ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាជាផ្លូវការលើឯកសារកិច្ចព្រមព្រៀងបឋម ដើម្បីបិទបញ្ចប់សង្រ្គាមអ៊ីរ៉ង់។ មានវត្តមានជាភ្ញៀវពិសេសរបស់ប្រធានាធិបតីបារាំង នៅរាជវាំង Versailles កាលពីយប់ថ្ងៃពុធទី ១៧មិថុនា លោកដូណាល់ ត្រាំបានចុះហត្ថលេខាលើក្រដាសកិច្ចព្រមព្រៀងបឋម ដែលមាន១៤ចំណុច។ ឈាង បុប្ផាជូនព័ត៌មានលម្អិត
មេដឹកនាំជាន់ខ្ពស់ចិន និងរដ្ឋាភិបាលបរទេសផ្សេងៗទៀតបានចេញសារថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់៩០ យាងចូល៩១ ព្រះវស្សា។ មេដឹកនាំខ្មែរនានា គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងពលរដ្ឋខ្មែរ ក៏បានបង្ហោះសារថ្វាយព្រះពរសម្តេចម៉ែ នៅតាមបណ្តាញសង្គមដែរ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ។
សាលាដំបូងខេត្តស្វាយរៀងសម្រេចផ្តន្ទាទោសជនជាតិវៀតណាម៦នាក់ និងខ្មែរ២នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី១៨ខែ ទៅដល់១៤ឆ្នាំ ពាក់ព័ន្ធករណីរំដោះអ្នកទោស ក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងកាលអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនារបស់សាលាដំបូងខេត្តស្វាយរៀង ពិរុទ្ធជនទាំង៨នាក់នឹងត្រូវអនុវត្តទោសក្នុងប្រទេសកម្ពុជា និងក្រោយអនុវត្តទោសចប់ជាស្ថាពរ ជនជាតិវៀតណាមចំនួន៧នាក់ នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហោះវីដេអូឃ្លីបមួយរបស់សកម្មជននយោបាយខ្មែរម្នាក់ស្តីពីចេតនាប្តឹងកម្ពុជារបស់ប្រទេសថៃរឿងការធ្វើពហិការទំនិញរបស់ខ្លួន។ តែ លោក ហ៊ុន សែនមិនបានធ្វើអត្ថាធិប្បាយ ឬបញ្ចេញយោបល់អ្វីនៅលើវីដេអូឃ្លីបនេះទេ។ តែគេអាចដឹងបានថា លោកចង់ឆ្លើយតបដោយប្រយោលទៅកាន់ភាគីថៃ។
ផ្អែកតាមការប្រកាសរបស់ អភិបាលក្រុងម៉ូស្គូ ការវាយប្រហារដោយដ្រូនអ៊ុយក្រែន ក្នុងទ្រង់ទ្រាយធំមួយមកលើរដ្ឋធានីរុស្ស៊ី បានកើតឡើងនៅយប់ថ្ងៃពុធ ទី១៧ ឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ដោយក្នុងនោះមានរោងចក្រចម្រាញ់ប្រេងមួយកន្លែង បានរងការខូចខាត ។ ការវាយប្រហារនេះ ធ្វើឡើងចំពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងទទួលស្វាគមន៍បណ្តាមេដឹកនាំមកពីតំបន់អាស៊ីអាគ្នេយ៍ ។ ចំណែកឯប្រធានាធិបតីអ៊ុយក្រែនវិញ បានចាត់ទុកការវាយប្រហារនេះ ថាជាការសងសឹកដ៏សមហេតុផល ។
នៅថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែមិថុនា ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងទឿ បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអនុម័តកិច្ចព្រមព្រៀងលក់អាវុធ តម្លៃ ១៤ពាន់លានដុល្លារដល់តៃវ៉ាន់ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ការអំពាវនាវនេះធ្វើឡើង ស្របពេលតៃវ៉ាន់កំពុងបន្តពង្រឹងសមត្ថភាពការពារខ្លួន នៅចំពោមុខការដាក់សម្ពាធយោធាកាន់តែខ្លាំងពីចិន ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ ចិនវិញបានព្រមានតៃវ៉ាន់ពីអវសាន្តជីវិត បើសិនចង់ប្រកាសឯករាជ្យ តាមរយៈជំនួយយោធាពីអាមេរិក។
ស្ថិតនៅជើងភ្នំដងរែក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ វត្តតាមាន់សែនជ័យបានរងការខូចខាតស្ទើរតែទាំងស្រុង ដោយសារគ្រាប់កាំភ្លើងផ្លោងធុនធ្ងន់ គ្រាប់ទម្លាក់ពីលើយន្តហោះ F16 និងដ្រូនយោធាថៃ អំឡុងពេលផ្ទុះសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ ព្រះចៅអធិការស្ដីទី វត្តតាមាន់សែនជ័យ ព្រះនាម ឡាយ លន មានសង្ឃដីកាថា គណៈកម្មការវត្ត នឹងសាងសង់សាលាឆាន់ថ្មីមួយទៀត ដើម្បីតម្កល់ពុទ្ធបដិមា។ ចំណែកឯ សាលាឆាន់រងការខូចខាត ត្រូវបានគណៈកម្មាការវត្ត រក្សាទុកជាសារមន្ទីរ ដោយគ្មានការជុសជុលឡើយ៕
ចាប់តាំងពីថៃ និងកម្ពុជាបានផ្ទុះអាវុធដាក់គ្នាតាមព្រំដែនមក ចរន្តធ្វើពហិការរបស់ពលរដ្ឋខ្មែរលើទំនិញថៃបាន និងកំពុងបន្តយ៉ាងផុសផុល។ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានសរសើរពីជោគជ័យនៃការធ្វើពហិការរបស់ពលរដ្ឋរហូតធ្វើឲ្យថៃខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ ២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ ទន្ទឹមគ្នានេះ កម្ពុជាបានហាមការនាំចូលប្រភេទទំនិញមួយចំនួនពីថៃ។ ការណ៍នេះបានជំរុញឱ្យមន្ត្រីជំនាញថៃសិក្សាផ្លូវច្បាប់ដើម្បីប្តឹងកម្ពុជាទៅកាន់សមាគមអាស៊ាន (ASEAN) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពីបទរើសអើងទំនិញថៃ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ។ គួរបញ្ជាក់ជូនថា ក្នុងករណីដូចគ្នានេះ ថៃធ្លាប់បានប្តឹងម៉ាឡេស៊ីពីបទរំលោភច្បាប់ (WTO) ដោយសារម៉ាឡេស៊ីហាមមិនឲ្យនាំចូលបង្គារ ៥ប្រភេទពីថៃ៕ តើការបិទមិនឲ្យទំនិញថៃចូលអាចជាការរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោកដែរ ឬទេ?
អង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា ពលរដ្ឋមា្នក់ទៀតដែលជាស្រី្តលក់គ្រឿងសង្ហារិមនៅរាជធានីភ្នំពេញត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទញុះញង់ និងប្រមាថ ដោយសារការបញ្ចេញមតិជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ បើតាមអង្គការលីកាដូ គិតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួន និងផ្តន្ទាទោសមនុស្សសរុប ១១៥នាក់ ពាក់ព័ន្ធការបញ្ចេញមតិរិះគិនថ្នាក់ដឹកនាំនៅលើបណ្តាញសង្គមក្នុងសំណុំរឿងព្រំដែន។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញថា អតីតតំណាងគម្រោងបុរី ខេភី ម៉ន ដានី លោក សន ប៊ុនថេង បានក្លែងបន្លំឯកសារ និងកេញចំណេញផលប្រយោជន៍នៅពេលដែលគម្រោងបុរីខាងលើមានបញ្ហា។ បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងដែនដីបានស្នើឱ្យអតិថិជនគម្រោងបុរី ម៉ន ដានីបន្តដោះស្រាយវិវាទជាមួយក្រសួងដើម្បីឈានទៅបិទបញ្ចប់ក្តីក្តាំពិតប្រាកដ។
នៅថ្ងៃទី១៨ ខែមិថុនា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sovina និងជាម្ចាស់ឃ្លាំងទំនិញ L192 បានចេញមុខស្នើឲ្យថ្នាក់ដឹកនាំកម្ពុជាជួយរកយុត្តិធម៌ឲ្យខ្លួន បន្ទាប់ពីអភិបាលខណ្ឌព្រែកព្នៅ និងសមត្ថកិច្ចបានចុះឆែកឆេររកបទល្មើសឆបោកអនឡាញ និងទំនិញថៃខុសច្បាប់ក្នុងឃ្លាំងរបស់ខ្លួនកាលពីថ្ងៃ១១ មិថុនា។ នៅក្នុងឃ្លីបវីដេអូជាង ៧នាទី ម្ចាស់ឃ្លាំងទំនិញ L192 បានលើកឡើងថា ការចុះត្រួតពិនិត្យរបស់អាជ្ញាធរហាក់មានភាពមិនប្រក្រតី ដោយសារអាជ្ញាធរបានសម្លុត និងសួរនាំរកឯកសារគ្រប់បែបយ៉ាង រួមទាំងប្រើពេលពិនិត្យអូសបន្លាយរហូតដល់ម៉ោង១០យប់។ ករណីនេះត្រូវបានលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញប្រាប់វិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី១៨ មិថុនានេះថា ប្រសិនបើមានមន្ត្រីអនុវត្តល្មើសបទបញ្ជា និងខុសវិជ្ជាជីវៈ ពួកគេនឹងទទួលរងពិន័យ។ បើតាមលោកស្រី ដោ សម្ផស្ស មន្ត្រីដែលជាអ្នកអនុវត្តច្បាប់មិនត្រូវច្រងេងច្រងាងចំពោះពលរដ្ឋទេ៕
សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបសមាជិកG7 បានបញ្ជាក់ថា នឹងអនុញ្ញាតឲ្យមានការផ្តល់អាជ្ញាបណ្ណ ដើម្បីអាចផលិតមីស៊ីលចម្ងាយនៅលើទឹកដីអ៊ុយក្រែន ដោយផ្ទាល់តែម្តង។ ការផលិតនេះ នឹងមកបង្កើនចំនួនស្តុកគ្រាប់មីស៊ីល សម្រាប់អ៊ុយក្រែន ដែលកំពុងតែខ្វះខ្លាំង ដើម្បីប្រយុទ្ធទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។
នៅស្រីលង្កា នគរបាលបានឃាត់ខ្លួនកូនប្រុសអតីតប្រធានធិបតីស្រីលង្កាលោក Yoshitha Rajapaksa នៅថ្ងៃពុធទី ១៧ ខែមិថុនា។ អាជ្ញាធរប្រឆាំងអំពើពុករលួយបានចោទប្រកាន់ថា លោក Yoshitha បានប្រើប្រាស់ថវិកាជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលឳពុករបស់លោកដឹកនាំប្រទេស។
គណៈវិស្វករកម្ពុជាបានសម្រេចលុបឈ្មោះបុគ្គលម្នាក់ចេញពីបញ្ជី ក្រោយរកឃើញថា បុគ្គលម្នាក់នោះបានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីរត់ការឯកសារចុះបញ្ជីឈ្មោះនៅគណៈវិស្វករកម្ពុជា។ បុគ្គលម្នាក់នោះបានចេញមកបកស្រាយតាមបណ្តាញសង្គមថា ខ្លួនដែលជាជាងម៉ៅការសំណង់បានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករតាមប្រព័ន្ធអនឡាញ។ គួររម្លឹកជូនថា ករណីស្រដៀងគ្នានេះធ្លាប់កើតមាននៅកម្ពុជានាពេលកន្លងមក។ ជាក់ស្តែង ការប្រឡងជំនួស ឬការប្រើសញ្ញាបត្របាក់ឌុបក្លែងក្លាយដើម្បីប្រឡងចូលរៀនពេទ្យជាដើម។ តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់នឹងការក្លែងបន្លំសញ្ញាបត្រ?
អូស្ត្រាលីកំពុងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក ខណៈទីក្រុងកង់បេរ៉ាយល់ថា ការកើនឡើងនៃវត្តមានយោធាអាមេរិកនៅលើទឹកដីរបស់ខ្លួនថាមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់។ ការលើកឡើងនេះធ្វើឡើងស្របពេលកងទ័ពអាមេរិកគ្រោងបង្កើតឃ្លាំងស្តុកអាវុធ និងសម្ភារៈយោធានៅអូស្ត្រាលីជាលើកដំបូង។
រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចកាត់បន្ថយគម្លាតទំហំតំបន់សន្តិសុខនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងជើង ឲ្យកាន់តែតូចជាងមុន។ វិធានការមួយនេះ ធ្វើឡើងក្នុងគោលដៅបន្ធូរបន្ធយភាពតានតឹង ការរឹតត្បិតលើប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៧ មិថុនា។
ជំនួបកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 នៅទីក្រុងអេវីយ៉ង់ ប្រទេសបារាំង បានឈានចូលមកដល់ថ្ងៃទី៣ជាថ្ងៃចុងក្រោយ។ បន្ទាប់ពីបានផ្តោតអាទិភាពជជែកគ្នា លើសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន នៅថ្ងៃពុធនេះថ្នាក់ដឹកនាំG7 នឹងបន្តជជែកគ្នាស្តីអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ តម្រូវការប្រើប្រាស់កាន់តែចាំបាច់នៃបច្ចេកវិទ្យានេះ កំពុងតែធ្វើឲ្យប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ត្រូវស្ថិតនៅក្រោមឥទ្ធិពលដ៏ខ្លាំងក្លារបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលភាគច្រើនសុទ្ធតែជាក្រុមហ៊ុនអាមេរិក។
នៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៦ ថៃបានជ្រើសតាំងអ្នកជំនាញផ្នែកច្បាប់ចំនួន ២រូបដើម្បីធ្វើជាគណៈកម្មការផ្សះផ្សាក្នុងជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។ ការតែងតាំង ថ្វើឡើង បន្ទាប់ពីកម្ពុជាបានប្រកាសប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) លើបញ្ហាដែនទឹករ៉ាំរ៉ៃមួយនេះ។
កាលពីឆ្នាំ២០០២ ដល់ ២០០៤ លោក អូលីវីយេ ឡឺក្រង់ ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជាម្តងហើយ ក្នុងនាមជាប្រធានក្រុមបេសកកម្មយោធាបារាំងវ័យក្មេង ដែលដំណើរពេលនោះ ធ្វើឲ្យលោកជាប់ចិត្តខ្លាំងទៅនឹងប្រទេសតូចមួយនេះ។ ប៉ុន្តែនឹកស្មានមិនដល់ ២០ឆ្នាំក្រោយមក លោកអូលីវីយែ ឡឺក្រង់ កាន់តែមានមោទនភាពជាថ្មីម្តងទៀត ដែលបានក្លាយជាទីប្រឹក្សាយោធា និងជាប្រធានបេសកកម្មសហប្រតិបត្តិការផ្នែកការពារជាតិបារាំងប្រចាំនៅកម្ពុជា។ សម្រាប់លោកវរសេនីយ៍ទោ អូលីវីយេ ឡឺក្រង់ បេសកកម្មក្នុងកិច្ចសហប្រតិបត្តិការយោធាបារាំង-កម្ពុជា គឺជាកិច្ចសហប្រតិបត្តិការជាលក្ខណៈមិត្តភាពប្រវត្តិសាស្ត្រ ដែលមានអាយុកាល ៨០ឆ្នាំមកហើយ ពោលនៅមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងទៅទៀត។
គិតចាប់តាំងពីប្រជាពលរដ្ឋខ្មែរធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ អាជ្ញាធរកម្ពុជាបានបន្តរកឃើញ និងរឹបអូសបានទំនិញថៃ ដែលត្រូវបានវេចខ្ចប់ឡើងវិញជាទំនិញផលិតនៅកម្ពុជា ឬប្រទេសជិតខាងកម្ពុជាផ្សេងទៀតជាហូរហែ។ ការពហិការរបស់ពលរដ្ឋខ្មែរចំពោះទំនិញថៃបានកើតឡើងបន្ទាប់ពីកម្ពុជា និងថៃ មានជម្លោះព្រំដែននឹងគ្នាចាប់តាំងពីឆ្នាំ២០២៥មក។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធុរកិច្ចមួយចំនួន បានជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យឯកជនបង្កើនការផលិតទំនិញប្រើប្រាស់ក្នុងស្រុក ដែលមានគុណភាព និងបានអំពាវនាវឲ្យឈ្មួញឈប់នាំចូលទំនិញថៃ មកបន្លំលក់លើទីផ្សារ ដើម្បីគាំទ្រផលិតផលក្នុងស្រុក។ តើការពហិការរបស់ពលរដ្ឋខ្មែរមិនប្រើទំនិញថៃបាន និងកំពុងជំរុញឲ្យមានការក្លែងបន្លំទំនិញនៅលើទីផ្សារកម្ពុជា ឬយ៉ាងណា?
ទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានច្រានចោលការរិះគន់ដែលថា រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkei Asia នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយស្រង់សម្តីលោកស្រី ជា សិរី បន្ថែមថា បញ្ហាឆបោកអនឡាញនេះមិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់ឯងទេ តែវាជាបញ្ហាអន្តរជាតិដែលត្រូវការកិច្ចសហការពីបណ្តាប្រទេសជាច្រើន។
បន្ទាប់ពីធ្វើដំណើរទៅឥណ្ឌា ប្រទេសមហាយក្សប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋានពីយោធាមកស៊ីវិល លោកមីន អ៊ុងឡាំងងាកមកបំពេញទស្សនកិច្ចនៅ ប្រទេសមហាយក្សសេដ្ឋកិច្ចចិនវិញម្តង។ យោងតាមការចុះផ្សាយរបស់កាសែតរដ្ឋភូមា ប្រមុខរដ្ឋាភិបាលស៊ីវិលភូមាធ្វើដំណើរទៅចិនដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាអំណាចចិនដែលជាប្រទេសជិតខាងមានព្រំដែនរួមគ្នាជាង២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា អតីតមេដឹកនាំយោធាភូមាដែលជាអ្នកដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី ធ្វើដំណើរទៅប្រទេសចិនលើកនេះ ដើម្បីស្វែងរកការគាំទ្រ និងបញ្ជាក់ពីភាពស្របច្បាប់របស់រដ្ឋាភិបាលស៊ីវិល ដែលមានលោកជាប្រធានាធិបតីកើតចេញមកពីការបោះឆ្នោតនៅឆ្នាំនេះ។ នៅថ្ងៃអង្គារ ទី១៦មិថុនា ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាសចាប់ដៃសហការជាមួយ បុរសខ្លាំងរបស់ភូមា មីន អ៊ុងឡាំង ដែលទើបក្រឡាស់ខ្លួន ពីមេដឹកនាំរបបសឹក មកជាប្រធានាធិបតីស៊ីវិល។ ចិនមិនចង់របូតភូមាចេញពីដៃ ក៏ព្រោះតែមិនចង់បាត់ប្រយោជន៍។
អំឡុងពេលរដ្ឋាភិបាលកម្ពុជាចុះប្រតិបត្តិការបោសសម្អាតការឆបោកអនឡាញ បណ្តាញឧក្រិដ្ឋជនឆបោកអនឡាញបាន និងកំពុងបង្វែរទិសដៅទៅធ្វើសកម្មភាពនៅប្រទេសវៀតណាមវិញ។ វៀតណាមដែលឧក្រិដ្ឋជនទាំងនោះយល់ថាជាទីតាំងមានអំណោយផលល្អខាងផ្លូវច្បាប់។ នេះបើតាមសេចក្តីការណ៍របស់សារព័ត៌មាន The Diplomat។ ក្រៅពីវៀតណាម ប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់អាស៊ីក៏បានរាយការណ៍ពីកំណើនឧក្រិដ្ឋជនឆបោកអនឡាញនៅក្នុងប្រទេសរបស់ខ្លួន ដូចយ៉ាងឥណ្ឌូណេស៊ី និងស្រីលង្កា។
នៅឆ្នាំ២០២៧ខាងមុខ មានជនភៀសខ្លួនប្រមាណ ២លាន៤សែននាក់ ដែលនឹងត្រូវការទីកន្លែងស្នាក់នៅអចិន្ត្រៃយ៍ នៅតាមប្រទេសដែលមានសុវត្ថិភាព។ នេះបើផ្អែកតាមតួលេខ របស់អង្គការ UNHCR។ អង្គការទទួលបន្ទុកជនភៀសខ្លួននេះ បានលើកឡើង ពីការធ្លាក់ចុះ នៃថវិកាចំណាយ ក៏ដូចជាគោលនយោបាយរបស់ប្រទេសនានា ដែលកាន់តែតឹងតែង ក្នុងការទទួលយកជនភៀសខ្លួន ឲ្យស្នាក់នៅជាចិន្ត្រៃយ៍។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ជាភ្ញៀវកិត្តិយសលេចធ្លោជាងគេ នៅថ្ងៃទី២នៃកិច្ចប្រជុំក្រុមប្រទេសមហាអំណាចឧស្សាហកម្ម G 7 ដែលមានបារាំងជាម្ចាស់ផ្ទះ។ បន្ទាប់ពីបាំងបិទ ដោយសង្រ្គាមនៅដើមបូព៌ា បញ្ឆេះដោយអាមេរិក និងអ៊ីរ៉ង់ ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរជាពិសេសទៅចូលរួមនៅក្នុងកិច្ចប្រជុំប្រទេសមហាឧស្សាហកម្ម G7ដើម្បីរំលឹកកុំឲ្យគេ ជាពិសេសប្រធានាធិបតីអាមេរិក ភ្លេចសង្រ្គាមអ៊ុយក្រែន។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ តំណាងសមាជិកកម្មករធ្វើការតាមផ្ទះបានដាក់ញ្ញតិនៅក្រសួងការងារដើម្បីជុំរុញឲ្យក្រសួងមួយនេះ ផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ របស់អង្គការផ្នែកការងារ(ILO)។ ការស្នើផ្តល់សច្ចាប័នលើអនុសញ្ញានេះ ដោយសារតែអ្នកធ្វើការងារតាមផ្ទះមួយចំនួនរងការរំលោភសិទ្ធិមួយចំនួនទាក់ទងទៅនឹងម៉ោងការងារ ប្រាក់ឈ្នួលទាប និងការបៀតបៀនផ្សេងៗ។ អ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ថា ក្រសួងកំពុងបន្តសិក្សា និងវាយតម្លៃពីផលវិជ្ជមាន និងផលប៉ះពាល់ នៃអនុសញ្ញាលេខ១៨៩ ដើម្បីធានាផលប្រយោជន៍ល្អបំផុតសម្រាប់គ្រប់ភាគី។
ក្នុងបទសម្ភាសផ្តាច់មុខជាមួយ Nikkei Asia លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាកំពុងជំរុញការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការងារជាមួយប្រទេសជប៉ុន ដើម្បីបង្កើតឱកាសការងារថ្មីសម្រាប់ពលករចំណាកស្រុក ដែលបានត្រឡប់មកពីប្រទេសថៃ។ តាមលោក ស៊ុន ចាន់ថុល កម្ពុជាចង់បង្កើនការបញ្ជូនកម្លាំងពលកម្មទៅកាន់ក្រុមហ៊ុនជប៉ុន ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ជំនាញកម្មករ និងជំរុញការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។
នៅក្នុងឱកាសតាំងពិពណ៌គ្រឿងសព្វាវុធការពារជាតិ Eurosatory នៅជាយទីក្រុងប៉ារីស ក្រុមហ៊ុន KNDS បានបង្ហាញជាផ្លូវការ នូវរថក្រោះថ្នាក់កណ្តាលប្រភេទថ្មី សម្រាប់កងទ័ពបារាំង។ រថក្រោះថ្នាក់កណ្តាលនេះនឹងមកជំនួសរថក្រោះបារាំង Lecler នៅរវាងឆ្នាំ២០៣០ ស្របពេលដែលគម្រោងផលិតរថក្រោះរួមគ្នារវាងបារាំងនិងអាល្លឺម៉ង់ ហាក់កំពុងតែយឺតយ៉ាវ និងជួបបញ្ហាមិនចុះសម្រុងគ្នា។
ប្រជាជនស្វ៊ីស បានបោះឆ្នោតប្រជាមតិ បដិសេធក្នុងសំឡេងភាគច្រើន ទៅលើគម្រោងកំណត់ចំនួនប្រជាជនត្រឹមតែ ១០លាននាក់ ក្នុងឆ្នាំ ២០៥០។ យោងតាមសារព័ត៌មានស្វ៊ីសផ្សាយនៅថ្ងៃចន្ទ ទី ១៥ មិថុនា សំឡេងបដិសេធភាគច្រើនបានមកពីការបោះឆ្នោតរបស់មនុស្សវ័យចំណាស់។ លទ្ធផលបដិសេធគម្រោងនេះ បានធ្វើឲ្យរដ្ឋាភិបាលស្វ៊ីសធូរស្រាលចិត្ត ព្រោះពួកគេបារម្ភថា វិធានការនេះអាចប៉ះពាល់ដល់ទីផ្សារការងារ និង ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។
ប្រធានាធិបតីភូមា លោក មីន អ៊ុងឡាំង បានទៅដល់ទីក្រុងប៉េកាំង ប្រទេសនៅថ្ងៃចន្ទ ទី ១៥ មិថុនាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៥ថ្ងៃ។ កម្មវត្ថុនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងកិច្ចប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
នៅព្រឹកថ្ងៃចន្ទ ទី១៥មិថុនា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានប្រកាសថាគេបានសម្រេចរកបានអត្ថបទកិច្ចព្រមព្រៀងបឋមមួយ ដែលនឹងត្រូវចុះហត្ថលេខាជាផ្លូវការ នៅទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រទី១៩មិថុនា។ ប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលការចរចា បានអះអាងថាកិច្ចព្រមព្រៀងនេះ បានកំណត់ការបញ្ចប់សង្គ្រាមទាំងស្រុង ដោយរាប់ទាំងសមរភូមិលីបង់។ លោកដូណាល់ ត្រាំ វិញបានប្រកាសថាច្រកសមុទ្រអកមូហ្ស នឹងត្រូវបើកឡើងវិញទាំងស្រុង។ ដំណឹងនេះ បានធ្វើឲ្យតម្លៃប្រេងបានធ្លាក់ថ្លៃប្រមាណ៥%ជាមធ្យម។
យប់ថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃ ចន្ទ ទី ១៥ ខែ មិថុនា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មីម្តងទៀត ទៅលើទីតាំងច្រើនកន្លែង ក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឲ្យមនុស្ស ៩ នាក់ បានបាត់បង់ជីវិត ។ នៅទីក្រុង កៀវ មានមនុស្ស ៤ នាក់ បានស្លាប់ភ្លាមៗ ក្រោមការបាញ់ប្លោងគ្រាប់មីស៊ីល និង យានដ្រូន ពីសំណាក់រុស្ស៊ី ខណៈពេលដែលព្រះវិហារបុរាណមួយ ជាសម្បត្តិបេតិកភណ្ឌពិភពលោក UNESCO ត្រូវឆាបឆេះដោយអគ្គិភ័យ ។
នៅថ្ងៃទី១៥ ខែមិថុនានេះ តុលាការកំពូលបានបើកសវនាការលើបណ្តឹងសារទុក្ខរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ជាបណ្តឹងដែលលោក រ៉ុង ឈុន ប្តឹងជំទាស់នឹងសាលក្រមតុលាការជាន់ទាបដែលបានកាត់ទោសលោក ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកសិទ្ធិនយោបាយអស់មួយជីវិត។ នៅចំពោះមុខអ្នកគាំទ្រ និងអ្នកកាសែតជាតិ និងអន្តរជាតិជាច្រើននាក់ លោក រ៉ុង ឈុន បានឲ្យដឹងថា លទ្ធផលនៃសវនាការលើបណ្តឹងរបស់លោកនឹងត្រូវតុលាការកំពូលប្រកាសនៅថ្ងៃទី១៩ ខែមិថុនាចុងសប្តាហ៍នេះ។ ទោះជាយ៉ាងណា អតីតអ្នកទោសរឿងព្រំដែនរូបនេះសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់រូបលោកឲ្យមានសេរីភាពពេញលេញឡើងវិញក្នុងការធ្វើនយោបាយ។