មនុស្សចំនួន ៦ ៧០០នាក់ ចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១១
newsare.net
ពលរដ្ឋខ្មែរ និងបរទេសមកពី ៥០ប្រទេស ដែលមានអត្តពលិកសរុបចំនួន ៦ ៧០០នាក់ បានចូលរួមទិវារត់ប្រណាំមនុស្សចំនួន ៦ ៧០០នាក់ ចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១១
ពលរដ្ឋខ្មែរ និងបរទេសមកពី ៥០ប្រទេស ដែលមានអត្តពលិកសរុបចំនួន ៦ ៧០០នាក់ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ(Angkor Empire Marathon) លើកទី១១ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ។ តាមការឲ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរនៅឆ្នាំនេះ រួមមាន៤វិញ្ញាសាគឺ ការរត់ម៉ារ៉ាតុង(៤២គីឡូម៉ែត្រ) ការរត់ពាក់កណ្តាលម៉ារ៉ាតុង(២១គីឡូម៉ែត្រ) រត់ចម្ងាយ ១០គីឡូម៉ែត្រ និងរត់ចម្ងាយ ៣គីឡូម៉ែត្រ។ ជាការកត់សម្គាល់ ចំនួនអ្នកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះបានកើនឡើងជាង ២៥% បើធៀបទៅនឹងឆ្នាំ២០២៥។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ បានផ្តល់អត្ថប្រយោជន៍មួយចំនួនដល់ប្រទេសកម្ពុជា។ អត្ថប្រយោជន៍ទាំងនោះរួមមាន ឱកាសនៃការផ្សព្វផ្សាយតំបន់បេតិកភណ្ឌវប្បធម៌អង្គរទៅកាន់ពិភពលោក ចំណូលសេដ្ឋកិច្ច ទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន និងបង្ហាញអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង NOCC ជាមួយកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វេនប៊ីន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ និងមន្ត្រីជាន់ខ្ពស់កីឡាកម្ពុជាជាច្រើនរូបផ្សេងទៀត។ ជាមួយគ្នានេះ លោក វ៉ាង វេនប៊ីន បានសរសេរនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី២សីហានេះដែរថា ចំនួនអ្នកចូលរួមប្រកួតឆ្នាំនេះលើសពី ៦៧០០នាក់ ដែលការណ៍នេះបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះ អ្នករត់មកពីប្រទេសចិនលើសពី ២០០ នាក់ ដែលធ្វើឲ្យចិនក្លាយជាប្រទេស មានអ្នកចូលរួមច្រើនជាងគេទី២ បន្ទាប់ពីកម្ពុជា៕ Read more












