ​បម្រើ​របស់​គាត់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ។ ជា​ធម្មតា ថ្វីបើ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ​គាំទ្រ​លោក ហ៊ុន សែន ដើម្បី​លាភសក្ការៈ​ផ្សេងៗ ប៉ុន្តែ​ទាំងអស់​គ្នា​ក៏​មិន​អាច​សុទ្ធតែ​គិត​ដូច្នោះ​ដែរ។ តែ​បើ​ទាំងអស់​គ្នា​គាំទ្រ​លោក ហ៊ុន សែន ដើម្បី​លាភសក្ការៈ ក៏​លោក ហ៊ុន សែន គ្មាន​លទ្ធភាព​ផ្តល់​ឱ្យ​បាន​គ្រប់​គ្នា​នោះ​ដែរ។ អ៊ីចឹង វា​មាន​ន័យ​ថា សមាជិក​គណបក្ស​នេះ​ខ្លះ​ដែល​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​កន្លងមក ប្រហែលជា​អាច​សង្ឃឹម​ថា​លោក […] The post បទវិភាគ៖ តើ​សមាជិក​បក្ស​ប្រជាជន​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​គ្រួសារ​ត្រកូល ហ៊ុន ដែរ​ឬ​ទេ? appeared first on The Cambodia Daily Khmer.

អង្គការ​សង្គម​ស៊ីវិល​ស្នើ​បញ្ឈប់​ការ​បង្ក្រាប​កូដករ​ណាហ្គា​ដោយ​ងាក​មក​រក​ដំណោះស្រាយ​វិញ

សង្គម​ស៊ីវិល និង​សហគមន៍​ជាង ៧០ ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ឃាត់​ខ្លួន និង​ប្រើប្រាស់​អ
The Cambodia Daily

អង្គការ​សង្គម​ស៊ីវិល​ស្នើ​បញ្ឈប់​ការ​បង្ក្រាប​កូដករ​ណាហ្គា​ដោយ​ងាក​មក​រក​ដំណោះស្រាយ​វិញ

សង្គម​ស៊ីវិល និង​សហគមន៍​ជាង ៧០ ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ឃាត់​ខ្លួន និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​សមាជិក​សហជីព និង​កូដករ​ណាហ្គា​វើលដ៍ (NAGA World) ហើយ​ងាក​មក​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ចៀស​ការ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ចំនួន​៧២ ស្ដីពី «ការ​បញ្ឈប់​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើងៗ​ទៅលើ​កូដករ» ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា។ អង្គការ និង​សមាគម​ដែល​នាំគ្នា​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ​រួម​មាន អង្គការ​លីកាដូ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​សហគមន៍ ជាដើម។ បើ​តាម​សង្គម​ស៊ីវិល​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ឃាត់​ខ្លួន និង​ប្រើ​អំពើ​ហិង្សា​កាន់តែ​ខ្លាំង​ឡើង​ទៅលើ​សមាជិក​សហជីព​នៅ​ខាង​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ខណៈ​ការ​រឹតត្បិត​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ដែល​ចុះ​តាមដាន​ការ​បង្ក្រាប​ដ៏​អាក្រក់​របស់​ក្រុម​អាជ្ញាធរ​ក៏​កាន់តែ​កើន​ឡើង​ដែរ។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​បាន​រុញច្រាន​កូដករ​ចូល​ទៅ​ក្នុង​រថយន្តក្រុង​យ៉ាង​ហិង្សា ដោយ​ដឹក​ពួកគេ​ទៅកាន់​ជាយក្រុង ហើយ​ទុក​ពួកគេ​ចោល និង​បង្ខំ​ឱ្យ​ពួកគេ​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ខ្លួនឯង​ជាច្រើនលើក​ច្រើនសា ខណៈ​កូដករ​ជា​ស្ត្រី​មួយ​ចំនួន​ក៏​បាន​រង​នូវ​អំពើ​ហិង្សា ការ​បៀតបៀន​ផ្លូវ​ភេទ និង​ការ​ចាប់​ដាក់​ពន្ធនាគារ ជាដើម។ ពួកគេ​ចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ ថា​ជា​អំពើ​អសីលធម៌ មាន​ចេតនា​ដាក់​ទណ្ឌកម្ម​យ៉ាង​ច្បាស់​ទៅ​លើ​ក្រុម​កូដករ​នៃ​សហជីព​ណាហ្គា​វើលដ៍ ដោយ​គ្មាន​មូលហេតុ និង​មិន​ស្រប​ច្បាប់។ យ៉ាងណា​ក៏ដោយ ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​នា​ថ្ងៃ​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ដោយ​បាន​ចោទ​ក្រុម​កូដករ​ណាហ្គា​ដែល​ភាគច្រើន​ជា​ស្ត្រី​នោះ ថា​បាន​ប្រើ​អំពើ​ហិង្សា […] The post អង្គការ​សង្គម​ស៊ីវិល​ស្នើ​បញ្ឈប់​ការ​បង្ក្រាប​កូដករ​ណាហ្គា​ដោយ​ងាក​មក​រក​ដំណោះស្រាយ​វិញ appeared first on The Cambodia Daily Khmer.

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​៣​នាក់​និង​រឹបអូស​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ៣​នាក់ ន
The Cambodia Daily

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​៣​នាក់​និង​រឹបអូស​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ១០០​គីឡូក្រាម​នៅ​រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​បម្រុង​នឹង​ដឹក​គ្រឿងញៀន​នេះ​ទៅ​ទីកន្លែង​ផ្សេង​ទៀត។ បើ​តាម​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នា​ថ្ងៃ​សុក្រ ទី​២៥ មីនា ថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​ការ​ដឹកជញ្ជូន រក្សាទុក​សារធាតុ​ញៀន​នៅ ៣​ចំណុច​ផ្សេង​គ្នា​ជាបន្តបន្ទាប់។ ចំណុច​ទាំងនោះ​មាន​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បង្គោល​គីឡូម៉ែត្រ​លេខ​២៣ ទល់មុខ​រោងចក្រ CPF ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ខណៈ​នៅ​ចំណុច​ទី​២ នៅ​ផ្ទះ​លេខ​២០ ផ្លូវ​លេខ​១១ ក្នុង​បុរី​ពិភពថ្មី សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ និង​ទី​៣ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិតនៅ​លើ​ផ្លូវលំ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ប្រភព​ដដែល​ថា ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់ ៣​នាក់ ក្នុង​នោះ​មាន​ឈ្មោះ JEN HAO JUN ឈ្មោះ CHEN POYEN ខណៈ​ម្នាក់​ឈ្មោះ LI YANG គ្មាន​លិខិត​ឆ្លងដែន។ ក្រៅពី​ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង ៣​នាក់ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​ជាង […] The post សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​៣​នាក់​និង​រឹបអូស​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម appeared first on The Cambodia Daily Khmer.

លោក ហ៊ុន សែន បង្ហាញ​មោទកភាព​ថា​សហប្រតិបត្តិការ​កម្ពុជា-ចិន​កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ព
The Cambodia Daily

លោក ហ៊ុន សែន បង្ហាញ​មោទកភាព​ថា​សហប្រតិបត្តិការ​កម្ពុជា-ចិន​កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ទោះបី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏ដោយ ក៏​មិន​អាច​រារាំង​ដំណើរការ​អភិវឌ្ឍ​របស់​កម្ពុជា​បាន​ដែរ។ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​ប្រកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥១ ប្រវែង​សរុប​ជិត ៣៨​គីឡូម៉ែត្រ ដោយ​ចាប់ផ្តើម​ពី​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ លាតសន្ធឹង​ទៅ​ដល់​ផ្លូវជាតិ​លេខ​៤ បាន​ចំណាយ​ថវិកា​សរុប​ជិត ៤១​លាន​ដុល្លារ​អាមេរិក ដែល​ជា​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​អះអាង​ថា បច្ចុប្បន្ន​នេះ កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ប៉ុន្តែ​ទោះបី​ក្នុង​លក្ខខណ្ឌ​ណា​ក៏ដោយ គឺ​ត្រូវ​រួមគ្នា​រក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព ដើម្បី​អនាគត​រុងរឿង​ត្រចះត្រចង់​របស់​កម្ពុជា។ លោក ហ៊ុន សែន អះអាង​ថា ទោះបី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏ដោយ ក៏​មិន​អាច​រារាំង​ដំណើរការ​អភិវឌ្ឍ​របស់​កម្ពុជា​បាន​ឡើយ ក្នុង​នោះ​គម្រោង​នានា​របស់​ចិន ក៏​មិន​មាន​ការ​ផ្អាក​សកម្មភាព​នោះ​ដែរ។ ដូច្នេះ សមិទ្ធផល​ជាតិ​របស់​កម្ពុជា​បាន​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បិទ​បញ្ចប់​ភ្លើង​សង្គ្រាម និង​ការ​រក​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​របស់​រដ្ឋាភិបាល​កម្ពុជា​ដោយ​ឥត​ប្រកែក​បាន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​បាន​សម្ពោធ​ផ្លូវ​ជាបន្តបន្ទាប់ ស្រប​ពេល​ដែល​ដំណើរការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់​ដែរ​នោះ។ លោក […] The post លោក ហ៊ុន សែន បង្ហាញ​មោទកភាព​ថា​សហប្រតិបត្តិការ​កម្ពុជា-ចិន​កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន appeared first on The Cambodia Daily Khmer.