ក.ប.ប រកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កកខុសច្បាប់ ២កន្លែងដែលមានទំនិញថៃជាង ២៤១តោន
newsare.net
នៅថ្ងៃទី១០ ខែមិថុនា កម្លាំងសមត្ថកិច្ច និងជំនាញចម្រុះបានរកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កកក.ប.ប រកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កកខុសច្បាប់ ២កន្លែងដែលមានទំនិញថៃជាង ២៤១តោន
នៅថ្ងៃទី១០ ខែមិថុនា កម្លាំងសមត្ថកិច្ច និងជំនាញចម្រុះបានរកឃើញទីតាំងស្តុកទំនិញ និងសាច់បង្កកខុសច្បាប់ចំនួន ៣ទីតាំង ស្ថិតក្នុងខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ។ ក្នុងចំណោមទីតាំងទាំង៣នេះ មាន ២ទីតាំងដែលកម្លាំងចម្រុះរកឃើញទំនិញមានស្លាកសញ្ញាជាអក្សរថៃ គិតសរុបជាង ២៤១តោន។ លោក មាស សុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា មន្ត្រីជំនាញបានបញ្ចូនសំណាកទៅវិភាគរកមេរោគ និងសារធាតុគីមីហាមឃាត់ ខណៈទំនិញ និងសាច់បង្កកដែលរកឃើញត្រូវបានហាមឃាត់មិនឱ្យលក់ចែកចាយ។











