Select a country

សាច់ញាតិកុមាររងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវកំពុងស្វះស្វែងរកយុត្តិធម៌

នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីរាជការនៅស្រុកកងមាសបានបង្ក

សាច់ញាតិកុមាររងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវកំពុងស្វះស្វែងរកយុត្តិធម៌

នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីរាជការនៅស្រុកកងមាសបានបង្កគ្រោះថ្នាក់ចរាចរណ៍ក្រោមស្ថានភាពស្រវឹងក្នុងខណ្ឌឫស្សីកែវ បណ្តាលឲ្យក្មេងប្រុសម្នាក់អាយុ ១២ឆ្នាំរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។ លោក ថា ភក្តី ដែលជាបងប្រុសបង្កើតរបស់ក្មេងប្រុសរងគ្រោះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី១៩ មីនានេះថា លោកកំពុងស្វះស្វែងរកយុត្តិធម៌ឲ្យប្អូនប្រុស តាមរយៈការដាក់ពាក្យបណ្តឹងប្តឹងជនបង្ក។ បើតាមលោក ថា ភក្តី ពាក្យបណ្តឹងកំពុងស្ថិតនៅក្នុងការពិនិត្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក ម៉ាក្រុង ដាក់ឈ្មោះ នាវាផ្ទុកយន្តហោះចម្បាំងថ្មី ថា France​ Libre ថ្លៃជិត ១០ ពាន់​លាន​អឺរ៉ូ

ប្រធានាធិ​បតីបារាំង ​លោក អេម៉ានុយអែល ម៉ាក្រុង បាន​ដាក់ឈ្មោះ​ឲ្យ​ នាវាផ្ទុកយន្តហោះចម្បាំងថ

លោក ម៉ាក្រុង ដាក់ឈ្មោះ នាវាផ្ទុកយន្តហោះចម្បាំងថ្មី ថា France​ Libre ថ្លៃជិត ១០ ពាន់​លាន​អឺរ៉ូ

ប្រធានាធិ​បតីបារាំង ​លោក អេម៉ានុយអែល ម៉ាក្រុង បាន​ដាក់ឈ្មោះ​ឲ្យ​ នាវាផ្ទុកយន្តហោះចម្បាំងថ្មីរបស់បារាំង ដែលបំពាក់​អាវុធនុយក្លេអ៊ែរ​  ថា France Libre ។ ការ​ដាក់​ឈ្មោះបែប​នេះ ដើម្បីឧទ្ធិស​ដល់​ចលនាតស៊ូរំដោះប្រទេស​បារាំង នា​ជំនាន់​សង្គ្រាម​លោកលើកទី២។ តែការ​ប្រសិទ្ធនាម​ឈ្មោះ​ដូច្នេះ ខុសប្លែក​ពីទម្លាប់​ជាប្រពៃណី ដែល​ធ្លាប់តែ​ដាក់ឈ្មោះ​នាវាចម្បាំង​ ជាឈ្មោះ​របស់​ឥស្សរជននយោបាយ ឬឈ្មោះ​ កំពូលមេទាហាន​។​ ​​

ក្រុមប្រទេស​នៅ​ឈូង​សមុទ្ទ​ចាប់មាន​ប្រតិកម្ម ​ក្រោយ​អ៊ីស្រាអែល​​​វាយប្រហារ​លើ​អណ្តូង​ឧស្ម័នអ៊ីរ៉ង់

​ជា​លើក​ទី​មួយ​ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស​នាំ​គ្នា​បរិហារ​​ និង​បញ្ចេញ​ប

ក្រុមប្រទេស​នៅ​ឈូង​សមុទ្ទ​ចាប់មាន​ប្រតិកម្ម ​ក្រោយ​អ៊ីស្រាអែល​​​វាយប្រហារ​លើ​អណ្តូង​ឧស្ម័នអ៊ីរ៉ង់

​ជា​លើក​ទី​មួយ​ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស​នាំ​គ្នា​បរិហារ​​ និង​បញ្ចេញ​ប្រតិកម្មព្រួយ​បារម្ភ​ ក្រោយ​ពី​អ៊ីស្រាអែល​បាន​​​វាយប្រហារ​លើ​​អណ្តូង​ឧស្ម័នក្នុង​ក្រុង​Kangan ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​អ៊ីរ៉ង់ និង​ដែល​ជំរុញ​ឱ្យ​អ៊ីរ៉ង់​បាញ់​មីស៊ីល​សង​សឹក​វិញ​លើ​ទីតាំង​ចម្រាញ់​​ឧស្ម័ន​របស់​កាតា។ ប្រធានាធិបតី​អាមេរិកលោក​​ដូណាល់ត្រាំបាន​សន្យា​រារាំង​មិន​ឱ្យ​អ៊ីស្រាអែល​វាយប្រហារ​លើ​អណ្តូង​ឧស្ម័ន​​អ៊ីរ៉ង់​ទៀតទេ ​បើ​អ៊ីរ៉ង់​ឈប់​ប៉ះពាល់​រចនា​សម្ព័ន្ធ​ឧស្ម័ន​កាតា។

លោក រ៉ុង ឈុន ត្រូវបានកោះហៅឲ្យចូលសវនាការឧទ្ធរណ៍នៅចុងខែមីនា ទាក់ទងនឹងបទញុះញង់

សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាកោះហៅលោក រ៉ុង ឈុន ទីប្រឹក្សាគណប

លោក រ៉ុង ឈុន ត្រូវបានកោះហៅឲ្យចូលសវនាការឧទ្ធរណ៍នៅចុងខែមីនា ទាក់ទងនឹងបទញុះញង់

សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាកោះហៅលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិឲ្យចូលសវនាការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ខាងមុខ។ ដីកាកោះដើម្បីបើកសវនាការឧទ្ធរណ៍នៅដំណាច់ខែមីនានេះ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន តាមរយៈមេធាវីលោក បានប្តឹងទៅសាលាឧទ្ធរណ៍ ជុំវិញការសម្រេចក្តីនៅសាលាដំបូងកាលពីពេលកន្លងទៅ ដោយផ្តន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ 

លោកស្រី ជា សិរី ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ

នៅថ្ងៃទី​១៨ម្សិលមិញនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការ

លោកស្រី ជា សិរី ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ

នៅថ្ងៃទី​១៨ម្សិលមិញនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ពន្យល់​អំពីនីតិវិធី​​​នៃការដោះស្រាយ​វិបត្តិ​ហិរញ្ញ​វត្ថុនៅធនាគារចំនួន២ គឺធនាគារព្រីនស៍ និងផេនដា។ តាមការបញ្ជាក់របស់​លោកស្រី ជា សិរី រយៈពេលជាង​ ២ខែមកនេះ ក្រុមហ៊ុនសវនកម្មឯករាជ្យ​កំពុងជម្រះបញ្ជីដើម្បីបង្វិលសាច់ប្រាក់​​ជូនអតិថិជនវិញ​។ ក្នុងន័យនេះ លោកស្រី ជា សីរី បាន​អំពាវ​ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ។  ​​

សិប្បកម្មមេត្រីបង្កើតឱកាសការងារ និងផ្តល់ក្តីសង្ឃឹមសម្រាប់ជនមានពិការភាព

បុគ្គលិកដេរកាបូបទាំងអស់នៅក្នុងសិប្បកម្មមេត្រី គឺជាជនមានពិការភាព។ សម្រាប់ម្ចាស់សិប្បកម្ម

សិប្បកម្មមេត្រីបង្កើតឱកាសការងារ និងផ្តល់ក្តីសង្ឃឹមសម្រាប់ជនមានពិការភាព

បុគ្គលិកដេរកាបូបទាំងអស់នៅក្នុងសិប្បកម្មមេត្រី គឺជាជនមានពិការភាព។ សម្រាប់ម្ចាស់សិប្បកម្មមេត្រី ទោះបីជាពួកគេជាជនមានពិការភាពក៏ពួកគេមានសមត្ថភាពបំពេញការងារបានយ៉ាងល្អ។ សម្រាប់ជនមានពិការភាពវិញ ការងារនៅសិប្បកម្មមេត្រីបានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មី ពិសេសគេចពីការរើសអើង និងការមើលងាយពីអ្នកដទៃ៕

រថយន្ត​អគ្គិសនី​ជួយ​សន្សំ​ប្រេង​បាន​១,៧​លានធុង​បារីស​ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ​២០២៥

ក្នុង​ខណៈ​ដែលពិភពលោកកំពុង​ជ្រួល​ច្របល់​ខ្លាច​ខ្វះ​ប្រេង​ឥន្ធនៈ​ប្រើប្រាស់​ ព្រោះ​តែ​​​​

រថយន្ត​អគ្គិសនី​ជួយ​សន្សំ​ប្រេង​បាន​១,៧​លានធុង​បារីស​ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ​២០២៥

ក្នុង​ខណៈ​ដែលពិភពលោកកំពុង​ជ្រួល​ច្របល់​ខ្លាច​ខ្វះ​ប្រេង​ឥន្ធនៈ​ប្រើប្រាស់​ ព្រោះ​តែ​​​​ចរាចរណ៍​ដឹកជញ្ជូន​ប្រេងរអាក់រអួល​យ៉ាងខ្លាំង​ដោយ​​សង្គ្រាម​នៅ​អ៊ីរ៉ង់​ ​​ក្រុម​អ្នក​ជំនាញ​បាន​ចេញ​របាយការណ៍​មួយ​បញ្ជាក់​អំពី​តួលេខ​សន្សំ​សំចៃ​ប្រេងតាម​រយៈ​ការ​ងាក​ទៅ​ប្រើ​រថយន្តអគ្គិសនី។ បើ​តាមការ​សិក្សា​របស់​អ្នកជំនាញ​ឯករាជ្យ​​ផ្នែក​​ថាមពល​ Ember ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​​នៅ​លើ​ពិភពលោក បាន​កាត់​បន្ថយ​ការ​ចំណាយ​​ប្រេង​បាន​​១លាន​៧​សែន​ធុង​បារីលក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០២៥។

ប្រេងកាត៖ មាន​ផ្លូវវាងផ្សេង​ពី​ច្រកសមុទ្រអកមូហ្ស តែចំនួន​ប្រេងដែលអាច​ដឹកចេញបាន​​នៅតែមិនគ្រប់គ្រាន់

ជាង២សប្តាហ៍​ហើយ ដែលច្រកសមុទ្រអកមូហ្ស ត្រូវបិទខ្ទប់ ធ្វើ​ឲ្យ២០%នៃតម្រូវការ​ប្រេងឆៅរបស់ពិភព

ប្រេងកាត៖ មាន​ផ្លូវវាងផ្សេង​ពី​ច្រកសមុទ្រអកមូហ្ស តែចំនួន​ប្រេងដែលអាច​ដឹកចេញបាន​​នៅតែមិនគ្រប់គ្រាន់

ជាង២សប្តាហ៍​ហើយ ដែលច្រកសមុទ្រអកមូហ្ស ត្រូវបិទខ្ទប់ ធ្វើ​ឲ្យ២០%នៃតម្រូវការ​ប្រេងឆៅរបស់ពិភពលោក ត្រូវកកស្ទះ​​ មិនអាច​ដឹកជញ្ជូនចេញបានពីតំបន់ដើមបូព៌ា​​។ ផ្អែកតាមទីភ្នាក់ងារថាមពលអន្តរជាតិ គឺមានជម្រើស​​ផ្លូវវាងផ្សេងទៀត ដែល​អាចឲ្យ​គេដឹកប្រេងចេញបាន ដោយ​មិនចាំបាច់​ឆ្លងកាត់​ច្រកសមុទ្រអកមូហ្ស។ ក៏ប៉ុន្តែទោះជាយ៉ាងណា ទំហំប្រេងឆៅ​ដែល​អាចដឹកចេញបានតាមផ្លូវវាង នៅតែមិនទាន់គ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់​ឡើយ​។

លោកស្រី ជា សីរី ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ

នៅថ្ងៃទី​១៨ម្សិលមិញនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការ

លោកស្រី ជា សីរី ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ

នៅថ្ងៃទី​១៨ម្សិលមិញនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ពន្យល់​អំពីនីតិវិធី​​​នៃការដោះស្រាយ​វិបត្តិ​ហិរញ្ញ​វត្ថុនៅធនាគារចំនួន២ គឺធនាគារព្រីនស៍ និងផេនដា។ តាមការបញ្ជាក់របស់​លោកស្រី ជា សិរី រយៈពេលជាង​ ២ខែមកនេះ ក្រុមហ៊ុនសវនកម្មឯករាជ្យ​កំពុងជម្រះបញ្ជីដើម្បីបង្វិលសាច់ប្រាក់​​ជូនអតិថិជនវិញ​។ ក្នុងន័យនេះ លោកស្រី ជា សីរី បាន​អំពាវ​ឱ្យអតិថិជនធនាគារផេនដា និងព្រីនស៍អត់ធ្មត់ និងទុកពេលឱ្យអ្នកទូទាត់បំណុលធ្វើការ។  ​​

ប្រឆាំង​នឹង​សង្គ្រាម​នៅអ៊ីរ៉ង់ ទីប្រឹក្សា​លោក​ត្រាំ​​ផ្នែក​​ប្រឆាំង​ភេរវកម្ម​ លាលែង​ពី​តំណែង

សង្គ្រាម​នៅ​អ៊ីរ៉ង់​មិន​បាន​ទទួល​ការ​គាំទ្រទាំង​ស្រុង​ពី​សំណាក់​អ្នក​ទទួល​ខុស​ត្រូវ​អា

ប្រឆាំង​នឹង​សង្គ្រាម​នៅអ៊ីរ៉ង់ ទីប្រឹក្សា​លោក​ត្រាំ​​ផ្នែក​​ប្រឆាំង​ភេរវកម្ម​ លាលែង​ពី​តំណែង

សង្គ្រាម​នៅ​អ៊ីរ៉ង់​មិន​បាន​ទទួល​ការ​គាំទ្រទាំង​ស្រុង​ពី​សំណាក់​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​​ក្នុង​រដ្ឋបាល​លោក​ត្រាំ​ទេ។ នៅ​ថ្ងៃ​អង្គារ​ទី​១៧​មីនា​២០២៦​ម្សិលមិញ លោក​Joseph Kent នាយក​​មជ្ឈមណ្ឌល​ជាតិ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង ដើម្បី​បញ្ជាក់​ជំហរ​ប្រឆាំង​​នឹងការ​វាយប្រហារ​លើ​​អ៊ីរ៉ង់។ ​

ពលរដ្ឋក្បែរ​តំបន់អូរស្មាច់នៅក្នុងជំរំភៀសសឹករៀបរាប់ពីជីវភាពលំបាក និងបញ្ហាផ្លូវចិត្ត

ពលរដ្ឋភៀសសឹកជាង ១០០គ្រួសារដែលភាគច្រើនជាស្រ្តី កុមារ និងមនុស្សចាស់មកពីក្បែរ​តំបន់អូរស្មាច

ពលរដ្ឋក្បែរ​តំបន់អូរស្មាច់នៅក្នុងជំរំភៀសសឹករៀបរាប់ពីជីវភាពលំបាក និងបញ្ហាផ្លូវចិត្ត

ពលរដ្ឋភៀសសឹកជាង ១០០គ្រួសារដែលភាគច្រើនជាស្រ្តី កុមារ និងមនុស្សចាស់មកពីក្បែរ​តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យកំពុងបន្តជាប់គាំងនៅក្នុងជំរំសុវត្ថិភាពនៃវត្តស្រណាលស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពលរដ្ឋភៀសសឹកទាំងនេះបានរៀបរាប់ពីជីវភាពខ្វះខាត និងបញ្ហាផ្លូវចិត្ត។ តែទោះជាយ៉ាងណា ពួកគេក៏មិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញដោយសារតែកងទ័ពថៃបានដាក់រាយបន្លាលួស ទូរកុងតឺន័រ និងការប្រែតំបន់ភូមិសាស្ត្រមួយចំនួន។ 

ចៅក្រមសហព័ន្ធអាមេរិកបញ្ជាឲ្យបើកការផ្សាយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ឡើងវិញ

ចៅក្រមសាលាឧទ្ធរណ៍នៃសហព័ន្ធអាមេរិកបានបង្គាប់ឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ប្រព័ន្ធ

ចៅក្រមសហព័ន្ធអាមេរិកបញ្ជាឲ្យបើកការផ្សាយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ឡើងវិញ

ចៅក្រមសាលាឧទ្ធរណ៍នៃសហព័ន្ធអាមេរិកបានបង្គាប់ឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ USAGM ហៅបុគ្គលិកទាំងជាង ១ ០០០នាក់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេចូលបម្រើការងារឡើងវិញនៅត្រឹមថ្ងៃទី២៣ មីនាខាងមុខ។ នៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ចៅក្រមសាលាឧទ្ធរណ៍បានចោទរដ្ឋបាលលោក ដូណាល់ ត្រាំថាបានធ្វើខុសច្បាប់ក្នុងការព្យាយាមបិទស្ថាប័នសារព័ត៌មានប្រជាធិបតេយ្យមួយនេះ។ 

ថៃប្រកាសពីគម្រោងសង់របងព្រំដែនជាមួយកម្ពុជាលើទីតាំងដែលគ្មានជម្លោះ

កាសែតក្នុងស្រុកថៃបានចុះផ្សាយជាព្រោងព្រាត នៅថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២៦ ពីគម្រោងសាង​សង

ថៃប្រកាសពីគម្រោងសង់របងព្រំដែនជាមួយកម្ពុជាលើទីតាំងដែលគ្មានជម្លោះ

កាសែតក្នុងស្រុកថៃបានចុះផ្សាយជាព្រោងព្រាត នៅថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២៦ ពីគម្រោងសាង​សង់របងព្រំដែនជាមួយនឹងកម្ពុជា នៅដើមខែមេសាខាងមុខនេះ។ អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃបានឲ្យដឹងថា ការសាងសង់របងព្រំដែនជាមួយកម្ពុជានេះធ្វើឡើងនៅលើទីតាំងដែលប្រទេសទាំងពីរគ្មានជម្លោះទឹកដី និង​ថា កម្ពុជាក៏បានយល់ព្រមលើគម្រោងនេះដែរ។

តើរដ្ឋាភិបាលគួរបញ្ចុះពន្ធប្រេងឥន្ធនៈដើម្បីបញ្ជៀសផលប៉ះពាល់ដល់ពលរដ្ឋ ឬយ៉ាងណា?

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តហក់ឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃម្តង ចាប់តាំងពីដើម

តើរដ្ឋាភិបាលគួរបញ្ចុះពន្ធប្រេងឥន្ធនៈដើម្បីបញ្ជៀសផលប៉ះពាល់ដល់ពលរដ្ឋ ឬយ៉ាងណា?

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តហក់ឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃម្តង ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ នេះមក។ តម្លៃប្រេងហក់ឡើងពេលនេះបានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូននាំគ្នាតម្លើងថ្លៃសេវាកម្មរបស់ខ្លួនចន្លោះពី ១០ ទៅ ២០ភាគរយ។ អ្នកជំនាញមើលឃើញថា នេះជាផលប៉ះពាល់តៗគ្នា ក្នុងនោះ ពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវា ឬជាអ្នកទិញទំនិញ គឺជាអ្នករងគ្រោះចុងក្រោយ។ តើរដ្ឋាភិបាលគួរបញ្ចុះពន្ធប្រេងឥន្ធនៈដើម្បីបញ្ជៀសផលប៉ះពាល់ដល់ពលរដ្ឋ ឬយ៉ាងណា?

ចិន​ប្រកាសបញ្ជូនជំនួយ​មនុស្ស​ធម៌ ទៅកាន់អ៊ីរ៉ង់​ លីបង់ ហ្សកដានី និងអ៊ីរ៉ាក់

ផ្ទុយពីសហរដ្ឋអាមេរិក​ ដែលបានបំផ្ទុះសង្គ្រាមនៅដើមបូព៌ា ចិន​វិញកំពុងតែប្រើយុទ្ធសាស្ត្រ​ជំ

ចិន​ប្រកាសបញ្ជូនជំនួយ​មនុស្ស​ធម៌ ទៅកាន់អ៊ីរ៉ង់​ លីបង់ ហ្សកដានី និងអ៊ីរ៉ាក់

ផ្ទុយពីសហរដ្ឋអាមេរិក​ ដែលបានបំផ្ទុះសង្គ្រាមនៅដើមបូព៌ា ចិន​វិញកំពុងតែប្រើយុទ្ធសាស្ត្រ​ជំនួយមនុស្សធម៌​ ដើម្បីជួយ​ប្រទេសរងគ្រោះ​ដោយ​ផ្ទាល់ឬដោយ​ប្រយោល ដោយសារតែសង្គ្រាមនេះ​។ អ្នកនាំពាក្យ​ក្រសួងការ​បរទេសចិន បាន​ប្រកាសនៅព្រឹកថ្ងៃទី​១៧​មីនានេះ ថាចិន​នឹង​បញ្ជូន​ជំនួយមនុស្សធម៌ ទៅកាន់​ប្រទេស​៤នៅដើមបូព៌ា មានអ៊ីរ៉ង់ លីបង់ ហ្សកដានី និងអ៊ីរ៉ាក់​។

តើ ចិន ពង្រឹងឥទ្ធិពល​កង​ទ័ព​ជើងទឹក​ ដូចម្តេ​ចខ្លះ​?

ជាច្រើន​ឆ្នាំ​ជាប់ៗគ្នា​មកនេះ មហាយក្ស​ចិន បង្កើន​ថវិកាយោធា​ជា​លំដាប់ ដើម្បី​ពង្រឹង​ឥទ្ធិ

តើ ចិន ពង្រឹងឥទ្ធិពល​កង​ទ័ព​ជើងទឹក​ ដូចម្តេ​ចខ្លះ​?

ជាច្រើន​ឆ្នាំ​ជាប់ៗគ្នា​មកនេះ មហាយក្ស​ចិន បង្កើន​ថវិកាយោធា​ជា​លំដាប់ ដើម្បី​ពង្រឹង​ឥទ្ធិពលយោធា​ ជាពិសេស​ទ័ព​ជើងទឹក។ ចិន ​ជាប្រទេស​ដែល​មាន​ចំនួន​​កងទ័ព​ជើង​ទឹក ​ច្រើន​ជាង​គេ​លើពិភពលោក។ ​បើតាម​មន្ទីរបញ្ចកោណអាមេរិក ចិន​មាន​នាវាចម្បាំង​ នាវាផ្ទុកយន្តហោះចម្បាំង​ និង​នាវាមុជទឹក សរុប​ជាង ៣៧០ គ្រឿង។ ដើមសប្តាហ៍​នេះ ​ លោកប្រមុខ​រដ្ឋចិន ស៊ី ជីនពីន មិន​លាក់​លៀម​អំពី​មហិច្ចតា​បង្កើន​សមត្ថភាព​កម្លាំងទ័ព​ជើង​ទឹក ដោយ​ជំរុញ​​អភិវឌ្ឍ​ន៍បច្ចេកវិទ្យាទ័ពជើងទឹក និងសាងសង់កំពង់ផែ បម្រើឲ្យវិស័យ​យោធា​។ ម្ល៉ោះហើយ សមុទ្ទ​​​ ក្លាយ​ជា​បេះដូង​យុទ្ធសាស្ត្រ​យោធា​ នៃ​មហាអំណាច​ចិន។​​ ​

អ៊ីស្រាអែលអះអាងថាបានសម្លាប់ លោក អាលី ឡារីចានី ប្រធានឧត្តម​ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់

រដ្ឋមន្ត្រី​ក្រសួងការពារជាតិអ៊ីស្រាអែល បានចេញមុខប្រកាសដោយ​ផ្ទាល់ កាលពីរសៀល​ថ្ងៃទី​១៧មីន

អ៊ីស្រាអែលអះអាងថាបានសម្លាប់ លោក អាលី ឡារីចានី ប្រធានឧត្តម​ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់

រដ្ឋមន្ត្រី​ក្រសួងការពារជាតិអ៊ីស្រាអែល បានចេញមុខប្រកាសដោយ​ផ្ទាល់ កាលពីរសៀល​ថ្ងៃទី​១៧មីនាម្សិលមិញ ថាប្រធានឧត្តម​​ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់​ ឈ្មោះ អាលី ឡារីចានី ត្រូវបាន​អ៊ីស្រាអែល​សម្លាប់​បានសម្រេចហើយ​។ ផ្អែកតាមភ្នាក់ងារ​​​ចារកិច្ចអ៊ីស្រាអែល អាលី ឡារីចានី ​គឺជា​មេ​ធំបំផុត​ និង​ជា​អ្នកចាត់ចែង​​ជាក់​ស្តែង នៅក្នុងរបប​អ៊ីស្លាមផ្តាច់ការ​អ៊ីរ៉ង់ បើទោះ​បី​​មិន​មាន​ងារ​​ជា​​អគ្គមគ្គុទ្ទេសក៍​កំពូលក៏ដោយ​។

លោកត្រាំអន់ចិត្ត​នឹង​សម្ព័ន្ធមិត្តដែល​មិន​ជួយ​ច្បាំង​នៅ​​អ៊ីរ៉ង់ និង​ប្រកាស​លើកពេល​ទៅចិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​សន្និសីទសារព័ត៌មាន​ នៅថ្ងៃចន្ទ ទី​១៦មីនា ​ដើម

លោកត្រាំអន់ចិត្ត​នឹង​សម្ព័ន្ធមិត្តដែល​មិន​ជួយ​ច្បាំង​នៅ​​អ៊ីរ៉ង់ និង​ប្រកាស​លើកពេល​ទៅចិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​សន្និសីទសារព័ត៌មាន​ នៅថ្ងៃចន្ទ ទី​១៦មីនា ​ដើម្បី​បង្ហាញ​អំពី​តុល្យការ​សង្គ្រាម​អ៊ីរ៉ង់។ ក្រៅពី​លើកសរសើរ​ថា​អាមេរិក​ខ្លាំង​អស្ចារ្យ​ជាងគេនិងមិនត្រូវ​ការ​ជំនួយ​ពីប្រទេសណា​ ចៅហ្វាយ​សេតវិមានក៏បានសម្តែង​​ភាព​អាក់អន់ចិត្ត​ចំពោះ​ប្រទេស​បស្ចិមលោក ពិសេស​បារាំង​និង​អង់គ្លេស​ ដែល​មិនព្រម​បញ្ជូន​នាវាចម្បាំង​ទៅ​រក្សាសន្តិសុខនាវានាចរណ៍ នៅច្រកសមុទ្ទ​អកមូស្ស​។ ប្រឈម​នឹង​ស្ថានការណ៍​សង្គ្រាម​នៅមជ្ឈិមបូព៌ា លោក ត្រាំ សម្រេចចិត្តពន្យារពេល​ដំណើរទស្សនកិច្ច​ទៅ​ប្រទេស​ចិន ដែលគ្រោង​ទុកជាយូរមកហើយ។  

តើរដ្ឋាភិបាលគួរធានាអ្វីខ្លះដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធធនាគារ?

ថ្មីៗនេះ អតិថិជនរបស់ធនាគារ APD បាននាំគ្នាសម្រុកទៅដកប្រាក់របស់ខ្លួន ក្រោយមានពាក្យចចាមអារ៉ាមថ

តើរដ្ឋាភិបាលគួរធានាអ្វីខ្លះដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធធនាគារ?

ថ្មីៗនេះ អតិថិជនរបស់ធនាគារ APD បាននាំគ្នាសម្រុកទៅដកប្រាក់របស់ខ្លួន ក្រោយមានពាក្យចចាមអារ៉ាមថា ធនាគារមួយនេះអាចប្រឈមនឹងការអាជ្ញាប័ណ្ណដោយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ធនាគារ APD បានចេញលិខិតអះអាងថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញអ្វីទេ។ ចំណែកធនាគារជាតិកម្ពុជា តាមរយៈអគ្គទេសាភិបាល លោកស្រី ជា សិរី បានបញ្ជាក់ក្នុងថ្ងៃទី១៦ មីនាថា នៅពេលអតិថិជននាំគ្នាសម្រុកទៅដកប្រាក់ទាំងអស់របស់ខ្លួនចេញពីគណនីនៅធនាគារនឹងនាំឲ្យមានការរាំងស្ទះ ព្រោះធនាគារមិនអាចបង្វិលប្រាក់ទាន់ពេលទេ និងថា ការណ៍នេះក៏នឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដែរ។ ដើម្បីបញ្ជៀសក្តីបារម្ភរបស់អតិថិជន តើរដ្ឋាភិបាលគួរធានាអ្វីខ្លះដើម្បីឱ្យពលរដ្ឋមានជឿទុកចិត្តលើប្រព័ន្ធធនាគារ?

ចិនបានបញ្ជូនប្រេសិតទៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានដើម្បីដោះស្រាយវិបត្តិ

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃចន្ទ ទី១៦ មីនា ថាបានបញ្ជូនប្រេសិត ទៅប្រទេសប៉ាគីស្ថា

ចិនបានបញ្ជូនប្រេសិតទៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានដើម្បីដោះស្រាយវិបត្តិ

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃចន្ទ ទី១៦ មីនា ថាបានបញ្ជូនប្រេសិត ទៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ដើម្បីសម្របសម្រួល បញ្ចប់ជម្លោះរវាងភាគីទាំងពីរ។ របបកុម្មុយនិស្តចិនក៏បានអំពាវនាវឲ្យប្រទេសទាំងពីរ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងទម្លាក់អាវុធចុះ ងាកចូលតុចរចា។ ប៉ុន្តែ កងទ័ពប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន នៅបន្តបាញ់ប្លោងដាក់គ្នា ឥតលោះថ្ងៃ។ នៅថ្ងៃចន្ទដដែល ការវាយប្រហាររបស់ប៉ាគីស្ថានបានផ្តាច់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថាន ២នាក់។

អាល្លឺម៉ង់ អង់គ្លេស ជប៉ុន និងអូស្ត្រាលី បញ្ជាក់ជំហរបដិសេធ មិនបញ្ជូនកម្លាំងទៅ​ច្រក​​សមុទ្រអកមូហ្ស

ប្រឈមនឹងបញ្ហាបិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ លោក​ដូណាល់ ត្រាំ បាន​ប្រ

អាល្លឺម៉ង់ អង់គ្លេស ជប៉ុន និងអូស្ត្រាលី បញ្ជាក់ជំហរបដិសេធ មិនបញ្ជូនកម្លាំងទៅ​ច្រក​​សមុទ្រអកមូហ្ស

ប្រឈមនឹងបញ្ហាបិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ លោក​ដូណាល់ ត្រាំ បាន​ប្រកាសកាលពីថ្ងៃអាទិត្យ​ទី​១៥មីនា ទាមទារ​ឲ្យ​ប្រទេសសម្ព័ន្ធមិត្តអូតង់ ព្រមទាំងចិនជប៉ុនជាដើម ត្រូវបញ្ជូន​កម្លាំងមកជួយ​ការពារសន្តិសុខតំបន់​នេះ​។ ការប្រកាសរបស់លោកត្រាំនេះ គ្មាននរណាធ្វើតាមឡើយ ទាំងចិនទាំងជប៉ុននិងអូស្ត្រាលី​។ ចំណែក​អង់គ្លេស និងអាល្លឺម៉ង់ បានបញ្ជាក់ជំហរច្បាស់ៗ ថាបញ្ហានៅដើមបូព៌ា​ មិនមានអ្វីពាក់ព័ន្ធជាមួយ​អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា អូតង់ ឬណាតូ បន្តិចណាឡើយ​។

ចិនបានបញ្ជូនប្រេសិត ទៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ដើម្បីដោះស្រាយបញ្ចប់

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃចន្ទ ទី១៦ មីនា ថាបានបញ្ជូនប្រេសិត ទៅប្រទេសប៉ាគីស្ថា

ចិនបានបញ្ជូនប្រេសិត ទៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ដើម្បីដោះស្រាយបញ្ចប់

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃចន្ទ ទី១៦ មីនា ថាបានបញ្ជូនប្រេសិត ទៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ដើម្បីសម្របសម្រួល បញ្ចប់ជម្លោះរវាងភាគីទាំងពីរ។ របបកុម្មុយនិស្តចិនក៏បានអំពាវនាវឲ្យប្រទេសទាំងពីរ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងទម្លាក់អាវុធចុះ ងាកចូលតុចរចា។ ប៉ុន្តែ កងទ័ពប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន នៅបន្តបាញ់ប្លោងដាក់គ្នា ឥតលោះថ្ងៃ។ នៅថ្ងៃចន្ទដដែល ការវាយប្រហាររបស់ប៉ាគីស្ថានបានផ្តាច់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថាន ២នាក់។

កម្មវិធីព័ត៌មានប្រចាំថ្ងៃ ចន្ទ ទី​ ១៦ ខែមីនា ឆ្នាំ ​២០២៦

.....

ភូមា៖ សភាថ្មីបើកកិច្ចប្រជុំពេញអង្គ នៅក្រោមស្រមោលរបបសឹក

នៅក្នុងប្រទេសភូមា សភាបានបើកកិច្ចប្រជុំពេញអង្គនាថ្ងៃចន្ទ ទី១៦ មីនាក្នុងទីក្រុងណៃពីដោ ដោយមា

ភូមា៖ សភាថ្មីបើកកិច្ចប្រជុំពេញអង្គ នៅក្រោមស្រមោលរបបសឹក

នៅក្នុងប្រទេសភូមា សភាបានបើកកិច្ចប្រជុំពេញអង្គនាថ្ងៃចន្ទ ទី១៦ មីនាក្នុងទីក្រុងណៃពីដោ ដោយមានវត្តមានអ្នកតំណាងរាស្រ្តដ៏ច្រើនលើសលប់មកពីគណបក្ស ឯកភាព សាមគ្គីភាព និងអភិវឌ្ឍន៍ដែលគេស្គាល់ជាគណបក្សគាំទ្រកងទ័ព។ គណបក្សមួយនេះបានឈ្នះឆ្នោតភ្លូកទឹក ភ្លូកដីនាការបោះឆ្នោតសភាជាដំណាក់កាលក្នុងខែធ្នូ ឆ្នាំ ២០២៥ និងខែមករា ឆ្នាំ ២០២៦។

អ៊ីរ៉ង់​គំរាម​ប្រទេសផ្សេងៗកុំឲ្យ​លូកដៃ បន្ទាប់ពីលោកត្រាំ​ប្រកាសហៅ​គេ​ មកជួយ​​ការពារ​ច្រក​​អកមូហ្ស

សង្គ្រាមនៅអ៊ីរ៉ង់​បានឈានចូលដល់សប្តាហ៍ទី​៣ហើយ។ មួយថ្ងៃបន្ទាប់ពីលោកដូណាល់ ត្រាំ​បានប្រកូក

អ៊ីរ៉ង់​គំរាម​ប្រទេសផ្សេងៗកុំឲ្យ​លូកដៃ បន្ទាប់ពីលោកត្រាំ​ប្រកាសហៅ​គេ​ មកជួយ​​ការពារ​ច្រក​​អកមូហ្ស

សង្គ្រាមនៅអ៊ីរ៉ង់​បានឈានចូលដល់សប្តាហ៍ទី​៣ហើយ។ មួយថ្ងៃបន្ទាប់ពីលោកដូណាល់ ត្រាំ​បានប្រកូក​ប្រកាសហៅ​ប្រទេសផ្សេងៗ​ ឲ្យ​មកជួយការពារសន្តិសុខ​ច្រកសមុទ្រអកមូហ្ស​ អ៊ីរ៉ង់​បាន​ប្រកាសគំរាមនៅថ្ងៃទី​១៦មីនានេះ ហាមប្រទេស​ទាំងអស់ មិន​ឲ្យលូកដៃ ប្រសិន​បើមិន​​​ចង់រងគ្រោះ​។ គិតត្រឹមពេលនេះ អ៊ីរ៉ង់​បានបន្តវាយប្រហារ​មកលើ​ប្រទេសនៅ​តំបន់ឈូងសមុទ្រ ក្នុងនោះមានទាំងអាកាសយានដ្ឋាន មូលដ្ឋានទ័ព និងតំបន់ឧស្សាហកម្ម​​ប្រេង​ជាដើម​​​។

លោក អ៊ុន បុត្ត៖ កុមារ២នាក់បានស្លាប់ដោយសារផ្ទុះគ្រាប់ M79 ដែលសល់ពីសង្គ្រាម

នៅល្ងាចថ្ងៃទី១៤មីនា មានកុមារ ២នាក់បានស្លាប់ដោយសារផ្ទុះគ្រាប់ដែល​សល់​ពីសង្គ្រាមនៅក្រោមស្

លោក អ៊ុន បុត្ត៖ កុមារ២នាក់បានស្លាប់ដោយសារផ្ទុះគ្រាប់ M79 ដែលសល់ពីសង្គ្រាម

នៅល្ងាចថ្ងៃទី១៤មីនា មានកុមារ ២នាក់បានស្លាប់ដោយសារផ្ទុះគ្រាប់ដែល​សល់​ពីសង្គ្រាមនៅក្រោមស្ពានមួយកន្លែងស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ អ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក អ៊ុន បុត្ត បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី១៦ ខែមីនានេះថា មន្ត្រីជំនាញបោសសម្អាតកាកសំណល់មិនទាន់ផ្ទុះបាន​ចុះទៅពិនិត្យទីតាំងផ្ទុះគ្រាប់ និងបានរកឃើញក្បាលគ្រាប់ប្រភេទ M79។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះដដែល ករណីផ្ទុះគ្រាប់នេះបានកើតឡើង បន្ទាប់ពីក្មេងប្រុសស្រីទាំងពីរនាក់បានយកគ្រាប់មិនទាន់ផ្ទុះទៅដំលេងដែលជាហេតុបណ្តាលឲ្យផ្ទុះភ្លាមៗនៅនឹងកន្លែង។ សំឡេងលោក អ៊ុន បុត្ត៖

របាយការណ៍៖ កម្ពុជាឈរនៅលេខរៀងទី១៥២ ដែលមានស្ត្រីកាន់តួនាទីក្នុងនយោបាយជាន់ខ្ពស់

របាយការណ៍ចុងក្រោយរបស់សហភាពអន្តរសភា និងអង្គការសហប្រជាជាតិសម្រាប់ស្រ្តីបង្ហាញថា គិតត្រឹមខ

របាយការណ៍៖ កម្ពុជាឈរនៅលេខរៀងទី១៥២ ដែលមានស្ត្រីកាន់តួនាទីក្នុងនយោបាយជាន់ខ្ពស់

របាយការណ៍ចុងក្រោយរបស់សហភាពអន្តរសភា និងអង្គការសហប្រជាជាតិសម្រាប់ស្រ្តីបង្ហាញថា គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ចំនួនស្ត្រីដែលជាអ្នកតំណាងរាស្ត្រនៅក្នុងសភានៃបណ្តាប្រទេសទូទាំងសកលលោកនៅមានចំនួនតិចតួចនៅឡើយ។ នៅក្នុងចំណោមប្រទេសទាំង១៨០ កម្ពុជាឈរនៅលេខរៀងទី១៥២ ដែលមានស្ត្រីបម្រើការងារនៅក្នុងកិច្ចការនយោបាយជាន់ខ្ពស់។

កាហ្សាក់ស្ថាន អនុម័តរដ្ឋធម្មនុញ្ញថ្មី ក្រោមក្រសែភ្នែករិះគន់នៃអ្នកសង្កេតការណ៍សិទ្ធិមនុស្ស

ថ្ងៃ អាទិត្យ ទី ១៥ ខែ មីនា ប្រទេសកាហ្សាក់ស្ថាន បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមរយៈការបោ

កាហ្សាក់ស្ថាន អនុម័តរដ្ឋធម្មនុញ្ញថ្មី ក្រោមក្រសែភ្នែករិះគន់នៃអ្នកសង្កេតការណ៍សិទ្ធិមនុស្ស

ថ្ងៃ អាទិត្យ ទី ១៥ ខែ មីនា ប្រទេសកាហ្សាក់ស្ថាន បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមរយៈការបោះឆ្នោតប្រជាមតិ ។ តាមការអះអាងរបស់ ប្រធានាធិបតីកាហ្សាក់ស្ថាន​​ លោក Kassym-Jomart Tokayev កំណែទម្រង់រដ្ឋធម្មនុញ្ញថ្មីនេះ គឺបានរៀបចំឡើង ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស ។ ប៉ុន្តែផ្ទុយទៅវិញ អង្គការក្រៅ​រដ្ឋាភិបាល និង អ្នកសង្កេតការណ៍មួយចំនួន បានរិះគន់ថា អត្ថបទច្បាប់ថ្មីនេះអាចនឹងទៅពង្រឹងអំណាចរបស់មេដឹកនាំ កាហ្សាក់ស្ថាន ព្រមទាំងរឹតបន្តឹងសេរីភាពសាធារណៈបន្ថែមទៀត។

លោកស្រី ជា សិរី៖ ធនាគារមិនអាចបង្វិលប្រាក់ទាន់ពេល បើពលរដ្ឋសម្រុកដកប្រាក់ក្នុងពេលតែមួយ

បញ្ហារាំងស្ទះនៃប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាកើតមានដោយ​សារតែពលរដ្ឋសម្

លោកស្រី ជា សិរី៖ ធនាគារមិនអាចបង្វិលប្រាក់ទាន់ពេល បើពលរដ្ឋសម្រុកដកប្រាក់ក្នុងពេលតែមួយ

បញ្ហារាំងស្ទះនៃប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាកើតមានដោយ​សារតែពលរដ្ឋសម្រុកដកប្រាក់ក្នុងពេលតែមួយ។ នេះជាការបញ្ជាក់របស់លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិកម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ការបញ្ជាក់ដូចនេះរបស់លោកស្រី ជា សិរី បន្ទាប់ពីអតិថិជនធនាគារ APD បាននាំគ្នាទៅដកប្រាក់នៅទីស្នាក់ការរបស់ធនាគារ ក្រោមក្តីបារម្ភថា ធនាគារមានជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមប្រព័ន្ធអ៊ីនធ័រនែត ឬប្រឈមនឹងការដកអាជ្ញាបណ្ណ។ បើតាមលោកស្រី ជា សិរី ការភ័យខ្លាចរបស់ពលរដ្ឋបែបនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។

នាវិកថៃ ២០នាក់បានដល់មាតុប្រទេសវិញ ខណ: ៣នាក់ទៀតបន្តបាត់ខ្លួននៅច្រកសមុទ្រអកមូហ្ស

នាវិកថៃចំនួន ២០នាក់បានទៅដល់ប្រទេសកំណើតវិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២៦ ដោយមានការជួយសង្គ្រោ

នាវិកថៃ ២០នាក់បានដល់មាតុប្រទេសវិញ ខណ: ៣នាក់ទៀតបន្តបាត់ខ្លួននៅច្រកសមុទ្រអកមូហ្ស

នាវិកថៃចំនួន ២០នាក់បានទៅដល់ប្រទេសកំណើតវិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២៦ ដោយមានការជួយសង្គ្រោះពីកងទ័ពជើងទឹកអូម៉ង់ បន្ទាប់ពីនាវាដឹកទំនិញមួយគ្រឿងរបស់របស់ថៃឈ្មោះ Mayuree Naree បានរងការវាយប្រហារនៅច្រកសមុទ្រ អកមូហ្សកាលពីសប្តាហ៍មុន។ តែនៅសល់នាវិកថៃចំនួន ៣នាក់ទៀតកំពុងបន្តបាត់ខ្លួននៅឡើយ។

ហោ សីហា៖ វិចិត្រករគំនូរអំពីជីវិតក្នុងសង្គ្រាមព្រំដែន

ហោ សីហា ក្នុងវ័យ ៣៦ឆ្នាំ គឺជាវិចិត្រករគំនូរសហសម័យម្នាក់ ដែលមានប្រវត្តិដិតដាមដោយការលំបាកនិ

ហោ សីហា៖ វិចិត្រករគំនូរអំពីជីវិតក្នុងសង្គ្រាមព្រំដែន

ហោ សីហា ក្នុងវ័យ ៣៦ឆ្នាំ គឺជាវិចិត្រករគំនូរសហសម័យម្នាក់ ដែលមានប្រវត្តិដិតដាមដោយការលំបាកនិងឆ្លងកាត់នូវជីវិតផ្ទាល់ខ្លួនក្នុងសង្គ្រាមតាមព្រំដែនតាំងពីកុមារភាព។ ធ្លាប់ហែលឆ្លងនូវការភ័យខ្លាច ការបាក់ស្បាត ជីវិតឯកោ ការជួញដូរ និងភាពក្រីក្រ ហោ សីហា បានតស៊ូប្រយុទ្ធនឹងជីវិតរហូតបានក្លាយជាវិចិត្រករគំនូរដ៏ល្បីល្បាញម្នាក់នាពេលសព្វថ្ងៃនេះ។ វិចិត្រកររូបនេះ គឺជាអ្នកមានទំនោរបែបធម្មជាតិ និងវិទ្យាសាស្ត្រនិយម ប៉ុន្តែ​ស្នាដៃគំនូរពណ៌ចុងក្រោយរបស់លោក បានផ្តោត និងឧទ្ទិសសំខាន់​ ជាលើកដំបូង​ទៅលើបទពិសោធជីវិត​ផ្ទាល់ខ្លួន ជម្លោះ និងការលំបាកដែលបង្ក​ឡើង​ដោយសារ​​សង្គ្រាមនៅតាមព្រំដែន។ 

រដ្ឋាភិបាលកម្ពុជានៅក្រៅប្រទេសអះអាងថានឹងប្តឹងទាមទារទឹកដីខ្មែរជិត៥០ទីតាំងពីថៃមកវិញ

រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា របស់​លោក សម រង្ស៊ី បានរៀបចំការជួបជុំគ្នាមួយ នាថ្ងៃទី១៥ ខែមី

រដ្ឋាភិបាលកម្ពុជានៅក្រៅប្រទេសអះអាងថានឹងប្តឹងទាមទារទឹកដីខ្មែរជិត៥០ទីតាំងពីថៃមកវិញ

រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា របស់​លោក សម រង្ស៊ី បានរៀបចំការជួបជុំគ្នាមួយ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៦  នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ជាការជួបជុំពលរដ្ឋខ្មែរមកពីបណ្តាប្រទេសនានាលើពិភពលោកនៅក្រោមឈ្មោះថា សមាជជាតិ សហគមន៍ខ្មែរ ស្តីពី ការបញ្ចប់សង្គ្រាមជាមួយប្រទេសថៃ និងការទាមទារទឹកដីកម្ពុជា ដែលបាត់បង់ដោយសន្តិវិធី ផ្អែកតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ អ្នកនយោបាយប្រឆាំង បានអះអាងថា បន្ទាប់ពីសមាជនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងប្តឹងទាមទារទឹកដីខ្មែរ​ចំនួន ៤៩ទីតាំងយកពីថៃមកវិញ។

អ៊ុយក្រែន៖ លោកហ្សេឡេនស្គី ចង់ពង្រឹងការគ្រប់គ្រងការលក់ដ្រូនអ៊ុយក្រែន ចេញទៅក្រៅប្រទេស

គិតចាប់តាំងពីសង្រ្គាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង តម្រូវការដ្រូនអ៊ុយក្រែន កើនឡើងខ្លាំង។ ប្រធ

អ៊ុយក្រែន៖ លោកហ្សេឡេនស្គី ចង់ពង្រឹងការគ្រប់គ្រងការលក់ដ្រូនអ៊ុយក្រែន ចេញទៅក្រៅប្រទេស

គិតចាប់តាំងពីសង្រ្គាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង តម្រូវការដ្រូនអ៊ុយក្រែន កើនឡើងខ្លាំង។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានចាប់ផ្តើមពង្រឹងការគ្រប់ក្រុមហ៊ុនក្នុងស្រុក ពាក់ព័ន្ធនឹងការលក់ដ្រូន ចេញទៅក្រៅប្រទេស។ លោក ហ្សេឡេនស្គី ក៏បានសន្យាជួយបណ្តាប្រទេស នៅមជ្ឈិមបូព៌ា ដោយបញ្ជូនអ្នកជំនាញដ្រូន ដើម្បីរៀបចំប្រព័ន្ធការពារនឹងការវាយប្រហារ ពីដ្រូនអ៊ីរ៉ង់។ ចំណែក រដ្ឋាភិបាលអ៊ីរ៉ង់វិញ បានចាត់ទុកទង្វើរបស់រដ្ឋាភិបាលក្រុងកៀវ ជារឿងគួរឲ្យអស់សំណើច។ អ៊ីរ៉ង់ក៏បានព្រមានថា ដែនដីអ៊ុយក្រែនទាំងមូល នឹងក្លាយជាផ្ទាំងស៊ីបស្របច្បាប់ នៃការវាយប្រហាររបស់អ៊ីរ៉ង់។

លោកត្រាំទទូចប្រាប់ឲ្យប្រទេសធំៗជួយបញ្ជូននាវាចម្បាំងទៅបើកច្រកសមុទ្រអកមូហ្ស

ការបើកច្រកសមុទ្រ​អកមូហ្សដើម្បីឲ្យកប៉ាល់ដឹកប្រេងអាច​ធ្វើចរាចរឡើងវិញប្រកបដោយសុវត្ថិភាពជា

លោកត្រាំទទូចប្រាប់ឲ្យប្រទេសធំៗជួយបញ្ជូននាវាចម្បាំងទៅបើកច្រកសមុទ្រអកមូហ្ស

ការបើកច្រកសមុទ្រ​អកមូហ្សដើម្បីឲ្យកប៉ាល់ដឹកប្រេងអាច​ធ្វើចរាចរឡើងវិញប្រកបដោយសុវត្ថិភាពជាអាទិភាពចំបង​របស់​រដ្ឋបាលលោកដូណាល់ត្រាំ។ កាលពីថ្ងៃសៅរ៍ ទី​១៤មីនាប្រធានាធិបតីអាមេរិករូបនេះបាន​ប្រាប់ប្រទេស​ធំៗដូចជា ចិន អង់គ្លេស​បារាំង ឬ​ជប៉ុនឲ្យជួយបញ្ជូននាវាចម្បាំងទៅធានា​សុវត្ថិភាពចរាចរណ៍​របស់កប៉ាល់ដឹកប្រេង​នៅ​ច្រកសមុទ្រ​អកមូហ្ស។ បើតាម​លោកត្រាំ​ច្រកសមុទ្រ​ដ៏សំខាន់មួយនេះកំពុងត្រូវ​អ៊ីរ៉ង់​យកធ្វើជាចំណាប់ខ្មាំង ដើម្បីវាយប្រហារ​លើ​កប៉ាល់ដឹកប្រេងដែលឆ្លងកាត់នៅទីនោះ។ ការទាមទាររបស់លោកត្រាំដើម្បី​រកជំនួយពីប្រទេស​ដទៃ​​បានធ្វើឲ្យ​អ៊ីរ៉ង់​សើចចំអកពី​ឆ័ត្រ​ការពារ​ដ៏ធ្លុះធ្លាយ​របស់អាមេរិកនៅដើមបូព៌ា។ អ៊ីរ៉ង់​បានឆ្លៀតបញ្ជាក់ថា អ៊ីរ៉ង់​មិន​បាន​បិទច្រកសមុទ្រអកមូហ្សដូចការចោទប្រកាន់របស់អាមេរិក។ ប៉ុន្តែ អ៊ីរ៉ង់​វាយប្រហារ​តែ​កប៉ាល់​ដឹកប្រេង​របស់អាមេរិក អ៊ីស្រាអែល និងប្រទេសដែល​មានប្រយោជន៍រកស៊ីជាមួយ​អាមេរិក។

បាតុករគុយបាផ្ទុះកំហឹងនឹងប្រេង ទំនិញឡើងថ្លៃ និងសម្រុកចូលបំផ្លាញការិយាល័យបក្សកុម្មុយនិស្ត

ប្រឈមនឹងវិបត្តិប្រេង និងទំនិញឡើងថ្លៃ បាតុករគុយបាផ្ទុះកំហឹង និងនាំគ្នាសម្រុកចូលបំផ្លាញការ

បាតុករគុយបាផ្ទុះកំហឹងនឹងប្រេង ទំនិញឡើងថ្លៃ និងសម្រុកចូលបំផ្លាញការិយាល័យបក្សកុម្មុយនិស្ត

ប្រឈមនឹងវិបត្តិប្រេង និងទំនិញឡើងថ្លៃ បាតុករគុយបាផ្ទុះកំហឹង និងនាំគ្នាសម្រុកចូលបំផ្លាញការិយាល័យបក្សកុម្មុយនិស្ត ខណៈប្រធានាធិបតីគុយបាអះអាង ថាទើបបាននិយាយទាក់ទងជាមួយអាមេរិក ដែលដាក់ទណ្ឌកម្មបិទដង្ហើមសេដ្ឋកិច្ចគុយបា។ បាតុកម្មហិង្សានេះបានកើតឡើង នៅយប់ថ្ងៃសុក្រ ឆ្លងចូលថ្ងៃសៅរ៍ ទី១៤ មីនា នៅភាគកណ្តាលនៃប្រទេសគុយបា។ ប្រធានាធិបតីគុយបាបានថ្កោលទោស ចំពោះសកម្មភាពហិង្សា ដែលបានបំផ្លិចបំផ្លាញទ្រព្បសម្បតិ្តសាធារណៈ។